" សិស្សច្បង យ៉ុងហ្គុក? "
" អ្នកណាគេបងបងស៊ុននូ បងជុងវ៉ុន បងជេគ៍ " តាគី មើលមិនឃើញគេមិនដឹងថាជាអ្នកណាស្ដាប់ទៅមនុស្សម្នាក់ដែលហៅនេះប្រហែលជាមានអំណាចណាស់ហើយ
" សិស្សច្បង .... " ស៊ុននូ រៀបនឹងសួរខេថាមកធ្វើអីតែត្រូវនាយនិយាយកាត់មុន ក៏ធ្វើឲ្យអ្នកស្ដាប់ចំហមាត់សឹងតែរុយហោះចូលមាត់ហើយ
" តាគី ទៅញាំបាយ នឹងបានលេបថ្នាំ " ខេ ដើរមកចាប់កាន់ដៃរបស់តាគី តែត្រូវក្មេងតូចថយក្រោយមិនឲ្យខេចាប់ដៃគេ
" លោកជាអ្នកណា? លោកយាយបញ្ជូនលោកមកមែនទេ បើចឹងមែននោះត្រលប់ទៅវិញទៅ ខ្ញុំមិនត្រូវការឲ្យអ្នកណាតាមមកមើលថែរទេ "" ហុឹស....! ពិតឬក្មេងតូច " ខេញោចចុងមាត់បន្ដិច តូចតែខ្លួនទេតែមើលសំដីចុះលោកអើយ
" តាគីកុំនិយាយបែបនេះជាមួយ សិស្សច្បង មិនល្អទេ " ស៊ុននូ ដាស់តឿនតាគី" សិស្សច្បងអីទៅ "
" គឺថា.... "
" ចង់ដឹងក៏មកតាមខ្ញុំមក " ខេ ចាប់កាន់ដៃតាគីជាលើកទីពីអូសទាញទៅចេញទៅ ស៊ុននូនិងពីរនាក់ទៀតរកតាមតែ ខេងាកមកប្រែក្រសែភ្នែកកាចមានន័យថាមិនឲ្យគេតាមមក" តាគី អាចកើតអីទេ " ជុងវ៉ុននិយាយទាំងបារម្ភ
" ខ្ញុំថាគ្មានអ្វីកើតឡើងទេស្ដាប់លឺសិស្សច្បងនិយាយមុននេះមិនដូចជាយកតាគីទៅធ្វើបាបនោះទេ " ជេគ៍" ក៏ត្រូវម្យ៉ាង ពីព្រឹកលោកនាយកចេញទៅទទួលគេដោយផ្ទាល់ តឡូវកូនគាត់បង្ហាញភាពសិ្នតស្នាលជាមួយតាគីទៀត ទាំងដែលពីដើមមកមិនដែលសូម្បីឈានជើងដើរមកអាគាសិស្សប្អូននោះទេ " ស៊ុននូ ឈរគិតមួយសន្ទុះក៏នាំមិត្តទៅកុងទីនញាំអីបាត់ទៅ
ខេ បាននាំតាគីមកអាគារសិស្សឆ្នាំទី 4 ឡើងមកជាន់ដំបូលអាគារដែលមានសួនច្បារ មានកន្លែងអង្គុយលេងឬញាំអី តែជាធម្មតាពួកគេមិនសូវមានមនុស្សមកទេ ទោះខេរៀននៅអាគារនេះតែគេមិនសូវជាមកទីនេះទេ
" អង្គុយចុះទៅ " ខេទាញ រាងតូចឲ្យអង្គុយចុះហើយគេក៏ទៅអង្គុយនៅកៅអីផ្នែកខាងស្ដាំក្បែររាងតូច
" ធុំក្លិនដូចជាមានអាហារជប៉ុន "
" ច្រមុះវ័យ មែនឯងនេះ ត្រូវហើយនៅខាងមុខឯងជាម្ហូបជប៉ុន "
" ទីនេះជាប្រទេសអាឡឺម៉ង់អាចរកបានយ៉ាងមិច "
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...