ព្រះអាទិត្យបានរះបំភ្លឺផែនដីនាំយកថ្ងៃថ្មីមកកាន់មនុស្សគ្រប់គ្នា សំលេងសត្វយំប្រៀបដូចតន្រ្ដីប្រគុំឡើងដើម្បីដាស់គ្រប់គ្នាឲ្យភ្ញាក់ឡើងទទួលយកថ្ងៃថ្មី
" ហឹម.... " តាគី បំរាស់ខ្លួនព្រោះតែពន្លឺព្រះអាទិត្យចាំងចំមុខ ក្មេងតូចមានអារម្មណ៍ថាខ្លួនប្រាណត្រូវបានគេឱបយ៉ាងណែន
" ភ្ញាក់ហើយឬ? " ខេ ភ្ញាក់យូរហើយតែគេមិនទៅណាទេ គេឱបតាគីណែនហើយសម្លឹងមុខប៉ោងៗគួរឲ្យស្រលាញ់ដូចនំប៉ោវចឹង" លោក ...... នេះលោកឱបខ្ញុំមែនទេ " តាគីរកស្ទុះងើបតែក៏ត្រូវខេសង្កត់ឲ្យគេងវិញ
" ហើយវាយ៉ាងមិចគ្រាន់តែឱប មិនបានរំលោភឯងឯណា ជាប្រុសដូចគ្នាសោះអីក៏ភ័យម្ល៉េះ "" ប្រុសដូចគ្នាតែខ្ញុំមិនចូលចិត្តបែបនេះទេចេញទៅ " តាគីរើខ្លួនចេញពីខេ
" សុំ 5 នាទីទៀតមក " ខេរឹតរាងកាយតូចកាន់តែខ្លាំងជាងមុនតាគីអត់មិនបានក៏លើកជើងធាក់ខេឲ្យធ្លាក់ពីលើគ្រែសឹងតែបាក់ចង្កេះទៅហើយ" អូយ! ចង្កេះខ្ញុំ " នាយងើបឈរអង្អែលត្រង់កន្លែងឈឺ តាគីស្រវាចុះពីលើគ្រែដើរសំដៅទៅរកច្រកចេញតែដោយសារតែខ្លួនមើលមិនឃើញរត់គេចមិនបានព្រោះខេបានស្ទាក់គេមុនទៅហើយ
" លែងខ្ញុំអាមនុស្សឈ្លៀតឱកាស "
" កំលាំងខ្លាំងម្ល៉េះ យើងនឹងខ្លួនតូចតែមួយសោះនឹង សឺត.... " មិននិយាយតែមាត់ខេក៏លរទៅថើបថ្ពាល់តាគីមួយខ្សឺត" នែ! លោកឲ្យល្មមៗបានហើយ លោកដូចជាហួសហេតុពេកហើយចង់ស្លាប់រហ័សទៅជួបជីដូនជីតាអី "
" សំដីបានណាស់ឯងនេះ "" អូ! អ្នកប្រុស " សំលេងអ្នកបំរើបើកចូលមកភ្លាមខេក៏ប្រលែងតាគី
" មករៀបចំខ្លួនឲ្យគេមែនទេនឹង? " ខេសួរបកទៅវិញអ្នកបំរើ
" ចាស " តបដោយឱនមុខចុះ
" ល្អជួយរៀបចំឲ្យលឿនផងទៅ " មិនចាំការឆ្លើយតបខេក៏ដើរចេញទៅបាត់" អ្នកប្រុសតូចរួចរាល់ហើយ " អ្នកបំរើរៀបចំខ្លួនឲ្យតាគីហើយក៏នាំរាងតូចចុះទៅក្រោមជួបនឹងខេអ្នកទាំងពីរក៏ចាកចេញទៅ
" វ៉ុននី! " ស៊ុននូ ភ្ញាក់ក្រោកទៅផ្ទះបាយក៏ឃើញជុងវ៉ុនកំពុងរៀបចំអាហារពេលព្រឹក
" នូ! ភ្ញាក់ហើយឬ ម៉ោះមកញាំបបរបន្ដិចទៅ " ជុងវ៉ុនចាប់ទាញអ្នកជាមិត្តមកតុបាយ
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...