Ep41 : ពួកយើងនឹងជួបគ្នាម្តងទៀត

4K 316 9
                                    

   បន្ទប់មានសភាពស្ងាត់ជ្រងំ ក្លិនដី ក្លិនឈាម ក្លិនស្អុយឆ្អាបជះភាយពាសពេញផ្ទៃបន្ទប់ទាំងមូលអោយអាប់អួរដូចឋាននរក ទីនេះមានតែពន្លឺព្រាលៗជះចាំងមកពីខាងក្រៅ។ ថេយ៉ុងបើកភ្នែកយឺតៗមើលពិភពលោកសារជាថ្មីដឹងដល់រាងកាយដែលមើលមិនយល់មានត្រឹមក្រណាត់កម្ទេចអាវគ្របខ្លួន ភាពត្រជាក់ធ្វើអោយរបួសគ្រប់កន្លែងជាពិសេសគឺត្រង់គល់ម្រាមដៃនាងដែលត្រូវបានកាត់ផ្តាច់ឈឺពើត ក្នុងទ្រូងគេឈឺស្ទើរប្រេះទៅហើយ ចុងក្រោយសូម្បីតែចិញ្ជៀនមួយវង់ក៏មិនអាចរក្សាបាន។ រាងកាយប្រលូកប្រឡាក់លូកឡំទោះជាគេព្យាយាមបិទភ្នែកខាំមាត់សង្កត់ចិត្តបំភ្លេចយ៉ាងណាក៏គ្រប់យ៉ាងនៅតែផុសមកក្នុងខួរក្បាលគេដដែល។

   "គ្មានឡើយ! ខ្ញុំគ្មានសល់អ្វីទៀតឡើយ! ហេតុអីអោយខ្ញុំបើកភ្នែកមើលសភាពនៃពិភពលោកនេះម្តងទៀត? ខ្ញុំហត់..."គេពោលទាំងដែលត្របកភ្នែកបើកស្ទើរពុំរួច វាឈឺលើសពីឈឺទៅហើយទាំងក្នុងចិត្តទាំងរាងកាយ តើអោយគេប្រឈមដូចម្តេច? តើអោយគេរស់បន្តយ៉ាងដូចម្តេចបើជីវិតគេគ្មានតម្លៃតាំងពីដើមមកម្ល៉េះ?

   ក្រឹក! ក្រាក! សម្លេងបើកទ្វារបន្លឺឡើងធ្វើអោយគេព្យាយាមតាំងសតិសម្លឹងមើលទៅប្រភពហើយនោះគឺជាជុងហ្គុកម្តងទៀតហើយ នៅពីក្រោយគេតាមដោយជីហ៊ុនមានកាន់ថាសបាយនិងទឹកចូលមក។

   "ជុងហ្គុក..."ថេយ៉ុងខាំបបូរមាត់អោនមុខចុះដៃក្តាប់សាច់ក្រណាត់ជាប់តែភ្នែកគេនៅតែរឹង នៅតែមិនយំហើយក៏មិនអាចស្លាប់ ពេលនេះកម្រើកខ្លួនក៏គេមិនអាចផង។

   "ឯងហៅឈ្មោះរបស់យើងទៀតហើយ"សម្លេងត្រជាក់ស្រេបធ្វើអោយទ្រូងថេយ៉ុងក្តៅងំដូចមានភ្លើងដុតកម្លោចអោយខ្លោចក្លាយជាផេះ។

   "ខ្ញុំមិនធ្លាប់សុំអង្វរបងទេ! តែពេលនេះ...សម្លាប់ខ្ញុំទៅ! សម្លាប់ខ្ញុំអោយស្លាប់ទៅ ខ្ញុំសូមអង្វរ"បបូរមាត់ក្រៀមប្រេះមានជ្រាបឈាមប្រឹងហើបសុំសេចក្តីស្លាប់ពីអ្នកម្ខាងទៀតទាំងដឹងថាការស្លាប់របស់គេមិនងាយស្រួលយ៉ាងនេះទេ គួរតែមានទណ្ឌកម្មសាហាវព្រៃផ្សៃជាច្រើនទៀតរងចាំគេ។

កូនបំណុលស្នេហ៍Where stories live. Discover now