លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 11

3.1K 169 68
                                    

part 11

កន្លងទៅកន្លះខែដែល Jiminចាក់ចេញពីប្រទេកូរ៉េបាត់ដំណឹងសូន្យឈឹង មិនអោយអ្នកណាបានដឹងពីសុខទុក្ខសូម្បីតែមិត្តជិតស្និតរបស់ខ្លួន។ Mochaចាប់ផ្តើមចេះស្រលាញ់ខ្លួនឯង ស្រស់ស្រាយជាងមុនតែមិនប្រាកដថានាងសប្បាយចិត្តនោះទេ។ ពោះនាងមានសាច់ៗតិចតាមអ្នកដែលមានទម្ងន់1ខែ នាងកំពុងតែរកវិធីដោះស្រាយយ៉ាងណាមិនអោយអ្នកផ្ទះដឹងពីរឿងនេះនោះទេ។ ស្រីស្រស់អង្គុយក្នុងបន្ទប់រកនឹកវិធីដែលសមន័យមួយកុំអោយម៉ាក់ប៉ានាងដឹង។

Mocha:«អូ!! នឹកឃើញហើយ!! គឺ Moo!»មានតែ Mo ម្នាក់ទេអាចជួយនាងបាននោះ ។រាងស្តើងទាញទូរស័ព្ទខលទៅ Mooដើម្បីអោយនាងជួយដោះស្រាយបញ្ហារបស់នាង។

(មានការអីទៀតហើយ Mocha! )

Mocha:«យើងមិនចង់នៅកូរ៉េទៀតទេ ជួយយើងបន្តិចបានទេ! »

( មែនហើយ!យើងក៏រកនិយាយជាមួយឯងពីរឿងនេះដែរ!! យើងមានមិត្តម្នាក់នៅ កាណាដា នាងនៅ Condoជាមួយប្អូនប្រុសនាងអាយុប្រហែលឯង!បើឯងអាចនៅបាន ចាំយើងទាក់ទង់គេអោយ! )

Mocha :«នៅកើតដែរទេ?! !»

(ចាំយើងសាក់សិន!! បើឯងនៅបន្តទៀតមិនកើតទេ ច្បាស់ជាដឹងគ្រប់គ្នាមិនខាន! )

Mocha:«តែយើងមិនចេះមើលកូនទេ !»

(មិត្តយើងនាងក៏ជាពេទ្យដែលមិនបាច់ភ័យទេ ចាំយើងប្រាប់នាងសិន!)

Mocha:«អរគុណឯងហើយ Moo! !» បន្ទាប់ពីបិទរួច រាងស្តើងចុះទៅក្រោមតាមធម្មតា ។ នាងកាន់ដៃទាំងចូលគ្នាក្តាប់ចុះក្តាប់ឡើង ចង់និយាយតិចអត់តិចគិតមិនចេញ។

Yubin :«កើតអីនិងកូនMo!! អឹមអៀនម្លេះកូន!! » អ្នកជាម្តាយសង្កេតឃើញកូនដូចមិនសូវស្រួលសោះ មើលចរឹកនាងចុះ អឹមអៀមគួរអោយសង្ស័យ ជាពិសេស លែងរឹងរូសដូចមុនកាន់តែចម្លែក។

Mocha:«ម៉ាក់ហ្អា!! ខ្ញុំអាចទៅនៅកាណាដាបានដែរទេ? !! » សម្លឹហចាប់ផ្តើមស្រទន់ដើម្បូអោយម្តាយចិត្តទុនតាម។

Yubin:«មិនកើតទេហីកូន? !»អ្នកជាម៉ាក់ប្រកែកភ្លាមៗ កាលពីក្មេងនេះ ប៉ាផងម៉ាក់ផងបញ្ជូលនាងអោយទៅបរទេសតែមិនព្រម ដល់ពេលនេះមករំអុកសុំទៅកាណាដាទៅវិញ។

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now