part 4
5ឆ្នាំកន្លងផុតទៅ Mochaអាយុបាន8ឆ្នាំ នាងបានចូលរៀននៅសាលាបឋមក្នុងសាលាល្បីឈ្មោះមួយនៅទីក្រុង Seoul។ កូនសិស្សនៅទីនោះគ្មានអ្នកណាហ៊ានជាមួយនាងសូម្បីតែម្នាក់ បើប៉ះនាងតែបន្តិចនាងវៃអោយផ្អើលសាលាតែម្តង។
ចាប់តាំងពីត្រូវលោកពូវៃមកនាងមិនដែលនិងរក Jiminសូម្បីតែបន្តិចចំណែក Jiminក៏មិនបង្ហាញខ្លួនអោយនាងឃើញនោះដែរ។ ក្មេងស្រីអាយុ8ឆ្នាំទៅរៀនផ្តើមឆ្នាំនៅសាលាថ្មីមួយទៀត បន្ទាប់ពីរៀនសាលាចាស់ត្រូវអាណាព្យាបាលសិស្សដទៃសុំអោយនាងឈប់រៀនព្រោះកូនពួកគេមិនហ៊ានទៅរៀននោះទេ។Jungkook :«កុំធ្វើអីខុសទៀតលឺទេ? ប៉ាមិនចង់ខ្មាសគេទៀតទេ!» Jungkookអោនទៅប្រាប់កូនស្រីតែមួយគត់ នាំរឿងឈឺក្បាលរាល់ថ្ងៃ មានអាខ្លះបោចសក់គេ យកកាតាបគេបោះចោល ជេរម៉ែគេ សំខាន់ជេរគ្រូទៀត កូនគេអាចធ្វើបានទាំងអស់ ។
Mocha:«កូនមិនចូលចិត្តអ្នកណាឌឺកូននោះទេ!! »
Jungkook :«ទ្រាំខ្លះទៅ!! បើមានរឿងទៀត ប៉ាឈប់មកទៀតហើយទុកអោយឯងចោលនៅទីនេះ!! »
Mocha:«ហឹស!»នាងដក់ដង្ហើមធំដើរចូលក្នុងសាលារៀនទាំងខឹងចិត្តដែលប៉ានាងធ្វើបែបនេះដាក់នាង។
៚ IN class ៚
Teacher :«ថ្ងៃនេះមានសិស្សថ្មីចូលមករៀន!ទទួលស្វាគមន៍សិស្សថ្មីរបស់យើងមួយទៅប្អូនៗ!! »គ្រូបង្រៀនណែនាំ Mocha អោយមិត្តរួមថ្នាក់អាយុប៉ុននាងបានស្គាលនាង។
Teacher:«ណែនាំខ្លួនបន្តិចទៅសិស្សថ្មី!! »
Mocha:«ខ្ញុំ Mocha!! ស្គាល់ឫនៅ?មិនស្គាល់ក៏ហីទៅ!! »នាងតូចឆ្លើយគ្មានក្បាលគ្មានកន្ទុយ ដើរចូលទៅកន្លែងនាងអង្គុយដោយមិនគោរពអ្នកណាអីបន្តិចសោះឡើយ។
Teacher:« Mocha!! មិចក៏ប្អូនធ្វើបែបនេះ?! !»
Mocha:«អ្នកគ្រូគិតតែពីបង្រៀនបានហើយកុំសាំញាំុ!! » ប្រាប់ហើយអាក្មេងចេះមុនអាយុហ្នឹងវាបែបមិច។ ឃើញទេ ស្តីអោយគ្រូប្រាវៗសង្ស័យបានតែមួយថ្ងៃគេដេញចេញទេមើលទៅ។
Teacher:« សុំទោសអ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់នៅពេលនេះ មុនហ្នឹងអ្នកគ្រូហៅប៉ាម៉ាក់ប្អូនមក!! »
YOU ARE READING
រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)
Actionក្មេងស្រីរឹងរូសលង់ស្នេហ៌ប្រុសចាស់ទាំងដែលអាយុបងឪពុកខ្លួនទៅទៀត ។ ខាងប្រុសមិនបានពេញចិត្តតែខាងស្រីចាប់បង្ខំ។ តើខាងប្រុសកម្លោះចាស់នេះអាចនិងលង់ស្នេហ៌នារីវ័យ18បានដែរឫទេ?ចុះគ្រួសារនាងយល់ព្រមអោយស្រលាញ់នាងដែលឫទេ? Start : 11/09/2020