ខេ បើកឡានមកជួបជុំគ្នានៅកន្លែងជំរុំសំងាត់របស់ក្រុមពួកគេ ដែលទីនេះជាកន្លែងស្ងាត់មនុស្សមិនច្រើនទេដែលដឹង
" អ្នកទាំងបី? " ខេចូលមកដល់ក៏ឃើញក្រុមរបស់ស៊ុននូ
" សិស្សច្បង " ស៊ុននូ ជេក៍ ជុងវ៉ុន តបដោយស្ទាក់ស្ទើ
" យើងមានរឿងត្រូវនិយាយវាពាក់ព័ន្ធនឹងគ្រួសាររបស់យើងនិងស៊ុននូ " នីគី ចេញមកបកស្រាយ
" ឯងនិយាយមុនទៅ " ខេ
" ការពិតទៅរឿងរ៉ាកន្លងមកទាក់ទងនឹងប៉ារបស់ជីណា គេធ្វើឲ្យគ្រួសាររបស់យើងនិងស៊ុននូក្លាយជាសត្រូវនឹងគ្នា " នីគីនិយាយប្រាប់ទៅខេយ៍ធ្វើឲ្យនាយលេចឡើងនូវទឹកមុខឆ្ងល់
" គេធ្វើចឹងធ្វើអី? " ខេយ៍សួរតបវិញ
" មីស៊ូហ្គី អ៊ុំប្រុសរបស់តាគីគេចង់បានអំណាចគ្រប់គ្រងម៉ាហ្វៀ សាឈីរ៉ូ ចំណែកប៉ារបស់ជីណា នឹងប៉ាយើងពួកគាត់ធ្លាប់ស្រីមនុស្សស្រីតែម្នាក់នោះគឺម៉ាក់ជីណា ក្រោយពេលម៉ាក់ជីណាស្លាប់ក្រោយពេលកើតជីណា គាត់ចងគំនុំជាមួយគ្រួសារយើងនិងស៊ុននូគាត់បង្កើតឯកសារក្លែងក្លាយចោទប៉ាស៊ុននូថាលេបយកលុយភាគហ៊ុនរបស់ប៉ាយើង "
" ចុះទាក់ទងអីនឹងគ្រួសាររបស់យើង " ខេយ៍បន្ដសួរនាំជីកឬសគល់
" លោកតារបស់ឯង លោកតាតាគី និងលោកតាជីណាធ្លាប់ជាមិត្តនឹងគ្នា ពួកគាត់ធ្លាប់ចាប់ដៃគ្នាបង្កើតសាលា ជេមឺណាយ ក្រោយមកលោកតាគីគាត់ដកខ្លួនចេញនៅសល់តែលោកតាជីណានិងលោកតាឯង " នីគី និយាយរៀបរាប់រឿងដែលគេដឹងមកប្រាប់ទៅខេយ៍
" ចុះមានរឿងអីកើតឡើងមិចក៏ចុងក្រោយសាលាជេមឺណាយធ្លាក់ក្នុងដៃលោកតាយើង "
" មានពាក្យចចាមរ៉ាមថាលោកតារបស់ឯងសម្លាប់លោកតាជីណាដណ្ដើមយកសាលាជេមឺណាយ " ជេយ៍ចូលខ្លួនមកនិយាយបន្ដ
" មិនពិតទេលោកតារបស់យើងមិនធ្វើចឹងទេ មានរឿងយល់ច្រលំអីមែនទេ " ខេយ៍នៅតែប្រកែកដដែលៗគេមិនជឿដាលោកតារបស់គេជាមនុស្សបែបនឹងទេ
" ដំបូងយើងក៏មិនជឿដែលតែក្រោយពេលតាមស៊ើបយ៉ាងសំងាត់យើងក៏.... ដឹងថាពាក្យចចាមរ៉ាមនោះជាការពិតមែន " ស៊ុងហ៊ូនហុចទូរស័ព្ទបើកវីឌីអូឲ្យខេយ៍មើលជារូបភាពដែលលោកតារបស់គេនិងលោកតាជីណាប្រវាយប្រតប់គ្នាចុងក្រោយលោកតាជីណាក៏ធ្លាក់ពីលើអាគារស្លាប់បាត់ទៅ ខេយ៍មើលហើយគេស្ទើរតែមិនជឿតែនេះលោកតារបស់គេពិតជាអាក្រក់ដល់ម្លឹងឬ?
