លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 5

3.4K 172 47
                                    

part  5

10ឆ្នាំកន្លងផុតទៅ  Mochaពេញក្រមុំស្តូប រូបរាងស្រស់ស្អាតមិនខុសពីម្តាយ តែខុសត្រង់ថាមុខនាងកាចៗហើយចរឹកមហាសែនឆ្នាស់រកស្រីណាមកប្រៀបមិនបានឡើយ ដោយសារតែការរឺងរូសរបស់នាង Jungkook ដូរសាលាអោយនាងអស់ជាច្រើនសាលារហូតដល់ពេលនេះនាងបានរៀនចប់ថ្នាក់រួចហើយ ។នាងគ្មានបំណងនិងធ្វើអ្វីដូចគេទេដូច្នេះហើយនាងក៏សុំប៉ានាងទៅធ្វើេជាលេខាអោយ Jimin   ។

Jimin :«ឯងធ្វើការអោយរហ័សដៃរហ័សជើងបន្តិចទៅ កុំសើកមើកពេក! » Jiminជេរប្រទេញនាងសឹងតែរាល់ថ្ងៃតែគិតថានាងខ្វល់ឫ?ចង់ជេបែកប្រទេសទៀតក៏ Mochaមិនបានយកក្បាលទៅខ្វល់ដែរ។

Mocha:«លោកពូអើយលោកពូ!!  ជេរអត់ចេះហត់ឫយ៉ាងមិច?  ជេរបែបនេះអាណាធ្វើការចប់នោះ!»រាងតូចងើបឈរពេញកម្ពស់ច្រត់ចង្កេះស្រែកថាអោយរាងក្រាស់វិញតាមចិត្តដែលធុញនិងសម្លេងពូរនាង ព្រោះតែបែបនេះហើយទើបគ្មានស្រីណាយកធ្វើប្តី។

Jimin :«កុំមកតម្លើងសម្លេង យើងអាចដេញឯងបានគ្រប់ពេល!! »រាងក្រាស់ញាក់ចិញ្ជើមដាក់នាងវិញ  Mochaស្របតាម Jiminអង្គុយចុះធ្វើការបន្ត។ នាងក៏មិនសូវពេញចិត្តប៉ុន្មានទេ តែបើមិនមកខ្លាចថាគេយក Jiminធ្វើប្តីបាត់  ។ 

Mocha:«ពូមីនទៅណាទៀតហើយ?! !»

Jimin :«ទៅជួបភ្ងៀវ ហើយយ៉ាងមិច?! !»

Mocha:«ភ្ញៀវអោយរាល់ថ្ងៃ!! »

Jimin :«រឿងយើងកុំចេះ ឯងមានងារជាលេខាគិតតែរឿងលេខាឯងហ្នឹងទៅ!!  ក្រិប!»រាងក្រាស់បិទទ្វាចេញទៅ មុខស្រស់ព្រោះតែទៅេជួបភ្ញៀវពិសេស។ 

________________

ងុីឺត!! រាងក្រាស់ឈប់នៅមុខហាងកាហ្វេរមួយដែលនៅផ្លូវក្នុង កន្លែងដែលគេណាត់ជួបគ្នារាល់ថ្ងៃ។

Jimin :« Ella!!  អូនចាំបងយូរទេ?! !»រាងក្រាស់ស្រាប់តែញញឹមភ្នែកលិបបន្ទាប់ពីបានឃើញមិត្តស្រីខ្លួន ។  ពួកគេទាំងពីរលួចលាក់ស្រលាញ់គ្នាជិត 5ឆ្នាំទៅហើយតែគ្មានអ្នកណាចាប់បានថាគេលួចទាក់ទង់គេនោះទេលើកលែងតែមនុស្សម្នាក់ដែលដឹងរឿងគ្រប់យ៉ាង ។Ellaជាស្រីសុភាពរាបសារ មិនរឹងរូសដូចMochaនោះទេ សុភាពចេញពីិចិត្ត100%ទើបនាងអាចយកឈ្នះចិត្ត Jiminបាន។ មូលហេតុដែលពួកគេលួចលាក់អស់រាប់ឆ្នាំនេះគឺមកពីខ្លាច Mochaដឹងរឿងធ្វើអ្វីមិនល្អទើបពួកគេសុខចិត្តលាក់បែបនេះ។

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now