Ep64 : បងគ្រាន់តែឈឺ..

4K 272 12
                                    

   #មន្ទីរពេទ្យ-ថ្ងៃបន្ទាប់

   ម្សិលមិញរហូតមកទល់ថ្ងៃនេះថេយ៉ុងនៅតែអង្គុយចាំមើលថែជុងហ្គុកមិនអោយផុតពីក្រសែភ្នែក សម្លៀកបំពាក់ក៏គេមិនព្រមដូរអាហារក៏មិនព្រមញុំា គេនៅតែនិយាយដដែលៗថាចាំញុំាជាមួយជុងហ្គុកទាំងមិនដឹងថាជុងហ្គុកអាចនឹងដឹងខ្លួននៅពេលណាអោយប្រាកដ។ នាយកម្លោះតូចក្រោកឈរទាំងគ្មានកម្លាំងកំហែងបោះជំហ៊ានវែងៗយឺតៗដើរទៅបើកវាំងននពណ៌ផ្ទៃមេឃដើម្បីអោយមានពន្លឺជះចាំងចូលមកក្នុងបន្ទប់ខ្លះនិងបានឃើញពីសភាពទីក្រុងដ៏ស្រស់ស្អាតនេះផង។

   "ល្មមដឹងខ្លួនហើយ ម៉េចក៏អោយខ្ញុំចាំយូរយ៉ាងនេះ?"ថេយ៉ុងដើរមកដាក់ខ្លួនអង្គុយនៅលើកៅអីក្បែរគ្រែវិញ រង្វង់ភ្នែកឡើងខ្មៅបញ្ជាក់ថាពេញមួយយប់នេះគេមិនបានគេងទេនៅបញ្ឈរភ្នែករងចាំជុងហ្គុកដឹងខ្លួន។

   "..."គ្មានចម្លើយ!

   "រៀបការជាមួយខ្ញុំហើយចង់គេងបែបហ្នឹងរហូតឬ? បងលែងស្រលាញ់ខ្ញុំហើយហ្អេស៎? បងលែងត្រូវការខ្ញុំហើយឬយ៉ាងម៉េច? ឆាប់ដឹងខ្លួនមក ឆាប់និយាយមកជុងហ្គុកថាបងនឹងមិនអី បងនឹងត្រឡប់មកធ្វើជាស្វាមីរបស់ខ្ញុំ"នាយស្រែកគំហកលាន់ពេញបន្ទប់អង្រួនជុងហ្គុកអោយដឹងខ្លួនឡើងមកវិញ ក្នុងស្ថានការណ៍បែបនេះបើគេអាចស្រែកយំតើល្អទេ? ថ្វីដ្បិតថាគេខុសពីអ្នកដទៃប៉ុន្តែគេមិនមែនអាចរឹងមាំរហូតនោះទេ។

   "បងគ្រាន់តែឈឺ អូនចាំបាច់បារម្ភពីបងដល់ថ្នាក់នេះធ្វើអី?"សម្លេងគ្រងួរៗរបស់អ្នកជម្ងឺបន្លឺឡើងធ្វើអោយថេយ៉ុងរំភើបដល់និយាយលែងចេញបានត្រឹមតែញញឹមចេញមកយ៉ាងឈឺចាប់ គេចង់តែស្រែកដាក់ជុងហ្គុកជាមួយពាក្យសម្តីគ្រោតគ្រាតរាប់មុឺនដងតែមិនអាចឡើយពេលនេះគេមិនអាចសូម្បីតែហើបមាត់និយាយ។

   "អូននិយាយថាមិនអោយបងសន្យាទេដូច្នេះបងនឹងធ្វើអោយអូនឃើញថាមិនថាថ្ងៃនេះជាថ្ងៃចុងក្រោយឬមិនមែនតែអូនមានឈ្មោះជាភរិយារបស់បងពេញមួយជីវិត ថេយ៍...បងមិនហត់ក្នុងការដើរតាមអូនទេ បងមិនហត់ក្នុងការរងចាំអូនទេ បងមិនហត់ក្នុងការស្រលាញ់អូនទេ បងមិនធ្លាប់ហត់ម្តងណាឡើយរឹតតែមិនធ្លាប់ចង់បោះបង់ប៉ុន្តែបងមិនចង់អោយអូនឈឺចាប់ជាងនេះទេដឹងទេ? បើបងស្លាប់អូនបំភ្លេចបងបានទេ? ហើយបើបងរស់ពួកយើងនិងបន្តទៀត ដើរលើផ្លូវក្រាលដោយបន្លានេះជាមួយគ្នា"ជុងហ្គុកទាញខ្លួនអោយក្រោកអង្គុយព្រមទាំងនិយាយយ៉ាងមុឺងម៉ាត់ គេស្រវាចាប់ដៃថេយ៉ុងមកក្តោបហើយដាក់ផ្អឹបនៅជាប់ទ្រូងខាងឆ្វេង បើសួរថាឈឺចាប់ទេ? ចម្លើយគឺពិតជាឈឺចាប់ខ្លាំងណាស់ កាលដែលត្រូវមករងចាំលទ្ធផលស្លាប់រស់របស់ខ្លួនឯងទាំងដែលគេទើបតែរៀបការជាមួយមនុស្សដែលគេស្រលាញ់រួច។

កូនបំណុលស្នេហ៍Where stories live. Discover now