Episode 10

140 12 0
                                    

ផាំង......

តាគីឈប់ងក់ គេបែរក្រោយយឺតៗ ហើយក៏ដើរយឺៗដៃស្រវារករាងកាយរបស់រាងក្រាស់

" ខេ.... ខេបងនៅឯណាខេ.... កុំបំភ័យអូន ខេ.... ហុឹក... ហុឹក ខេឆ្លើយនឹងអូនមកខេ .... អត់ទេ បងមិនអាចមានទីបញ្ចប់ដូចជាពួកគេទេ ខេ...... អត់ទេ!! "

" តាគី... " សំលេងរបស់ខេស្រែកហៅរាងតូចដើម្បើឲ្យក្មេងតូចរត់មករកគេ
" ខេ! បងនៅឯណាខេ ... " តាគី ព្យាយាមដើររកសំលេងរបស់ខេ ទីបំផុតក្មេងតូចក៏រកឃើញ
" ខេបងឆ្លើយនឹងអូនមកបងមានកើតអីឬអត់ខេ បងមិនអាចស្លាប់ទេមនុស្សឆ្អួត ឆាប់ឆ្លើយនឹងអូនមកខេ អឹម ... " តាគីស្រែកយំមិនឈប់ភ្លាមៗបបូរមាត់ទន់ផ្អែមក៏ត្រូវបានខេចាប់ថើបបំបិទមាត់ ក្មេងតូចមិនបានប្រកែកតែក៏សម្របខ្លួនទៅតាមការថើបរបស់ខេ

" ភ័យណាស់មែនទេក្មេងតូច " ខេញញឹមបន្តិចពេលដែលបបូរមាត់ទាំងពីរមានសេរីភាព
" ខេ! នេះបង ... "
" សំលេងកាំភ្លើងដែលសំដែងនៅក្នុងសួរសត្វនោះទេ បងអត់មានកើតអីទេ "

" ចេញទៅ " តាគី រុញនាយចេញពីខ្លួនទឹកមុខរៀងខឹងបន្តិច
" តាគី ស្តាប់បងសិន " ខេចាប់ទាញរាងតូចមកឱប
" មនុស្សកុហក លេងទៅយកដៃកខ្វក់របស់លោកចេញពីខ្ញុំ​ទៅ " តាតីក្មេងតូចព្យាយាមរើបំរាស់
" បងពិតជាស្រលាញ់អូនមែនណា យល់ព្រមធ្វើជាមនុស្សរបស់បងបានទេ "

" មិន " មួយម៉ាត់តបវិញយ៉ាងខ្លី
" ហើយចុះមិញនេះអ្នកណាភ័យខ្លាចគេស្លាប់នោះ អូនដឹងទេបងពិតជាចង់ឲ្យអូនបានឃើញទឹកមុខរបស់បងពេលនេះណាស់ថាបងពិតជាអន់ចិត្តខ្លាំងប៉ុណ្ណា ពិបាកចិត្តណាស់ដឹងទេ "

" តែលោកបែរជា .... "
" ប្រយ័ត្ន .... "

ផាំង ... ផាំង ....

កំពុងតែនិយាយខេក្រលេកឃើញមនុស្សឈុតខ្មៅតម្រង់កាំភ្លើងពីចម្ងាយមករកតាគីគេក៏រហ័សចាប់ទាញតាគីរត់ទៅរកកន្លែងពួនព្រោះពួកវាមិនឈប់ត្រឹមការបាញ់ប៉ុន្មានគ្រាប់នឹងទេ

" លោកលេងល្បិចស្អីទៀតហើយ ឆាប់លែងខ្ញុំភ្លាម "
" លើកនេះមិនបានលេងតែមែនទែនណា មានមនុស្សច្រើនណាកំពុងតាមពួកយើង ទីនេះគ្មានសុវត្ថិភាពទេ "
" លោកស្គាល់ពួកគេទេ "
" អត់ទេពេលនេះរឿងដែលសំខាន់រកផ្លួវចេញពីទីនេះសិនទៅមិនចឹងទេស្លាប់ទាំងអស់គ្នាឡូវហើយ " មិនចាំឲ្យតាគីតបគេក៏ចាប់អូសដៃតាគីរត់ចេញទៅតែម្តង

Ma Boss (Your Eyes Tell) completed✔️ Where stories live. Discover now