Ep27 : ល្ងង់? Okayល្ងង់ក៏ល្ងង់

4K 268 1
                                    

   #ម៉ោង11យប់

   នៅក្នុងបន្ទប់ធំទូលាយជះចាំងដោយពន្លឺភ្លើង ខ្យល់បក់តិចៗចូលមកតាមមាត់បង្អួចប៉ះសក់ខ្មៅរលោងភ្លឺអោយបើុងតែមិនអាចបិតបាំងភាពស្រស់ស្អាតរបស់ម្ចាស់សសៃសក់នោះទេ។ ថេយ៉ុងអង្គុយលើកៅអីធ្វើការរបស់ជុងហ្គុកយកប៊ិចគូសវាសលើក្រដាសប្រហែលកន្លះម៉ោងទៅហើយព្រោះគេរងចាំជុងហ្គុកត្រឡប់មកវិញ។

   ក្រាក! សម្លេងកកិតនៃទ្វារបន្លឺឡើងបញ្ជាក់ថាម្ចាស់បន្ទប់មកវិញហើយ ថេយ៉ុងញញឹមខ្ជឹបងាកទៅរកប្រភពសម្លេងទើបទម្លាក់ប៊ិចចុះហើយរត់ទៅអោបកជុងហ្គុក។

   "យូរម៉្លេះ?"នាយកម្លោះតូចលែងខ្លួនជុងហ្គុកហើយលើកដៃបោសព្រិលចេញពីសក់គេថ្នមៗ មិនដឹងហេតុអីថ្ងៃនេះគេមានអារម្មណ៍ចម្លែក អារម្មណ៍ឈឺចាប់ ខ្លាចបាត់បង់ នឹក...

   "បងប្រាប់ហើយថាអោយចូលគេងបងម៉េចមិនស្តាប់? នេះម៉ោង11ជិត12ហើយ ឯងទុកសម្តីបងជាខ្យល់ហេស៎"ប្តូរពីពាក្យផ្អែមល្ហែមមកជាពាក្យគំហក គេខំមកទាំងមិនទាន់បញ្ចប់កិច្ចការរួចដើម្បីមកមើលក្មេងនេះហ្នឹងឯង និយាយមិនចេះស្តាប់ទេ។

   "ខ្ញុំចាំបង ខឹង?"ថេយ៉ុងមិនខ្លាចញញើតថែមទាំងយកដៃចាប់ច្បិចថ្ពាល់ជុងហ្គុកទៅមកទៀតផង។

   "ក្មេងល្ងីល្ងើ! បើឈឺទៅតើគិតយ៉ាងម៉េច?"

   "អោយខ្ញុំគេងលក់បានយ៉ាងម៉េចបើបងគិតតែពីចេញក្រៅមិនចូលផ្ទះផងនោះ មកនេះអោយខ្ញុំពិនិត្យបន្តិចទៅមើល៎ថាមានរបួសអីវិចស្ពាយមកផ្ទះឬអត់?"មិនត្រឹមតែនិយាយទេថេយ៉ុងនៅចាប់អូសដៃជុងហ្គុកអោយមកអង្គុយលើគ្រែរួចគេដោះអាវរងាជុងហ្គុកចេញមើលតែគ្មានរបួសអីនោះទេ ល្អណាស់!

   "នែ៎! គីនជេយ៍ ថេយ៉ុងមានស្តាប់បងនិយាយទេហ្អាស៎?"

   "អីគេ? បងនិយាយថាម៉េចស្តាប់អត់បានទេ"ថេយ៉ុងសើចតិចៗហើយដោះអាវក្រៅជុងហ្គុកទៅព្យួរទុកអោយមាបរបៀបអោយគេ។

   "កុំមកធ្វើចរិតល្ងង់ៗដាក់បង"ជុងហ្គុកក្រោកឈរហើយទាញដៃថេយ៉ុងមកអោបជាប់ទើបរុញនាយកម្លោះតូចអោយគេងលើគ្រែគេក៏ឡើងទ្រោបពីលើ។

កូនបំណុលស្នេហ៍Where stories live. Discover now