Episode 05

150 17 0
                                    

តាគីដើរតាមជុងវ៉ុនទៅរកកន្លែងអង្គុយហើយក៏ចាប់ផ្ដើមនិយាយរឿងរ៉ាវរបស់ស៊ុននូនិងនីគី

" អ្វីដែលបងដឹងស៊ុននូនិងនីគីម្នាក់នោះពួកគេស្រលាញ់គ្នាណាស់ ដោយហេតុថាប៉ាម៉ាក់ពួកគេទាំងពីរជាមិត្តល្អនឹងគ្នា លឺថាជាគូរដណ្ដឹងភ្ជាប់ពាក្យតាំងតែពីតូចទៀតផងតែក្រោយមកគ្រួសារទាំងពីរមានបញ្ហាទាស់ទែងគ្នា ពួកគេក៏បានផ្ដាច់ពាក្យតែស៊ុននូនិងនីគីមិនបានឈប់ទាក់ទងគ្នាទេ រហូតកាលពីមួយឆ្នាំមុន មានរឿងយល់ច្រលំកើតឡើងនាងជីណានោះប្រើល្បិចឈឺសាច់ ធ្វើដូចស៊ុននូមានបំណងសម្លាប់គេចឹង "

" គ្រាន់តែល្បិចឈឺសាច់ក៏បោកគេបានដែលអី ល្ងង់ជាងសត្វទៅទៀត "
" មែន អ្នកណាក៏មើលដឹងតែនាងជីណានោះអាងខ្លួនជាប្អូនជីដូនមួយរបស់នីគី ឈ្លៀតពេលគ្រួសារទាំងពីរក្លាយជាសត្រូវគេក៏ធ្វើបែបនេះ "

" ព្រួញមួយបាញ់បានសត្វពីរ ភ្លើងឆេះមិនយកទឹកពន្លត់បែរជាចាក់សាំងថែម ពូកែគិតណាស់តើ "
" ពូកែបានតែប្រើល្បិច ដំណែងសិស្សច្បងឆ្នាំទី 3 គេនឹងបានមកដោយល្បិចរបស់គេទេ មិនមែនសម្ថតិភាព "

" សង្ឃឹមថាគាត់មិនអីទៅចុះ " តាគី
" បងក៏ដូចគ្នា និយាយពីឯងវិញរឿងឯងនិង... "
" សុំទោសបងជុងវ៉ុនខ្ញុំមិនអាចប្រាប់បងបានទេ មែនហើយពួកយើងអង្គុយយូរហើយម៉ោងប៉ុន្មានហើយ ពួកយើងទៅរកអីញាំហើយទិញយកឲ្យបងស៊ុននូ និងបងជេគ៍ផង " តាគី ដឹងថាជុងវ៉ុនចង់សួរគេរឿងខេតែក៏រហ័សបង្វែរដាន

" យី! ទុកនិយាយបានប៉ុន្មានម៉ាត់សោះថ្ងៃត្រង់លឿនម្ល៉េះ " ជុងវ៉ុន លើកដៃមើលនាឡិកាក៏ឃើញថាម៉ោង 11 កន្លះទៅហើយ
" តិចបងនឹងហើយ តោះយើងខ្ញុំមិនទាន់បានស្គាល់កុងទីនទេ " ជុងវ៉ុនលឺហើយរាងឆ្ងល់តិចដែលតែក៏មិនហាននិយាយខ្លាចថាតាគីអន់ចិត្ត

" បាន...បានតោះ " អ្នកទាំងពីក៏ចាកចេញពីថ្នាក់រៀនទៅរកកន្លែងកុងទីន

" អង្គុយត្រង់នេះហើយបងទៅទិញអីមកញាំហើយចាំទៅមើលស៊ុននូ តាគីចង់ញាំអីបងទៅទិញឲ្យ "
" ពួកបងញាំអីខ្ញុំញាំនឹងដែល " តាគីតបដោយស្នាមញញឹមស្ងួត

" បានចឹងតិចទៀតបងមកវិញណា " ជុងវ៉ុងអង្អែលក្បាលតាគីដោយស្នាមញញឹមស្រស់ រួចក៏ដើរចេញទៅបាត់ទុកឲ្យតាគីនៅម្នាក់ឯង

Ma Boss (Your Eyes Tell) completed✔️ Where stories live. Discover now