ជេគ៍ត្រលប់មកផ្ទះវិញក៏ឃើញជុងវ៉ុនដេកសន្លប់នៅក្បែរសាឡុង គេក៏ប្រញាប់រត់មកមើលមិត្តរបស់ខ្លួន
" ជុងវ៉ុន! វ៉ុននី ដឹងខ្លួនឡើងនេះមានរឿងអីកើតឡើងនឹង ជុងវ៉ុន " ជេគ៍អង្រួនខ្លួននឹងទះមុខរបស់ជុងវ៉ុនឲ្យគេឆាប់ដឹងខ្លួន
" ជេគ៍! អូយ! ករបស់ខ្ញុំ ... " ជុងវ៉ុនភ្ញាក់ដឹងខ្លួនឡើងក៏មានអារម្មណ៍ថាចុករយត្រង់កញ្ចឹងក" មានរឿងអីមិចក៏មកដេកត្រង់នេះ ហើយស៊ុននូ! គេនៅឯណា? " ជេគ៍ពិតជាបារម្ភណាស់ពេលមកដល់ឃើញជុងវ៉ុនដួលសន្លប់នៅបាត់ស៊ុននូទៀត
" ស៊ុននូ! នូ! អូព្រះអើយ! នីគី! គឺអាស្វារោគចិត្តនោះវាចាប់ស៊ុននូទៅបាត់ហើយ " ជុងវ៉ុនពេលដែលនឹកឃើញហេតុការណ៍គ្រប់យ៉ាងហើយគេនិយាយប្រាប់ទៅជេគ៍" ចង្រៃយ៎! នេះវាហ៊ានមកចាប់មនុស្សដល់កន្លែងផងឬ "
" ហ៊ានឬមិនហ៊ានមិនមែនជារឿងសំខាន់ទេ អ្វីដែលសំខាន់បើរឿងនេះដឹងដល់គ្រួសាររបស់នីគី ស៊ុននូចប់មិនខានទេ "
" ឆាប់ទៅរកគេទៅ "
" តោះ " អ្នកទាំងពីរក៏នាំគ្នាទៅរកស៊ុននូ" នែ! សុខៗលោកអូសខ្ញុំមកធ្វើអី "
" នាំឯងមដកដើរលេងនឹងណា " ខេងាកមកនិយាយជាមួយតាគីបន្តិចហើយក៏ផ្តោតទៅលើការបើកឡានវិញ" បានប្រយោជន៍អីទៅខ្ញុំមើលមិនឃើញផងនឹង " តាគីតបដោយមុខស្រពោន
" មិនអាចមើលឃើញតែអាចប៉ះបានតើ " និយាយហើយខេក៏ឈប់ឡាននៅក្បែរសួនសត្វមួយកន្លែង" ចុះមកដល់ហើយ " ខេដើរមកបើកទ្វារឲ្យតាគីហើយកាន់ដៃគេជាប់ដើរចូលទៅកន្លែងទិញសំបុត្រ
" ខ្ញុំទិញសំបុត្រពីរ "
" ចាសនេះលោក "
" អរគុណ " ខេក៏អូសដៃតាគីចូលទៅក្នុង" នែ! លោកនេះលោកនាំខ្ញុំមកកន្លែងណាមិចក៏លឺសំលេងរញ៉េរញ៉ៃម្ល៉េះ "
" កន្លែងដែលមានមនុស្សច្រើននឹងហើយ តែក៏មានសត្វផងដែរ "
" សត្វ? នេះកុំប្រាប់ណាថាលោកនាំខ្ញុំមកសួរសត្វ " តាគី ចាប់បានន័យរបស់ខេគេក៏សួរបញ្ជាក់" ត្រូវហើយជាសួនសត្វ និយាយមើលចូលចិត្តសត្វអី យើងនាំឯងទៅ "
" ទៅវិញទៅ ... " ដើរៗតាគីក៏ឈប់
" យ៉ាងមិចបានមកដល់ហើយមិចក៏ចង់ទៅវិញ "
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...