ភូមិគ្រឹះត្រកូល អាន់ណាតា
ផ្ទះធំទូលាយនៅក្នុសួនច្បារក្រោយផ្ទះដ៏ធំពេលនេះកំពុងតែរៀបចំតុបតែងយ៉ាងប្រណិតព្រោះថាថ្ងៃនេះជាថ្ងៃមង្គលថ្ងៃជ័យរបស់កូនប្រុសទោលត្រកូលនេះនោះគឺ នីគី
ដងខ្លួនរឹងមាំសាច់ដុំហាប់ណែនគ្រងឈុតកូនកំលោះ សក់ខ្មៅរលោងចូកឡើងទៅក្រោយអស់បង្ហាញឲ្យឃើញផ្ទៃមុខស្រស់សង្ហារ
ក្រាក!
ទ្វារបានបើកចូលមកដោយស្នាដៃរបស់ម្ដាយរាងក្រាស់ ទឹកមុខស្មើរហាក់មិនសូវសប្បាយចិត្តប៉ុន្មានទេត្បិតថាថ្ងៃនេះជាថ្ងៃដែលកូនប្រុសរៀបការបញ្ចប់ជីវិតនៅលីវ
" បើកូនចង់បដិសេដឬក៏ចង់រត់ពេលនេះគឺនៅទាន់ពេល " លោកស្រីសម្លឹកមើលកូនប្រុសដោយក្រសែរភ្នែកអាណិត
" អត់ទេម៉ាក់ កូនមានផែនការរបស់កូនថ្ងៃនេះកូនមិនអាចចាកចេញទៅណានោះទេ ម៉ាក់កុំបារម្ភអី " នីគីដើរចូលទៅឱបម្ដាយជាការលួងលោម
" មិនថាកូនធ្វើអ្វីនោះទេ ម៉ាក់និងនៅខាងកូននិងគាំទ្រកូនជានិច្ច "
" អរគុណណាស់ម៉ាក់ "ងាកមកខាងជីណាវិញពេលនេះកំពុងតែរៀបចំតុបតែងខ្លួនក្នុឈុតកូនក្រមុំយ៉ាងស្រស់ស្អាត វង់ភ័ក្រញញឹមហៀរដល់គុម្ពត្រចៀកទៅហើយ
" អូហូ! កូនស្រីប៉ាថ្ងៃនេះពិតជាស្រស់ស្អាតណាស់សូម្បីទេពអក្សរឃើញហើយក៏ច្រណែននឹងសម្រស់របស់កូនដែល "
" លោកប៉ាសំដីផ្អែមដល់ហើយ ចឹងតើបានម៉ាក់ជ្រើសរើយរៀបការជាមួយប៉ា " ស្រីតូចងាកមកមើលមុខឳពុក
" ប្រាកដហើយម្ដាយកូនជាស្រីម្នាក់ដ៏ស្រស់ស្អាតបំផុតចំណែកកូនកាត់ទៅរកម្ដាយរបស់កូន ជាស្រីស្អាតអ្នកណាក៏ប្រៀបនឹងកូនមិនបានដែរ "
" មែនហើយលោកប៉ារឿងអាខ្ទើយនោះយ៉ាងមិចទៅហើយ "
" កុំបារម្ភអីប៉ាចេះចាត់ចែងហើយឲ្យតែឃើញវាប៉ានឹងចាប់វាទៅសម្លាប់ចោលភ្លាម កូនទុកចិត្តធ្វើជាកូនក្រមុំឲ្យល្អទៅ "
" ចាសលោកប៉ា " ពីរនាក់ឳពុកកូនញញឹមដាក់គ្នាទៅវិញទៅមកស្នាមញញឹមពោរពេញដោយល្បិចឡានទំនើបពណ៌ខ្មៅរលើបកំពុងតែបើកបរលើដងផ្លូវ ហើយអ្នកដែកនៅក្នុងនោះគឺមាន ជេយ៍ជាអ្នកបើកឡាន ដោយមានជុងវ៉ុនអង្គុយនៅខាងមុខជាមួយជេយ៍ បាំងខាងក្រោយមានស៊ុននូជេគ៍និងស៊ុងហ៊ូន
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...