លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 30

3.1K 161 57
                                    

អាទិត្យថ្មីចូលមកដល់ វាជាថ្ងៃពិសេសមួយដែលប្តីប្រពន្ធមួយគូរត្រូវអបអរគំរប់ខួបអាពាហ៍ពិពាហ៍ជាមួយញ្នា 2ខែទៅហើយដែលពួកគេរស់នៅជាមួយគ្នាយ៉ាងក្តីសុខ ។Mochaជាប្រពន្ធនៅផ្ទះមានតួនាទីមើលថែផ្ទះហើយនាងក៏ជាអ្នករៀបចំកម្មវិធីរ៉ូមេទិចតែពីរនាក់ Jimin ទោះជាគេមិនបានមកនៅជាមួយនាងពេលនេះតែនាងក៏យល់ព្រោះថាគេទៅធ្វើការ ទើបនាងនៅរៀបតែម្នាក់ឯង។   វេលាម៉ោង6ល្ងាច គ្រប់គ្នាក្នុងក្រុមហ៊ុនក៏ចាក់ចេញអស់នៅឡើយ Jiminជានាយកនៅធ្វៀការបន្តអោយចប់ៗតែម្តង ។

Jimin:«ជិតដល់ម៉ោងហើយ!! » គេងាក់មើលនាឡិការដៃរបស់ខ្លួន គឺជិតដល់ម៉ោងដែលគេទៅជួបប្រពន្ធគេហើយ ថ្ងៃពិសេស គេមិនចង់យឺតអោយនាងពិបាកចិត្តទេ។  

តុកៗ

Jimin:«អ្នកណា?! » Jiminនឿយឆ្ងល់ រាល់ដងគេនៅតែម្នាក់ឯងទេអោយបុគ្គលិកគឺទៅផ្ទះអស់ហើយ។ 

SuShi:«គឺខ្ញុំណា Jimin!»ស្រីស្រស់ពាក់ស្បែកជើងកែងពណ៌ខ្មៅជាមួយរ៉ូបសុិចសុីមកក្នុង officeរបស់រាងក្រាស់។ 

Jimin:« SuShiiទេឫ?  មករកខ្ញុំមានការអីឫ?! »

SuShi:«ខ្ញុំទើបតែមកពីជួបមិត្តនៅជិតនេះ  ហើយខ្ញុំក៏មករកលោក ចង់អោយលោកជូនទៅផ្ទះបន្តិចបានទេ?!»

Jimin:«ខ្ញុំមានណាត់ហើយទៅមិនកើតទេ!»

SuShi:«តែខ្ញុំខ្លាច! !ខ្ញុំស្លៀកពាក់បែបនេះ បើខ្ញុំជិះតាក់សុីទៅ ខ្ញុំអាចនិងគ្រោះថ្នាក់!! ជួយគ្នាបន្តិចទៅណា!! »

Jimin:«ចឹងក៏ប្រញាប់ទៅ! !»

៚ IN Car ៚

SuShi:«ណាត់ជាមួយប្រពន្ធឫ?! »   SuShiសួរទៅJimin
ខណះពេលដែលគេមិននិយាយរកនាងសូម្បីតែមួយម៉ាត់ គេគិតតែស្រីស្រស់ដែលចាំនាយនៅឯផ្ទះនោះទេ។ 

Jimin:«មកពីណាត់ទើបប្រញាប់ៗបែបនេះ!»

SuShi:«គំរប់ខួប2ខែត្រូវទេ?! »

Jimin:«ហឹម!»

SuShi:«ពីរខែកន្លងនេះ នាងយកឈ្នះចិត្តលោកបានទេ?! »

Jimin:«ចម្លើយនេះ ខ្ញុំចង់អោយប្រពន្ធខ្ញុំលឺមុនគេ! »

SuShi:« មិនអីទេចឹង!» 

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now