part 42
Jiminគ្មានកម្លាំងកំហែងបានទេ គ្មានអ្នកដឹងឡើយថាគេរងសម្ពាធបែបណាខ្លះបើគេហ៊ានធ្វើខុសពីបញ្ជាតែបន្តិចគ្រួសាររបស់គេនិង minjunត្រូវបាត់បងជីវិត គេពិតជាគ្មានផ្លូវជ្រើសទើបធ្វើរឿងបែបនេះទៅលើមនុស្សដែលគេស្រលាញ់ ។ Jiminបើកប្រអប់ដែកមួយក្នុងនោះមានតែរូបគេនិង Mochaតែប៉ុណ្ណោះ ត្រូវហើយនាងមិនដែលដឹងទេថាគេបានលួចថតនាងនិងរូបថតដែលពួកគេបានថតជាមួយគ្នាគឺនៅក្នុងហឹបដែកនោះទាំងអស់ អនុស្សាវរីយ៍ជាច្រើនដែលពួកគេសាងរួមគ្នាធ្វើអោយ Jiminទទួលបានក្តីស្រលាញ់ពីនាងព្រមទាំងប្រគល់អោយនាងវិញតាមដែលគេអាចធ្វើបានតែពេលនេះមិនអាចទេ រាងក្រាស់ដឹងច្បាស់ថាទង្វើរគេមិនអាចអោយនាងអធ្យាស្រ័យបានឡើយ អំឡុងពេលនោះស្រាប់តែទូរស័ព្ទ Jiminបានរោទិ៍ឡើង ហើយនោះជាលេខប៉ារបស់គេដែលនៅបារាំងនោះ ។
«ជម្រាបសួរប៉ា!! សុខសប្បាយដែលទេ?! !» Jiminទទួលឡើងនិយាយដោយក្តីគោរពទៅកាន់ប៉ារបស់គេ តែតាមសម្លេងស្តាប Jiminទាញដឹងថាមានរឿងមិនល្អកើតឡើងបាត់ទៅហើយ ។
«ម៉ាក់ឯងនៅឯសង្គ្រោះបន្ទាន់! ឆាប់មកមើលម៉ាក់បានទេព្រោះក្រុមហ៊ុនកំពុងតែមានវិបត្តិទៀតនោះ ប៉ាមិនអាចបោះបង់មួយចោលមួយទេ!! »លឺភ្លាម Jiminសឹងតែគាំងព្រោះគេមិននឹកស្មានថាខ្លួនគេជួបរឿងបែបនេះនោះទេ រឿងដែលគេជួបច្រើនណាស់សុទ្ធតែបញ្ហាបំផ្លាញ់ ជីវិតរបស់គេ។
« កូននិងទៅរកលោកប៉ា!! កុំបារម្ភ !! »បន្ទាប់មកប៉ា Jiminក៏បិទបាត់ទៅ ។ Jiminសម្រេចចិត្តខលទៅអ្នកដែលគម្រាមគេនោះ ដើម្បីសុំអង្វរអោយគេដោះលែង minjunហើយខ្លួនគេនិងចាក់ចេញទៅបារាំង ។
« យើងសុំបានទេ? យើងនិងចាក់ចេញពី Mochaគ្រាន់តែឯងដោះលែង minjunតែប៉ុណ្ណោះ!! យើងពិតជាមានការសំខាន់ពិតមែន!! »Jiminនិយាយយ៉ាងស្រទន់ទៅកាន់មនុស្សអាក្រក់ទាំងនោះធ្វើយ៉ាងណាដោះលែង Minjunចេញមកអោយបាន ។
«ដោះលែង?ឯងប្រាកដទេថានិងចាក់ចេញ»អ្នកដែលចាប់ Minjunនោះមិនសូវជាជឿ Jiminប៉ុន្មានទេព្រោះខ្លាចជីមីនប្រើល្បិច។
«យើងត្រូវទៅបារាំងមិនអាចទំនេរធ្វើតាមឯងទេ យើងដឹង្ុខសញ្ញាឯងគឺ Moមិនមែនយើងទេ ហើយឯងគ្រាន់តែធ្វើដើម្បីកុំអោយយើងនិង Moនៅជិតគ្នា!! ពេលនេះក៏សមបំណងហើយចំណែក Moស្លាប់រស់ក៏យើងមិនដឹងផង!! » Jiminរៀបរាប់យ៉ាងមានទំនុកចិត្តថាពួកទាំងនោះជឿ តែការគិតរបស់គេមិនខុសមែនពួកនោះជឿទាំងស្រុងក៏ព្រមណាត់ជួបគេនៅឃ្លាំងចាស់មួយដើម្បីយក minjunទៅវិញ ដោយកំណត់ថាថ្ងៃស្អែកជួបគ្នា ។
YOU ARE READING
រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)
Actionក្មេងស្រីរឹងរូសលង់ស្នេហ៌ប្រុសចាស់ទាំងដែលអាយុបងឪពុកខ្លួនទៅទៀត ។ ខាងប្រុសមិនបានពេញចិត្តតែខាងស្រីចាប់បង្ខំ។ តើខាងប្រុសកម្លោះចាស់នេះអាចនិងលង់ស្នេហ៌នារីវ័យ18បានដែរឫទេ?ចុះគ្រួសារនាងយល់ព្រមអោយស្រលាញ់នាងដែលឫទេ? Start : 11/09/2020