" ពេលនេះមិនមែនជាបញ្ហាពិតឬក្លែងក្លាយទេ រឿងរបស់ចាស់ៗជំនាន់មុនទុកមួយឡែកសិនទៅ ពេលនេះមករកមធ្យោបាយដោះស្រាយបញ្ហានៅចំពោះមុខវិញ លោកប៉ារបស់ស៊ុននូនិងនីគី មិនបញ្ឈប់ត្រឹមនឹងទេ មុននឹងក្រោយពួកគាត់នឹងរកទីនេះឃើញ " ជេគ៍លូកមាត់មកនិយាយដាស់តឿនរាងក្រាស់ទាំងបួនឲ្យឆាប់រកវិធីដោះស្រាយ
" មីស៊ូហ្គី ម្នាក់នេះមិនធម្មតាទេ ខ្ញុំសង្ស័យថាគេសម្លាប់ប៉ាម៉ាក់និងបងស្រីរបស់តាគី តែខ្ញុំស៊ើបយ៉ាងណាក៏រកចំណុចខ្សោយរបស់គេមិនឃើញដែរ " ខេយ៍ឱបដៃទល់ចង្ការសញ្ចឹងគិត
" ឡូវចេះទៅយើងបែកផ្លូវគ្នាជាពីក្រុមមួយក្រុមទៅដោះស្រាយបញ្ហារបស់ស៊ុននូនិងនីគី ចំណែកមួយក្រុមទៀតដោះស្រាយរឿរបស់មីស៊ូហ្គី អីគេនោះល្អទេ " ជុងវ៉ុន ផ្ដល់យោបល់ឲ្យគ្រប់គ្នាគិតបន្ដិច
" ខ្ញុំយល់ស្របតាមជុងវ៉ុន បែបនេះស្រួលម្យ៉ាងដែល " ជេយ៍យល់ស្រប់នឹងសំណើររបស់ជុងវ៉ុន ហើយងាកទៅញញឹមដាក់ជុងវ៉ុនបន្ដិច
" ចឹងចេះទៅ ជុងវ៉ុននិងជេយ៍ទៅជួយនីគីនិងស៊ុននូចំណែកខ្ញុំនឹងជេគ៍ជួយដោះស្រាយរឿងរបស់ខេយ៍ចុះ " ស៊ុនហ៊ូន
" សម្រេចចឹងចុះ " ជេគ៍មិនប្រកែកពេលនេះអ្វីដែលសំខាន់ត្រូវរកវិធីដ៏ល្អដោះស្រាយជួយគ្នា
" អរគុណគ្រប់គ្នាហើយ " ខេយ៍រំភើបយ៉ាងខ្លាំងពេលលឺបែបនេះ
YOU ARE READING
Ma Boss (Your Eyes Tell) completed✔️
Fanfictionពីមនុស្សម្នាក់ដែលបាត់បង់ក្ដីសង្ឃឹមក្រោយពេលហេតុការស្លាប់របស់ប៉ាម៉ាក់និងបងស្រី ភ្នែករបស់ខ្លួនប្រែជាខ្វាក់មើលអ្វីមិនឃើញគេលេងចង់ធ្វើអ្វីទាំងអស់គិតតែពីសំងំក្នុងបន្ទប់មិននិយាយអ្វីរហូតដល់ថ្ងៃដែលគេបង្ហាញខ្លួនមនុស្សប្រុសដែលតាមមើលថែរគេធ្វើឲ្យក្មេងចិត្តខ្លាំងម...