លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 47

2.4K 127 20
                                    

part 47

Jiminនៅតែបន្តដកបន្លានោះរហូតដល់ល្ងាចដោយមិនបានសម្រាកសោះឡើយ ព្រះអាទិត្យចាប់ផ្តើមលិចសន្សឹមៗបាត់បន្តិចម្តងៗរហូតដល់លិចបាត់ទៅតែម្តង ។ រាងក្រាស់ចាប់ផ្តើមបែកញើសជោគសូម្បីតែេពេលនេះវាត្រជាក់ក៏ដោយ នាយបែកញើសជោគថ្ងាស់ ចំណែកខ្លួនចាប់ផ្តើមឡើងកម្តៅរបួសចាស់ៗដែលបន្លាវាចូលនោះក៏ហើមថែមទៀត បបូរមាត់ប្រែទៅជាស្វាយស្លេកគ្មានជាតិនោះទេ ។ 

ប្រូស!! !

ខ្លួនក្រាស់មាំដួលភ្លាមៗនៅលើដីមិនអោយចាំយូរនោះទេ ខួរក្បាលចាប់ផ្តើមចុះខ្សោយ មិនមានកម្លាំងសូម្បីតែកម្រើកដៃនិងស្រែកហៅអោយគេជួយនោះទេ ។  វេលាម៉ោង7ល្ងាច  ស្រីស្រស់នៅក្នុងផ្ទះចាំគេត្រឡប់មកវិញ ដោយសារអាចិត្តរឹងរូសរបស់នាងធ្វើអោយនាងមិនទៅរកគេនោះទេសុខចិត្តអង្គុយចាំនៅក្នុងផ្ទះ

«ហេតុអីក៏មិនត្រឡប់មកវិញទៀត! !2000បន្លា គេដក់តែមួយភ្លែតទេតែពេលនេះយូរយ៉ាងនេះ!!  ហើុយ!! កាលមកទេលោក!! » នាងទន្ទឹងផ្លូវីេមិនឈប់ ដើរចុះដើរឡើងពេញោ្ទះនៅតែមិនឃើញនាយមកវិញទៀត ។

«ត្រូវតែទៅមើលទើបបាន!! »នាងដើរត្រឹកៗទៅខាងក្រៅដើម្បីមើលប្តីរបស់ខ្លួន។

«  Jimin!!  ហឹក!!  Jimin!! !» នាងប្រទាក់ភ្នែកនិងរាងកាយស្តូកស្តឹងរបស់ប្តីខ្លួននៅលើដីយ៉ាងសង្វេគ 

« មកពីខ្ញុំទើបលោកបែបនេះ ហឹក!!  !  ហឹក!! »   នាងយំត្រេកត្រអាលអាណិតអ្នកដែលដេកស្តូកនៅលើដី ដៃតូចៗរបសនាងលើកគ្រា Jiminឡើងដើម្បីទៅក្នុងផ្ទះ នាងតូចរហ័សជូតទឹកភ្នែកដើរទៅផ្ទះបាយយកចានធំមួយដាក់ទឹកក្តៅអ៊ុនជូតខ្លួនអោយ Jiminព្រោះតែគេពិតជាក្តៅខ្លួនណាស់ ។ 

« ខ្ញុំសុំទោសណា!! !»នាងយកកន្សែងដែលមានទឹកក្តៅអ៊ុនមកជូតខ្លួនអោយគេនិងប្តូរខោអាវអោយគេបានយ៉ាងស្អាត  ពេលនេះកម្តៅរៀងអន់ថយបន្តិចហើយតែរាងក្រាស់នៅតែមិនទាន់ដឹងខ្លួនទៀត !  ដោយទំនេរមិនធ្វើអី នាងដើរទៅផ្ទះបាយធ្វើបបរសម្រាប់អ្នកជំងឺ មើលក៏ដឹងថសនាងយកចិត្តទុកដាក់ចំពោះគេប៉ុណ្ណា  ។

«ហឹក!! បងសុំទោស!! ហឹក!» អ្នកជំងីស្លេកមុខស្លេកមាត់ស្រែកសុំទោសទៅកាន់ប្រពន្ធរបស់ខ្លួនដែលនៅក្នុងផ្ទះបាយ ។ Mochaលឺភ្លាមរត់ឆ្លេឆ្លេមករកនាយតែម្តងទើបឃើញនាយកំពុងតែមមើររកនាងទៅវិញ នាងកាន់ដៃគេយ៉ាតជាប់អង្អែលក្បាលគេថ្នមៗសម្រាប់លួងលោមចិត្តរបស់គេ ទើបរាងក្រាស់បិទភ្នែកដេកលក់តាមសម្រួល។ 

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Tempat cerita menjadi hidup. Temukan sekarang