តាគីឈរនៅក្នុងបន្ទប់ជាមួយនឹងប៉ារបស់ខេ ក្រោយលឺដំណឹងថាកូនប្រុសត្រូវគេលួចបាញ់លោកក៏ប្រញាប់មកមើល
" កូនខ្ញុំយ៉ាងមិចហើយលោកគ្រូពេទ្យ " លោក រ៉េនណូ
" អ្នកប្រុសមិនអី របួសត្រូវដៃមិនមែនកន្លែងសំខាន់ទេខ្ញុំបានយកគ្រាប់ចេញហើយឲ្យគាត់សំរាកបន្ដិចទៅមិនយូរទេគាត់នឹងជាធម្មតាវិញហើយ "
" អរគុណលោកគ្រូពេទ្យ អ្នកបំរើជូនដំណើរភ្ញៀវ "
" ចាសលោកម្ចាស់ " អ្នកបំរើក៏នាំគ្រូពេទ្យចាកចេញទៅបាត់នៅសល់តែលោករ៉េនណូនិងតាគី" អាចប្រាប់អ៊ុំបានទេថាមានរឿងអីកើតឡើង " លោកដើរមកសួរក្មេងតូចដែលអង្គុយយំខ្សឹបខ្សួលតែម្នាក់ឯង
" ខ្ញុំមិនដឹងទេ ខ្ញុំមើលមិនឃើញខ្ញុំគ្មានបានការ ខ្ញុំអត់ប្រយោជន៏ណាស់ ខេទៅជាបែបនេះក៏ព្រោះតែខ្ញុំ ហេតុអីគ្រប់ពេលមិនមែនជាខ្ញុំដែលជាអ្នកត្រូវរបួសចឹង ហុឹក .... ហុឹក .... "" បានហើយក្មួយអ៊ុំមិនបន្ទោសក្មួយទេ ខេគ្រាន់តែរបួសត្រូវដៃវាមិនធ្ងន់ធ្ងរទេ ពីរបីថ្ងៃទៀតក៏ជាហើយ " លោករ៉េនណូស្តាប់ការនិយាយរបស់តាគីគាត់ពិតជាពេញចិត្តខ្លាំងណាស់មិនខុសទេដែលជាទាយាទស្នងដំណែងរបស់ត្រកូលសាឈីរ៉ូនោះ
" តាគី! តាគី .... "
" មើលទៅខេគេដឹងខ្លួនហើយ អ៊ុំមិនរំខាននិយាយគ្នាចុះ " លោករ៉េនណូទុកឱកាសឲ្យក្មេងទាំងពីរនិយាយគ្នាលោកក៏ដើរចេញទៅក្រៅបាត់ទៅ
" ខេ.... "
" តាគី .... " ក្មេងតូចដើរស្រវាមករករាងក្រាស់ខេពេលដែលឃើញតាគីដើរមកកៀកខ្លួនក៏លើកដៃឆ្វេងចាប់គេមកអង្គុយ" បងយ៉ាងមិចហើយ? អូនសុំទោស ... " តាគីនិយាយហើយក៏ចាប់ផ្តើមយំម្តងទៀត ខេខំប្រឹងងើបអង្គុយពាក់កណ្តាលដៃម្ខាងវៀសទឹកភ្នែកចេញពីថ្ពាល់របស់ក្មេងតូច
" កុំយំអីបែបនេះមិនល្អទេ ហើយឈប់បន្ទោសខ្លួនឯងទៀតទៅអូនមិនបានខុសទេ "
" អូនអត់បានការ ... "
" មិចក៏និយាយបែបនឹង "
" ខេ ... " តាគីស្រវាប៉ះមុខរបស់ខេធ្វើឲ្យនាយរៀងភ្ញាក់បន្តិច" អូនសម្រេចចិត្តហើយអូននឹងវះកាត់ភ្នែក អូនចង់មើលឃើញពិភពលោកនេះម្តងទៀត ជាពិសេសអូនចង់ឃើញមុខរបស់បង " ខេលឺហើយគេរំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយ
" នេះបងស្តាប់មិនច្រលំទេត្រូវទេអូនពិតជាយល់ព្រោះព្យាបាលភ្នែកមែនទេ "
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...