ពន្លឺព្រះអាទិត្យរះឡើងបន្ដិចម្ដងៗនាពេលព្រឹកព្រលឹមចាំងចូលមកបន្លឺបន្ទប់ងងឹតតាមកញ្ចក់វាំងនន រំខានដល់ដំណេករាងក្រាសឲ្យភ្ញាក់ដឹងខ្លួនឡើង ដោយខ្លាចរាងតូចភ្ញាក់គេក៏ទាញភួយមកគ្រប់ននិងដាក់ខ្នើយបាំងពន្លឺ ខេយ៍ គេសម្លឹងមើលមុខតូចច្រមិចរបស់ក្មេងតូចដែលគេងលងលក់យ៉ាងគួរឲ្យស្រលាញ់
" ហឹម! ខេយ៍! "
" បងនៅទីនេះ... " ខេយ៍ចាប់ដៃតូចដែលស្រវារកខ្លួនឲ្យប៉ះផ្ទៃមុខរបស់នាយ
" បងភ្ញាក់យូរហើយ "
" មិនយូរទេ " ខេយ៍ច្បិតច្រមុះក្មេងតូចបន្ដិចរួចថើបថ្ងាសរបស់តាគីពេញដោយក្ដីសុខ រាងតូចក៏ឱបរាងក្រាស់ពួកគេគេងឱបគ្នាមួយសន្ទុះទើបនាំគ្នាមុជទឹករៀបចំខ្លួនចុះទៅក្រោម" អូនអង្គុយត្រង់នេះហើយចាំបងធ្វើអីឲ្យអូនញាំ "
" បាទ " ខេយ៍ដាក់ឲ្យតាគីអង្គុយចុះនៅតុអាហាររួចគេក៏ទាញអៀមមកពាក់ហើយរៀបចំធ្វើអាហារពេលព្រឹកដោយផ្ទាល់ មួយសន្ទុះក្រោយមកអាហារក៏រួចរាល់ខេយ៍ដួសដាក់ចានហើយយកមកដាក់នៅមុខតាគី
" ឆ្ងុយណាស់ មើលទៅប្រហែលជាឆ្ញាញ់ណាស់ហើយ " តាគីនិយាយទាំងសប្បាយចិត្ត
" ញាំរួចគិតចង់ទៅណាបងជូនទៅ "
" ដើរលេងមែនទេ "
" បាទ ពួកយើងគួរតែបង្កើតអនុស្សាវរីយ៍ឲ្យច្រើនៗ "
" ចាំពេលអូនព្យាបាលភ្នែករួចពួកយើងទៅមើលពិភពលោកជាមួយគ្នាល្អទេ " តាគីទំលាក់ទឹកមុខចុះបន្ដិច
" តែបងខ្លាចថាដល់ពេលនោះបងមិនអាចនាំអូនទៅបាន "
" ហេតុអីទៅ? បងចង់ចាកចេញពីអូន បំផ្លាញពាក្យសន្យាមែនទេ " រាងតូចទឹកភ្នែកចាប់ផ្ដើមរលីងរលោងពេលលឺបែបនេះខេយ៍ឃើញចឹងគេក៏ពិបាកចិត្តដែរ រាងក្រាស់ដើរមកអង្គុយជិតរាងតូចរួចចាប់ក្បាលរបស់តាគីមកផ្អឹបដើមទ្រូងរបស់គេថ្នមៗយឺតៗ
" បងមិនទៅណាចោលអូនទេតា... តែមានរឿងខ្លះបងខ្លាចថាបងធ្វើមិនបាន យ៉ាងណាក្ដីអូនត្រូវជឿជាក់លើបង "
" ឲ្យជឿយ៉ាងមិចទៅ ខេយ៍បងប្លែកណាស់មិចក៏ចេះតែនិយាយផ្ដែរផ្ដាំហាក់ដូចជាបន្ដិចទៀតបងត្រូវស្លាប់ចឹង ខេ... បងកុំទៅចោលអូនកុំទុកអូនចោលដូចជាប៉ាម៉ាក់និងបងស្រីអី "
" បានហើយកុំនិយាយរឿងមិនសប្បាយចិត្តអី ពួកយើងទៅដើរលេងថតរូបឲ្យច្រើនល្អទេ ពេលភ្នែកអូនជាវិញអូននឹងបានឃើញរូបថតរបស់ពួកយើង "
" ណ្ហើយ! តាមចិត្តបង " តាគី ញញឹមតបរួចបន្ដញាំអាហារពេលព្រឹកដ៏រីករាយ ក្រោយពីញាំរួចពួកគេក៏ចេញទៅក្រៅដើរលេងតាមដែលបាននិយាតមុននេះ
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...