លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 27

3.3K 166 96
                                    

part 27

គ្រាំង!! !

Jungkookសម្លឹងមុខកូនស្រីដែលកំពុងយំខឹងចិត្តដែលគ្មានសូម្បីតែអ្នកសួរថានាងកើតអីតែម្នាក់ៗបែរជាបន្ទោសថានាងជាអ្នកខុសទាំងដែលគេមើលងាយនាងដល់ថ្នាក់នេះ។ 

Jungkook:«ឯងជាអ្នកណា Jeon Mocha!! ជាកូនប៉ាមែនទេ?ហេតុអីក៏រឹងរូសអាក្រក់ដលថ្នាក់នេះ?  មានមើលខ្លួនឯងទេបង្កររឿងអ្វីខ្លះដល់មនុស្សជុំវិញខ្លួន  ឯងជាម៉ាក់គេហើយណា កុំយកអាចរឹកគម្រួក់របស់ឯងមកបង្ហាញអោយកូនឃើញ គួរតែចេះខ្មាសខ្លះ!! » ទឹកភ្នែកស្រក់តក់ៗស្តាប់លោកប៉ាស្តីថាអោយ តែនាងមិនតបសូម្បីមួយម៉ាត នាងគ្មានអារម្មណ៌និងតទៅគាត់វិញនោះទេ នាងមានកូនតែគ្មានប្តី កូនត្រូវអត់ប៉ាហៅដូចគេ សូម្បីតែពេលនេះគ្មានអ្នកណាត្រូវការនាងទៀតទេ។ 

Mocha:«បើលោកប៉ានិយាយអស់ហើយ កុំរំខានខ្ញុំតទៀត!!   ខ្ញុំចង់គេង!»

Jungkook:«ប៉ានិយាយមិនទាន់ចប់!»

Mocha:«ប៉ាចង់អោយខ្ញុំស្លាប់នៅនិងមុខទើបអស់ចិត្តឫ?! !»

Jungkook:«ម៉ូ!! »

Mocha:«ប៉ាដឹងទេថាខ្ញុំលំបាក់វេទនាប៉ុណ្ណា? ប៉ាដឹងទេថាខ្ញុំស្អប់ខ្លួនឯងខ្លាំងណាស់ ប៉ាដឹងទេថាខ្ញុំឈឺប៉ុណ្ណា?ប៉ាមានសួរខ្ញុំទេថាខ្ញុំយ៉ាងមិច ស៊ូរួចឫអត់?  ក្រសែភ្នែកមនុស្សជុំវិញខ្លួនសម្លឹងមកខ្ញុំជាស្រីកាចឆ្នាស់សាហាវព្រៃផ្សៃ តែពេលនេះ ហឹក!! ពេលនេះខ្ញុំទន់ខ្សោយណាស់ ទន់ខ្សោយខ្លាំងណាស់ខ្ញុំយំរាល់ថ្ងៃ ពិបាក់ទទួលយកនូវរឿងទាំងឡាយដែលកើតមានមកនេះ ខ្ញុំហត់ណាស់ប៉ា!! ប៉ាមានដឹងទេ ប៉ា!! » នាងស្រែកខ្លាំងៗប្រាប់ពីទុក្ខវេទនាដែលបាងក្នុងចិត្តនាង គ្មានសូម្បីតែអ្នកណាម្នាក់មកសួរនាង អ្នកក្រៅឃើញថានាងជាកូនអ្នកមានគឺមានក្តីសុខតែអត់ទេ មើលជីវិតនាងពេលនេះទៅបាត់បងអស់ហើយ គ្មានសល់អីទៀតទេ របស់ដែលនាងចង់បានបែរេជាមិនបាន បើអាចនាងសុខចិត្តក្រវិញ បើក្រហើយមានក្តីសុខនោះ ។ 

Jungkook:« ប៉ាសុំទោស!! សុំទោសដែលថាអោយកូនទាំងមិនដឹងកូនវេទនាបែបនេះ!! »Jungkookអោនអោបកូនស្រីដែលដេកយំនៅលើគ្រែពេទ្យ គេមិនដែលដឹងកូនគេពិបាក់ដល់ថ្នាក់នេះ ។ 

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now