" ខ្ញុំនឹងជួយឯងតាមរកឃាតកសម្លាប់ប៉ាម៉ាក់ និងបងស្រីឯង " តាគីងាកមកក្រោយ
" លោកនិយាយពិតទេ? គ្រួសារខ្ញុំរកមិនឃើញផង លោកជាអ្នកណាទៅ ឆឺស! ខ្ញុំមិនជឿលោកទេ "
" ចឹងឯងសុខចិត្តឲ្យឃាតកទាំងនោះរស់នៅសុខស្រួលចំណែកឯងរស់នៅវេទនាបែបនេះឬ? "" លើលោកនេះគ្មានរបស់ Free ទេនិយាយមកលោកចង់បានអ្វីជាការតបស្នង "
" ល្អ ខ្ញុំចង់បានរបស់បីយ៉ាងពីឯង "
" ជាអ្វីទៅ? "" ពេលនេះនឹកមិនទាន់ឃើញ ពេលនឹកឃើញខ្ញុំនឹងប្រាប់ឯង ហើយរឿងដែលខ្ញុំថានឹងជួយឯងនោះ ចាំខ្ញុំបញ្ជារឲ្យគេតាមរកខ្សែរយៈ " ខេនិយាយដលយប្រាកដប្រជា តាគីពេលលឺហើយគេក៏ចាប់ផ្ដើមជឿជាក់ខេរពាក់កណ្ដាលដែរ
" ជូនខ្ញុំទៅផ្ទះវិញបានទេ "
" ទីនេះជាផ្ទះឯងហើយ " ខេ តបដោយសំលេងខិលហាក់ចងញ៉ោះរាងតូច" បន្ទប់របស់លោកក្លាយជាផ្ទះខ្ញុំយ៉ាងមិច ឆ្កួតឬក៏ឡប់សតិនឹង " តាគី សួរឲ្យហួសចិត្តគេពិតជាចង់ឃើញមុខអាម្នាក់នឹងណាស់មនុស្សស្ដីសាំតាប៉ែបែបនេះ
" លោកយាយឯងមិនបានប្រាប់ឯងទេអី " ខេដើរមកអង្គុយនៅលើពូកទន់ៗរបស់ខ្លួន
" បានន័យថាមិច "
" ក៏បានន័យថាចាប់ពីពេលនេះទៅឯងនិងយើងក៏នៅបន្ទប់ជាមួយគ្នានោះអី " ខេដើរមកជិតរាងតូចហើយលើកដៃអង្អែលសក់របស់តាគី" លោកយាយចង់ធ្វើស្អី " តាគី ថយខ្លួនងាកចេញពីការអង្អែលរបស់ខេ
" គាត់និយាយថាឯងធ្វើខ្លួនចម្លែកៗ ស្ងៀមស្ងាត់ មិននិយាយស្ដី សួរតាមត្រង់រយៈពេលមួយឆ្នាំកន្លះធ្វើបានយ៉ាងមិច " ខេឱនមកមកជិតមុខរបស់តាគី តែកែវភ្នែករបស់តាគីនឹងធឹងមិនដូចធ្វើពុតទេ" ចង់ឲ្យខ្ញុំព្រមវះកាត់កែវភ្នែក ហើយត្រលប់ទៅដើរលើដានចាស់ដែលលោកប៉ាធ្លាប់ឆ្លងកាត់ "
" ពេលខ្លះសំណាងអាក្រក់មិនមែនចេះតែកើតឡើងមករហូតទេ "" តែខ្ញុំជាក្មេងចង្រៃយ៍មនុស្សដែលខ្ញុំស្រលាញ់ចុងក្រោយក៏ស្លាប់អស់ ម្នាក់ៗនិយាយថានឹងនៅក្បែរខ្ញុំបើគ្មានការអនុញ្ញាតពីខ្ញុំពួកគេគ្មានសិទ្ធចាកចេញទេ ប៉ុន្ដែនៅទីបំផុតពួកគេក៏ចាកចេញទៅដោយរូបរាងគួរឲ្យខ្លាច ខ្ញុំមិនចង់មើលឃើញពិភពលោកនេះទៀតទេខ្វក់បែបនេះក៏ល្អហើយ " សំលេងនិយាយអារម្មណ៍ខ្សឹបខ្សួលរបស់តាគី ខេស្ដាប់ហើយក៏មានអារម្មណ៍អាណិត
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...