ខេបាននាំតាគីត្រលប់មកផ្ទះវិញ អ្នកបំរើទាំងអស់ក៏រត់មកទទួល ខ្លះក៏ជួយយកឥវ៉ាន់ដែលមុននេះពួកគេបានចូលទិញនៅផ្សារទំនើបទាំងអស់សុទ្ធតែជារបស់តាគីមានដូចជាទឹកដោះគោនិងនំ
" មកហើយអីកូន " លោក រ៉េនណូ សួរកូនខណៈដែលពួកគេដើរមកដល់បន្ទប់ទទួលភ្ញៀវ
" បាទលោកប៉ា.... " ខេរៀងឆ្ងល់ជាធម្មតាប៉ារបស់គេមិនមកផ្ទះនៅពេលព្រលប់បែបនេះទេ
" កុំឆ្ងល់អីនេះនាំតាគីមកពីពេទ្យឬ " លោករ៉េនណូឃើញខេធ្វើមុខមិនស្រស់ក៏ប្រញាប់បង្វែរប្រធានបទមកសួររឿងតាគីវិញ" ពេទ្យថាអាចវះកាត់បានតែគាត់សុំពេលមួយរយៈសិនដើម្បីធ្វើការរៀបចំ "
" ល្អហើយចឹង .... អូ! មកដល់ល្មម " លោករ៉េនណូនិយាយជាមួយកូនសុខៗពេលក្រឡែកឃើញឡានទំនើបបើកចូលមកមុខផ្ទះរបស់ខ្លួនគាត់ក៏ដើរទៅទទួលភ្លាម" មានអ្នកណាមកឬបងខេ " តាគីមានអារម្មណ៍ដឹងថាខេកំពុងតែមានចម្ងល់
" តាគី ចៅយាយ....! " សំលេងរបស់លោកស្រីអុីម៉ាធ្វើឲ្យតាគីងាកក្រោយយ៉ាងរហ័ស
" លោកយាយ? " ក្មេងតូចចាប់ផ្ដើមភ្ញាកផ្អើលក្នុងចិត្តយ៉ាងខ្លាំង
" អ្នកប្រុសតូច "
" បងណានី " ស្នាមញញឹមបង្ហាញឡើងលើកមុខប៉ោងៗគួរឲ្យស្រលាញ់របស់តាគី" យាយសប្បាយចិត្តណាស់ដែលចៅព្រមវះកាត់ភ្នែក ចៅខេ យាយអរគុណខ្លាំងណាស់ " លោកស្រីអុីម៉ា សម្លឹងមើលចៅរបស់ខ្លួនហើយក៏ងាកទៅញញឹមដាក់ខេ
" ខ្ញុំគ្រាន់តែនិយាយបញ្ចុះបញ្ជូលគេព្រមឬអត់ជា តាគីដែលមានសិទ្ធិសម្រេច " ខេតបវិញដោយការគួរសម" តែយ៉ាងណាក៏នៅតែអរគុណអ្នកប្រុស បើមិនមែនស្នេហ៍ពិតរបស់អ្នកប្រុសខ្ញុំធានាណាអ្នកប្រុសតូចតាគីមិចនឹងព្រមទៅ "
" បងណានី និយាយអីនឹង "
" ឃើញទេមុខឡើងក្រហមអៀនហើយមើលទៅ " ណានីនិយាយញ៉ោះរាងតូចឡើងមុខក្រហមគ្រប់គ្នាឃើញហើយក៏នាំគ្នាសើច" បានហើយៗ កុំឈរនៅទីនេះអីខ្ញុំបានរៀបចំអាហាររួចហើយពួកយើងទៅញាំបណ្ដើរជជែកគ្នាបណ្ដើរល្អទេ " លោករ៉េនណូ
" ល្អណាស់ " លោកស្រីអុីម៉ានិងណានី ដើរទៅតាមលោករ៉េនណូមុនទុកឲ្យខេនិងតាគីនៅជាមួយគ្នា
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...