Episode 02

180 17 0
                                    

នៅក្នុងក្លឹបដែលពោរពេញទៅដោយភ្លើងពណ៌បាញ់ឆ្វេតឆ្វាច សំលេងភ្លេងលឺខ្ទរត្រចៀក មនុស្សប្រុសស្រីជាច្រើនមានខ្លះរាំ មានខ្លះច្រៀង មានខ្លះក៏អង្គុយផឹកឱបស្រី កន្លែងដែលនាយសង្ហារដើរចូលមកនេះគ្រាន់តែកន្លែងពួកថ្នាក់ទាបគេមិចនឹងសាកសមទៅ

" លោកខេ អញ្ជើញខាងនេះ " មេការឃើញ ខេ ដើរចូលមកភ្លាមគេក៏ដើរមករាក់ទាក់នាំផ្លូវទៅបន្ទប់វីអាយភីដែលនៅជាន់ទី 5 ដែលជាជាន់សំរាប់អ្នកមានលំដាប់កំពូលដែលរៀបចំលក្ខណៈឯកជន

ក្រាក ....

" អា...! ខេ មកល្មម " នាយសង្ហារម្នាក់ក្នុងចំណោមបីនាក់ទៀត ក្រោយឈរឡើងពេលដែលឃើញខេបើកទ្វារចូលមក
" មកអង្គុយសិនមក " ម្នាក់ទៀតក៏ចាប់ផ្ដើមនិយាយឡើង

" នៅធ្វើស្អីយូរម្ល៉េះ " ជេយ៍ ចាប់ផ្ដើមនិយាយមុនគេ ស៊ុងហ៊ូន ចាក់ស្រាចូលកែវហុចទៅឲ្យខេ នាយទទួលយកមកក្រេបបន្ដិចមុននឹងនិយាយ

" គ្មានអីទេគ្រាន់តែប៉ាមានរឿងចង់និយាយជាមួយ "
" រឿងអីយើងសុំដឹងផងបានទេ " នីគី ទំលាក់កែវស្រាចុះសួតមកនាយទាំងច្រលឺម

" បីថ្ងៃក្រោយពួកឯងនឹងដឹងហើយ យើងមិនចង់និយាយច្រើនទេ មកនិយាយរឿងរបស់ពួកយើងវិញ លឺថាព្រឹកមិញមានអ្នកមកបង្ករឿងនៅសាលាយើងទៀតហើយមែនទេ "

" ពួកអំនួតមិនស្គាល់ខ្ពស់ទាប គេចង់មកប្រកួតជាមួយពួកយើង តែគិតហេ ថាចូលមកបានងាយៗនោះ "
" គ្រាន់តែពួកសិស្សប្អូនឆ្នាំទីមួយទប់ទល់មិនបានផង ចុះទំរាំតែសិស្សប្អូននៅឆ្នាំទី 2 និងទី 3 ទៀតនោះពួកគេសល់តែព្រលឹងមកជួបពួកយើងទេ " នីគី លូកមាត់និយាយតពីជេយ៍ដែលកំពុងរៀបរាប់រឿងកាលពីព្រឹកមិញ

" នៅក្នុងសាលាយើងមានក្រុមអ្នកលេងមិនតិចជាង 10 ក្រុមទេ ម្នាក់ៗ ក៏មិនអន់ដែល ចង់ឲ្យរំលងមកដល់ពួកយើងដូចយកពងមាន់ជុសនឹងថ្មរចឹង " ស៊ុងហ៊ូន

" តែក៏មិនប្រាដកដែលបន្ដិចទៀតក៏នឹងមានអ្នកណាម្នាក់អាចឡើងមកដល់ចំណុចរបស់ពួកយើងក៏ថាបាន " ខេ និយាយចោលធ្វើឲ្យបីនាក់នោះងាកទៅមើលគេគ្រប់គ្នា

" ថាមិច....? ហុឹស! មិចនឹងអាចទៅ " ជេយ៍និយាយបែបអស់សំណើច
" ត្រូវហើយគ្មានផ្លូវទេ " ស៊ុងហ៊ូន លើកកែរជល់ជាមួយនីគី ហើយសើចហួសចិត្តនឹងខេ ចេះមកបារម្ភស្អីទេ

Ma Boss (Your Eyes Tell) completed✔️ Where stories live. Discover now