លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 16

3K 189 87
                                    

part 16

ផាំង!ផាំង!!  អាយៗហឹកៗ  កាំជ្រួចបាញ់ចុងក្រោយជាកាំជ្រួញស្អុយធ្វើអោយវាធ្លាក់មកចំកន្លែង Moដើរត្រង់នោះ តែសំណាងហើយ Jiminអោបនាងទាញចេញមកវិញ បើមិន
ចឹងនាងស្លាប់នៅទីនោះមិនខានទេ។ 

Jimin:« Mo !! » ដោយសារតែភ័យខ្លាំងពេកធ្វើអោយនាងសន្លប់បាត់ស្មារតីឈឹង ហៅក៏មិនកម្រើកនោះដែរ ។  Jiminភ័យស្លន់ស្លោធ្វើអ្វីមិនត្រូវ ក៏លើកបីស្រីតូចដាក់ក្នុងឡានខ្លួនបើកទៅមន្ទីពេទ្យជាបន្ទាន់។ 

ត្រឡប់មកមើលពីរនាក់នេះវិញ សុទ្ធតែអ្នកមិនដឹងខ្យល់អី ដើរអណ្តោតអណ្តែងរងចាំពីរនាក់ទៀតត្រឡប់មកវិញ។ 

Jack:«នាងឈ្មោះអី?!! »

Sami:«ឈ្មោះ Sami  ចុះលោក?»

Jack:« Jack!! នាងនិងប្រុសនោះត្រូវជាអ្វីនិងគ្នា?! !»

Sami:«ប្រុសនោះ?បង minមែនទេ? ពួកយើងទាំងពីរកំពុងមើលចិត្តគ្នា!! »

Jack:«គេល្អដែរទេ?! »

Sami:«មាត់រឹងបន្តិចតែចិត្តស្មោះ! !»

Jack:«នាងប្រាកដឫថាគេស្មោះ?! »

Sami:«មានអ្វីមែនទេ?! »

Jack:«គ្មានទេ!!  គ្រាន់តែចង់អោយនាងកុំជឿសម្តីគេពេក!! »

Sami:«តែថា!!  ring ring!! »សម្តីត្រូវបានផ្តាច់ក្រោយទូរស័ព្ទនាងរោទន៍ឡើង។ 

( នាងអោយអាប្រុសនៅជាមួយនាងជូនទៅ Hotelវិញទៅ ខ្ញុំមានការរវល់ជាមួយ Moបន្តិច ប្រាប់គេផង!)  និយាយហើយក៏បិទបាត់មិនអោយសួរទាន់នោះទេ។ 

Jack:«មានរឿងអីឫ?! »

Sami:«បង minប្រាប់ថាអោយលោកជូនខ្ញុំទៅ Hotel បន្តិចព្រោះគាត់មានការរវល់ជាមួយ Mo!! »  

Jack:«រវល់ធ្វើស្អីនៀក!! យក Moទៅណាបាត់ក៏មិនដឹងដែរ!!  នាងក៏ចេះតែបណ្តោយអោយគេទៅដែរឫ? មើលចិត្តគ្នារកងាប់ស្អីអោយមនុស្សខ្លួនស្រលាញ់ទៅជាមួយស្រីផ្សេងនោះ!! »

Sami:«យើងត្រូវឃាត់គេគ្រប់រឿងឫ?មិនអោយគេនៅជិតស្រីឫ? ក្រែងពួកគេស្គាល់គ្នាមិនចឹង? !! »  នាងធ្វើមុខអេះអុញមិនដឹងអី ពិតជាមិនដឹងពិតមែន មិនដឹងថាស្នេហាត្រូវបែបនេះព្រោះនាងមិនធ្លាប់ពីមុននោះទេ។  Jackសម្លឹងមើលនាងចង់តែដាក់អាយះក្បាលទេ មើលចរឹករឹកពារឡើងអេមសមជាអ្នកដឹងច្រើនទាក់ទងនិងរឿងចឹងៗតែតាមពិតល្ងង់អើយសែនល្ងង់។  

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now