លង់ស្នេហ៌មិត្តប៉ាខ្ញុំ part17

3K 172 93
                                    

part 17

Jack:«ម៉ូ!! នៅឯណា? ម៉ូ!»រាងក្រាស់ខលទៅម៉ូភ្លាមដឹងច្បាស់ថានាងកំពុងឈឺចាប់ស្រួលមិនស្រួលកំពុងផង ពិតមែនការគិតរបស់គេមិនខុសនោះទេ នាងកំពុងអង្គុយយំនៅមាត់ទន្លេយ៉ាងស្ងាត់ស្ងៀម នាងអាចធ្វើអ្វីបានក្រៅពីយំ? នាងមិនអាចបង្ហាញអោយមនុស្សជុំវិញខ្លួនពីភាពទន់ជ្រសយរបស់នាងឡើយ រឹតតែមិនអាចបង្ហាញពីទឹកភ្នែកដែលវាកំពុងហូរមកនេះព្រោះខ្លាចមនុស្សជុំវិញខ្លួនបារម្ភ ។

(ខ្ញុំមិនអីទេ Jack!! លោកនៅទីណា? )នាងសម្រួលចិត្តនិយាយទៅកាន់ Jackវិញដោយមិនអោយគេសង្ស័យ។

Jack:«ខ្ញុំទៅរកនាង!! នាងនៅទីណា?! !»

(នៅមាត់ទន្លេ!! មកយកខ្ញុំបានទេ?! )

Jack:«ប្រាកដជាបាន!! »

ងុឺត!! !! !

Jack:« យំមែនទេ?! » រាងក្រាស់លើកដៃជូតទឹកភ្នែកដែលហូរកាត់ថ្ពាល់របស់នាង នាងពិតជាមិនអាចហាមចិត្តកុំអោយយំមិនបាននោះទេ។ រាងតូចក្រវីក្បាល ប្រកែកថានាងមិនបានយំនោះទេ។

Mocha:«មិនបានយំឯណា?ហិហិ ឃើញទេថាគេញញឹម!»នេះឫស្រ្តីមានកូន? មានកូនហើយនៅធ្វើចរឹកកូនក្មេងបែបនេះទៀតឫ? Jackកាលណាឃើញបែបនេះហើយ អត់និងញញឹមមិនបាននោះទេ គេសែនខ្នាញ់និងចរឹកស្រីម្នាក់នេះខ្លាំងណាស់។

__________________________

បន្ទប់ពោរពេញដោយភាពលាក់កំបាំង ម្នាក់ចង់សួរថាមានរឿងអ្វីខ្លះ តែមិនហ៊ានសួរ នាងសែនខ្លាចថាគេនឹកខឹងពេលសួរដេញដោលច្រើន តែអាមានឆ្ងល់នេះវាជំរុញអោយនាងសួរទៅគេទាល់តែបាន។

Sami :«បង min!! ស្រីម្នាក់នោះនិងបងមានអ្វីកើតឡើង?! » Jiminងាក់សម្លឹងនាងជាមួយកែងភ្នែកកំណាច គេកំពុងធុញថប់ហើយនៅមកសួរនាំច្រើនទៀត។

Jimin:«គ្មានទេ!»

Sami:«ហេតុអីបានគ្មាន?ពួកអ្នកទាំងពីរជាពូក្មួយឫក៏......!»និយាយមិនទាន់និងចប់ផង រាងក្រាស់ស្រែកមួយទំហឹង។

Jimin:«ខ្ញុំធុញ!! កុំសួរច្រើនបានទេ គឺសែនធុញ!»ដឹងទេថាពាក្យធុញមួយនេះ ធ្វើអោយស្រីដែលអង្គុយមុខគេនេះឈឺចុត្តប៉ុណ្ណា ពាក្យនេះវាស្មើរនិងពាក្យដេញអោយនាងចេញទៅអោយឆ្ងាយពីគេ ។ទឹកភ្នែកក៏ហូរមកនៅនិងមុខគេភ្លាមៗនាងមិនចូលចិត្តអោយអ្នកណានិយាយដេញនាងបែបនេះនោះទេ នាងសែនស្អប់។

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now