លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 6

3.2K 168 35
                                    

part 6

រាងក្រាស់ដ៏សែនកំសត់អង្គុយក្នុងឡានយ៉ាងស្ងប់ស្ងាត់សម្លឹងមើលភ្លៀងធ្លាក់ខ្លាំងៗដូចកំពុងកំដរគេស្រែកយំជាមួយគេ ។ Jiminបន្ទាប់ពីមើលសាកសពរបស់សង្សារខ្លួនរួចហើយ ក៏មកអង្គុយឈឺចាប់ម្នាក់ឯងជាមួយទឹកភ្នែករហូរហាមគេស្តាយ  ពិតជាស្តាយក្រោយណាស់ដែលបណ្តោយអោយនាងទៅជាបែបនេះ ។  អ្នកណាចង់ឃើញសង្សារខ្លួនទៅចោលបែបនេះ មនុស្សពីរនាក់ស្រលាញ់គ្នាទុកចិត្តលើគ្នាជាទីបំផុតស្រាប់តែបាត់មនុស្សម្នាក់ តើអាចទ្រាំរស់បានទេ?  ។

Jimin :«ហឹកៗបងសុំទោសដែលមើលថែអូនមិនបានល្អ! ! បងស្អប់ ស្អប់ឃាតករ មិននឹកស្មានថាជា Mo    ជាក្មេងស្រីដែលអូនមានចិត្តមេត្តា!! អូនសុខចិត្តស្រលាញ់គ្នាលាក់ៗជាមួយបងរាប់ឆ្នាំព្រោះតែក្មេងស្រីនេះតែចុងក្រោយបែរជានាង នាងជាអ្នកធ្វើអោយអូនស្លាប់! ហឹកៗៗ» Jiminវៃចង្កូតឡានខ្លាំងៗយំអោបនិងរូបថតនាងនិងគេដែលថតជាមួយគ្នា ។    

_______________

៚មន្ទីពេទ្យ ៚

.......... «សុំទោសដែលយកនាងមកពាក់ព័ន្ធជាមួយគុំនុំមួយនេះ តែបើមិនធ្វើបែបនេះ  មី Mochaវាមិនឈឺងាយៗនោះទេ!!  សង្ឃឹមថានាងនិងទៅបានសុខ!! »ស្រីបបូរមាត់ក្រហមដដែលមកមើលសាកសព Ellaជាមួយនិងក្តីសោកសៅតែមានតែវិធីនេះទេដែលធ្វើអោយ Mochaឈឺជាងស្លាប។ 

...   .«ធ្វើបាបឪមិនកើត មានតែកូននេះឯង!!  ចាំទទួលក្តីឈឺចាប់អោយហើយទៅ Jeon Mocha» ស្រីស្រស់បបូរមាត់ក្រហមក្តាប់ដៃមួយទំហឹងសឹងតែប្រេះឆ្អឹង ។  នាងចង់តែទៅសម្លាប់ Mochaពេលនេះតែម្តងទេ ព្រោះតែទប់ចិត្តខឹងមិនជាប់។ 

_________________

មនុស្សនៅក្នុងផ្ទះកុះកុញ ទាំងដែលពួកគេព្យាយាមខលទៅ Jiminជាច្រើនលើកច្រើនសារតែគ្មាននរណាទទួលសោះឡើយ ។ម្នាក់ៗគ្មានបានដឹងរឿងច្បាស់សូម្បីតែបន្តិច ដឹងតែបានគេតាមឯង  ចំណែកម្ចាស់សមីខ្លួនក៏មិនដឹងទៅណាបាត់ទៀត។

Tenna:«  Moគេងលក់ហើយ! ! នាងយំខ្លាំងណាស់ម៉ាក់!! » Tennaទើបតែចេញពីបន្ទប់  Mocha ព្រោះតែនៅលួងនាងអោយគេង ។

Juri :«គេងលក់ហើយឫ?! !»

Tenn:«ចាស៎!»

Taehyung :«ហ្អាយ!! ទទួលហើយ!! » Taehyungស្រែកវាស់ផ្អើលដល់ភពអង្គាគ្រាន់តែJiminទទួលទូរស័ព្ទភ្លាម!!  តែភ្លាមនោះ Jinក៏យកមកនិយាយជំនួសព្រោះថាបើទុកអោយ Taehyungនិយាយច្បាស់ជាមិនយល់រឿងនោះទេ។ 

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now