Episode 06

146 18 0
                                    

" អាជេយ៍នោះវា " ស៊ុងហ៊ូន ចង្អុលទៅនីគីដែលអង្គុយផឹកស្រាម្នាក់ឯងនៅជាន់ខាងលើនៃក្លឹបដែលជាជាន់វីអាយភី
" ឆាប់ទៅ " ជេយ៍រត់ឡើងទៅលើទៅមើលនីគី

" នែ! មិចមកផឹកតែឯងមិនហៅយើងមកផង " ស៊ុងហ៊ូន ដាក់ខ្លួនអង្គុយក្បែរនីគី
" កុំមករវល់ជាមួយយើងចេញទៅ " នីគី
" វាស្រវឹងហើយ " ជេយ៍

" វាកើតអីនឹង " ស៊ុងហ៊ូន ងាកទៅសួរជេយ៍
" មានសិស្សប្អូនម្នាក់ប្រាប់យើងថាវាបណ្ដើរជីណាបញ្ឈឺស៊ុននូឲ្យខឹងរហូតជម្ងឺរើឡើង "

" ចឹងទេ... អត់ការងារធ្វើណាស់អាមួយនេះ " ស៊ុងហ៊ូនក្រវីក្បាល
" នូ! បងសុំទោស បងមិនចង់ធ្វើបែបនឹងទេ បងសុំទោសនូ " នីគី និយាយបណ្ដើរផឹកបណ្ដើរ

" នេះនៅស្រលាញ់សង្សាចាស់វាទៀត " ស៊ុងហ៊ូន លឺហើយហួសចិត្ត
" ព្រាននារីដូចឯងគ្មានថ្ងៃយល់ទេ " ជេយ៍ និយាយស៊កសៀតដាក់ស៊ុងហ៊ូនជាការពិតអ្នកណាមិនស្គាល់ ឃើញស្រីស្អាតមិនបានញ៉ែមិនរើសមុខទេ

" ត្រឹមត្រូវណាស់អាត្រឹមត្រូវ " ស៊ុងហ៊ូនសម្លក់ជេយ៍ថ្លែរ
" នែ! បានហើយឈប់ផឹក ទៅផ្ទះ " ជេយ៍ព្យាយាមលើកគ្រានីគីត្រលប់ទៅវិញ តែថានីគីមិនព្រមឲ្យជេយ៍គ្រាថែមទាំងរុញគេចេញទៀត

" ចេញទៅប្រាប់ហើយថាមិនឲ្យមកក្បែរយើងមិចក៏នាងមិនចេះស្ដាប់ " នីគីជេប្រទេចជេយ៍
" យើងអាជេយ៍វុីយ! ជាប្រុសមិនមែនស្រីទេ " ជេយ៍ចង្អុលមុខខ្លួនឯង

" ជីណា កុំស្មានថាប៉ាខ្ញុំស្រលាញ់នាង ហ៎! មិនមែនទេនាងជាកូនស្រីរបស់ស្រីថោកទាបនោះ ស្រីដែលដណ្ដើមប៉ាពីម៉ាក់ខ្ញុំធ្វើឲ្យខ្ញុំនិងស៊ុននូបែកគ្នា នាង.... ខ្ញុំចង់សម្លាប់នាង " មិននិយាយតែមាត់នីគីស្ទុះមកច្របាច់ករបស់ ជេយ៍ ទាំងកំរោល

" អាគី យើងទេវើយ! លែង.... អា...ហ៊ូន.... ជួយ... ជួយយើងផង " ជេយ៍ប្រឹងរើសបំរាស់ពីនីគីយ៉ាងលំបាកធម្មតានីគីមិនមែនខ្លាំងចឹងទេ

" សក់អាណាក្បាលអានឹងហើយវើយ! គិតទៅស្នេហាពិតជាធ្វើឲ្យមនុស្សឆ្គួតមែន មិនគួរសោះឡើយនេះវាផឹករហូតខួរក្បាលក្រឡាប់ចាក់ហើយអីបែរជាមើលឃើញអាជេយ៍ជានាងជីណានោះទៅវិញ " ស៊ុងហ៊ូន មិនបាមខ្វល់នាយចាក់ស្រាអង្គុយគងទាខ្លារផឹកស្រាធ្វើមិនដឹង

Ma Boss (Your Eyes Tell) completed✔️ Where stories live. Discover now