លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 20

3.3K 179 88
                                    

part 20

Jiminក្រោយពីនិយាយទូរស័ព្ទជាមួយ Jungkookហើយគេក៏ឡើងទៅរៀបឥវ៉ាន់ ឃើញបែបនេះ Samiក៏ឡើងទៅតាម នឹកឆ្ងល់ណាស់ហេតុអីក៏គេរៀបចំខោអាវ។

Sami:«បងចង់ទៅណា?! » នាងអើតមុខតូចៗតាមប្រលោះក្លៀករបស់នាយ។

Jimin:«បងមានការទៅកាណាដា2-3ថ្ងៃ មិនអាវកំដរអូនទៀតទេ!! »

Sami:«អូនសុំទៅដែរបានទេ?! » នាងពិតជាមិនចង់ឃ្លាតពីរាងក្រាស់ពិតមែន។

Jimin:«បងនិងមកតាមការសន្យាអូនចាំបងនៅទីនេះលឺទេ!! បងគេងក្នុងបន្ទប់បងក៏បានបើអូននឹកបងខ្លាំង!! »

Sami:«សន្យាបានទេថានិងមកវិញ អូនមានអារម្មណ៌ថាដូចជាកំពុងបាត់បង!»

Jimin:«ក្មេងឆ្កួត! បងទៅធ្វើការមិនមែនទៅរកស្រីថ្មីឯណា!! មានតែអូនម្នាក់គត់ណា Baby!! »

Sami:«ហឹកៗៗៗមានអារម្មណ៌ដូចត្រូវគេចាក់ ដូចគេយកបេះដូងអូនទៅ!! »

Jimin:«បងនេះហើយជាអ្នកយកទៅ !! បេះដូងអូននៅជាមួយបេះដូងបងរហូត នេះរូបអូនបងយកទៅតាម ពេលដែលបងនឹកគឺអោបរូបនេះ!! »ក្នុងកាបូបគេមានរូបនាងនិង Ellaនាងមិនដែលនឹកខឹងដែល JiminទុករូបEllaជាប់ខ្លួននោះទេ ព្រោះនាងដឹងថា Ellaទៅបាត់ហើយ ណាមួយនាងជាស្នេហាដំបូងរបស់ Jiminនាងមិនប្រកាន់ខឹងនោះទេ។

Sami:«សុខសប្បាយតាមផ្លូវណា!! »Jiminអោបថើបនាងលានាងលើកចុងក្រោយមុននិងចាក់ចេញទៅប្រទេសកាណាដា ពួកគេទាំងពីរមានអារម្មណ៌ដួចជាបាត់បងគ្នាតែ Jiminគិតថាមកពីពួកគេនៅជិតគ្នារហូតពេលបាត់គ្នាគឺបែបនេះឯងតែប៉ុណ្ណោះ។

ម៉ោង11ជិតឈានចូលម៉ោង12ទើប Jiminមកដល់មុខ Condoរបស់ Fucyដែលមកតាមការប្រាប់របស់ Jungkookបើយឺតតែបន្តិចពួកគេដាច់គ្នាមិនខាន។ គ្រាន់តែបើកទ្វាចូលភ្លាម ម៉ោងក៏ដើរដល់ម៉ោង12ចូលថ្ងៃថ្មីវេលាថ្មី។ Jungkookអង្គុយសម្លឹងមើលមុខ Jiminមិននិយាយស្តីបន្តិចទុកអអោយJiminឆ្ងល់ម្នាក់ឯង។

Yubin:«បងនិយាយអីបន្តិចទៅ មើលមុខគ្នាបែបនេះយល់ន័យដែរទេ!! »

Jungkook:«និយាយ យ៉ាងមិច?បើគាត់មិនចាំអីបន្តិចសោះ!»

Jimin:«ឯងនិយាយយ៉ាងមិច?និយាយពីអី?យើងអត់យល់ សុខៗក៏ហៅមកទាំងតក់ក្រហល់ យើងមិនមែនទំនេរនោះទេ!! ឯងដឹងទេយើងត្រូវមើលមនុស្សស្រីដែលយើងស្រលាញ់ទៀតណាមិនមែនទំនេរៗទេ!! »

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now