លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 21

3.2K 164 155
                                    

part 21

បន្ទាប់ពីត្រាំទឹកអស់កន្លះម៉ោង Jiminក៏ស្លៀកខោអាវដេកយប់ចេញមកក្រៅ ដាក់ខ្លួននៅលើគ្រែដែលមាន Mochaកំពុងគេងជិតនាយ។  

Mocha:«ពូមីន!! !»សម្លឹងខ្សោះៗហៅទៅកាន់ រាងក្រាស់ដែលគេងដាក់ដៃលើថ្ងាស់បញ្ជាក់ថាគេកំពុងពិបាកចិត្តរឿងអ្វីមួយ។  Jiminងាក់សម្លឹងមើលផែនខ្នងម្ចាស់សម្លេងដោយមិនឆ្លើយជាមួយនាងតែបែរជារង់ចាំស្តាប់នាងនិយាយបន្ត។ 

Mocha:«ពូមិនបាច់មកទទួលខុសត្រូវខ្ញុំទេ!!  ពូនិងសង្សារពូកំពុងមានក្តីសុខខ្ញុំមិនចង់រំខាន!! » រាល់ពេលដែលគេ postក្នុង IG  នាងតែងតែឃើញថែមទាំងពួកគេផុសសឹងតែរាល់ថ្ងៃគ្រាន់តែឃើញក៏ដឹងថាសុភមង្គលដែរ។ 

Jimin:«កូនជាកូនយើងអោយយើងដាច់ចិត្តបានយ៉ាងមិច?

Mocha:«បើពេលគេធំឡើងគ្មានឪពុកដដែល អត់តាំងពីតូចទៅវាល្អជាង! !ខ្ញុំដឹងថាពេលគេធំដឹងក្តី ពូនិងទៅរកគេវិញ ហើយខ្ញុំក៏មិនចង់អោយមានប្តីរួមនោះទេ»  ។

Jimin:«តែយើងមិនមែនប្តីឯងទេគ្រាន់តែមកក្នុងនាមជាអ្នកទទួលខុសត្រូវ !!  »មួយប្រយោគចុកឈាម នាងខុសដែលនិយាយអត់ចេះគិត មិនមែនអោយតែមានកូនជាមួយគ្នាហៅប្តីប្រពន្ធនោះទេ នាងពិតជាភ្លើពិតមែន ចំណែក Jiminជាទម្លាប់ទៅហើយដែលគេនិយាយត្រង់ទៅត្រង់មកបែបនេះ។ 

Mocha:« ចា៎!»មួយម៉ាត់យ៉ាងខ្លីបង្កប់នូវសេចក្តីឈឺចាប់ជារឿង ពាក្យសម្តី Jiminចាក់ធ្លុះក្រអៅបេះដូងនាងជាជំរៀកៗ។ 

Jimin:«យំមែនទេ? យំទៅបានអីមកវិញ?មានប្រយោជន៌ដែរទេ?ឯងនៅស្រលាញ់យើងឫ?ទើបឯងខូចចិត្តបែបនេះ!»បន្ទាប់ពីយំឡើងរង្គើខ្លួន ទើប Jiminកេះនាងតិចៗសួរសំនួរពីរបីម៉ាត់ដើម្បីស្ងប់ចិត្តខ្លះ  គេក៏មានចិត្តបារម្ភពីនាងខ្លាំងណាស់ដែរ។ 

Mocha:«ចុះបើឆ្លើយថានៅ ពូមីនព្រមនៅជាមួយ Moរហូតទេ?! » 

Jimin:«ជីវិតមានតែម្តងក្នុងមួយជាតិ វាមិនអាចកើតឡើងម្តងហើយម្តងទៀតនោះទេ បើយើងស្រលាញ់នរណាម្នាក់ហើយ អោយទៅស្រលាញ់អ្នកផ្សេងតើយើងមានក្តីសុខឫទេ?! » គេចង់សម្តៅមកលើនាងច្បាស់ណាស់  គេពិតជាចង់និយយាថាគ្មានចិត្តលើនាងនោះទេ  នាងយល់ច្បាស់តែព្រហ្មលិខិតកំណត់រួចហើយថានាងត្រូវតែស្រលាញ់ប្រុសនេះ។ 

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now