លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 8

3.3K 157 49
                                    

part 8

កន្លងទៅមួយខែ Jiminបានផ្លាស់ប្តូរពីភាពនៅម្នាក់ឯងមកធ្វើការនៅក្រុមហ៊ុនវិញមិនមែនគេភ្លេច Ellaទេតែគេគ្រាន់តែកាត់ចិត្តបានខ្លះពីការបាត់បងនាង តែនាងនៅតែជាប់ក្នុងបេះដូងគេដដែល។ 

SuShi :« Jimin!!  លោកធូរស្រាលខ្លះហើយមែនទេ?! !»

Jimin :  មិនច្រើនទេតែបន្តិចប៉ុណ្ណោះ!!  ដឹងទេថាវាពិបាកប៉ុណ្ណា!! »   Jiminអោនមុខចុះចង់ស្រក់ទឹកភ្នែកពេលនឹកដល់ Ellaម្តងៗគេពិបាកទ្រាំណាស់ទៅហើយពេលដែលមិនបានជួបនាងមួយថ្ងៃចុះទម្រាំមិនបានជួបនាងរហូតនោះតើគេអាចរស់បានយ៉ាងមិច។ 

SuShi :«បើពេលនោះខ្ញុំមិនបណ្តោយអោយនាងទៅក្រៅម្នាក់ឯង នាងច្បាស់ជាមិនអី!!  ខ្ញុំសុំទោស!! »

Jimin :«ទេ  Su!!  នាងមិនខុសទេ! ! Mochaទេដែលខុស ខុសដែលចូលចិត្តធ្វើអ្វីតាមទំហឹង កំហុសលើកនេះខ្ញុំមិនអត់ទោសអោយជាដាច់ខាត!! »

SuShi :«បើលោកពិបាកចិត្ត ឫមានអ្វីអោយខ្ញុំជួយលោកអាចប្រាប់ខ្ញុំបានណា!! » 

Jimin :«ខែក្រោយខ្ញុំដូរទៅប៉ារីសហើយ!!  ខ្ញុំមិននៅទីនេះទៀតទេ!! » រាងក្រាស់បញ្ជេញមុខដ៏ទន់ជ្រាយរបស់ខ្លួនទៅកាន់ SuShiមិនខ្លាចរអាថានាងមើលងាយនោះទេព្រោះតែនាងនិងគេស្គាល់គ្នា5ឆ្នាំហើយល្មមអាចទុកចិត្តគ្នាបានហើយ។   SuShiឈរពីក្រោយនាងដាក់ដៃស្មានាយជាការផ្តល់កម្លាំងចិត្តអោយគេ ពិតមែនថាគេពិបាកចិត្តតែពេលនៅក្បែរមិត្តម្នាក់នេះគេមានអារម្មណ៌ថាស្រស់ស្រាយជាងមុន។ 

SuShi :«មិនអីទេ!!  ការងារនៅ Seoulខ្ញុំរ៉ាបរងជំនួសក៏បាន !!  តែនេះញាំុទឹកសិនទៅ ត្រជាក់ៗណា!! » SuShiហ៊ុចទឹកទៅអោយ Jiminដើម្បីអោយត្រជាក់ចិត្តខ្លះ ។ Jiminទទួលទឹកពីនាងទាំងមុខរីកស្គុសស្គាយ គេខានបែបនេះតាំងពី Ellaទៅចោលគេបាត់មកម្លេះ។ 

Jimin:«រឿងការងារមិនបាច់បារម្ភទេ !!  ខ្ញុំ អោយ Jhopeនិង Taehyungមកមើលជំនួសហើយ! ! នាងមិនបាច់នាំអោយរវល់នោះទេ!! »

  SuShi :«អឺ...... !!  Jimin ខ្ញុំខ្ជីទូរស័ព្ទបន្តិចបានទេ!!  ខ្ញុំយកទៅខលមួយភ្លេត!! » Jiminញញឹមហើយក៏ហ៊ុចទូរស័ព្ទអោយនាងដោយគ្មានស្ទះស្ទើរ។  

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now