part 45
« Mo!! ឈប់សិន!! ស្តាប់បង!! ផ្តល់ឱកាសអោយបងនិយាយសិនបានទេ! !» Jiminរហ័សទប់ទ្វាជាប់មិនអោយនាងបិទទៅវិញនោះទេ គេមកលើកនេះសុំក្តីមេត្តាពីនាងព្រោះម៉ាក់របសគេបានធូរស្រាលច្រើនហើយចំណែកឯការងារនៅក្រុមហ៊ុនក៏រលូនទៅមុខដូចគ្នាទើបគេអាចត្រឡប់មករកនាងវិញ ។
«បកស្រាយ?ហឹកៗៗបកស្រាយ2ឆ្នាំហើយទើបតែមកបកស្រាយ? ឫមួយទើបតែនឹករកពាក្យបកស្រាយឃើញ? !! »នាងត្បុកទៅគេវិញ ពិតមែនហើយ2ឆ្នាំដែលនាងចាំការបកស្រាយពីគេ គឺវាពីរឆ្នាំហើយ ។
«អូនក៏ដឹងថាបងមានការងារត្រូវធ្វើទើបមិនអាចមករកអូនបែបនេះ!! បងមកលើកនេះ បងនិងប្រគល់ជីវិតបងអោយទៅអូន !! ទោះជាអូនសម្លាប់បងទៀត ក៏បងលែងខ្វល់ដែរ!»
«បានហើយ !! ខ្ញុំមិនត្រូវការទេ!! ! ពូមីន !! ឈប់ទៅ! !២ឆ្នាំកន្លងមកនេះ ខ្ញុំរស់នៅសុខណាស់ !! ម៉ែកូនពីរនាក់យើងនេះ មិនត្រូវការប្រុសដូចជាលោកទេ Park Jimin !! »
«ប៉ា!ៗៗ ហឹកៗៗកូននឹកប៉ាណាស់!! !ម៉ាក់ អោយប៉ាជួបកូនបន្តិចមក!! »ក្មេងប្រុសលឺឈ្មោះប៉ារបស់ខ្លួនភ្លាម រត់ទៅមាត់ទ្វាទៅរកប៉ាភ្លាមតែម៉ូហាមមិនអោយជួបនោះទេ កូនប្រុស Minjunបានតែអង្គុយចាប់ដៃប៉ារបស់ខ្លួនពីខាងក្រៅ សូម្បីមុខពួកគេទាំងពីរមិនបានឃើញគ្នាផង ។
« Minjun!! លឺម៉ាក់អោយឯងចេញទេ!! លឺទេ Minjun!! ឆាប់ចេញពីទីនេះភ្លាមទៅ Park Jimin កុំអោយកូនខ្ញុំឃើញមុខលោកអី!! »
«ម៉ាក់!! កុំអាក្រក់ពេកបានទេ?ម៉ាក់! លឺកូននិយាយទេម៉ាក់ កូនស្អប់ម៉ាក់!! ម៉ាក់ដឹងទេកូននឹកប៉ាប៉ុណ្ណា ម៉ាក់ដឹងទេខ្ញុំចង់ជួបគាត់ ម៉ាក់ដឹងទេពេលគេទៅរៀនគេមានប៉ាជូនទៅ ចុះខ្ញុំ មានតែពូ Jackជូនទៅរៀងរាល់ថ្ងៃ! !! គេហៅអោយទៅម៉ាក់ប៉ាមកជួបតែមានតែម៉ាក់ !! ម៉ាក់យល់អារម្មណ៌តែខ្លួន ម៉ាក់មិនគិតពីកូនទេ!! »
« minjun!! បានហើយកុំនិយាយខ្លាំងបែបនេះដាក់ម៉ាក់កូនលឺទេ!! » Jiminបើកទ្វាចូលយ៉ាងងាយស្រួលបន្ទាប់ពី Moបានដកខ្លួនចេញពេលលឺកូនរបស់នាងនិយាយបែបនេះដាក់នាង ទោះជាគេក្មេងពិតមែនតែ minjunនេះការគិតរបស់គេគឺមនុស្សចាស់ល្មមៗសុំចាញ់គេហើយ។ Mochaអោនមុខចុះដាក់ខ្លួននៅលើកៅអី នាងមិនដឹងឡើយថាកូននាងអន់ចិត្តដល់ថ្នាក់នេះ នាងគិតថាកូននាងមានក្តីសុខហើយពេលមាននាងនៅក្បែរ។
ŞİMDİ OKUDUĞUN
រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)
Aksiyonក្មេងស្រីរឹងរូសលង់ស្នេហ៌ប្រុសចាស់ទាំងដែលអាយុបងឪពុកខ្លួនទៅទៀត ។ ខាងប្រុសមិនបានពេញចិត្តតែខាងស្រីចាប់បង្ខំ។ តើខាងប្រុសកម្លោះចាស់នេះអាចនិងលង់ស្នេហ៌នារីវ័យ18បានដែរឫទេ?ចុះគ្រួសារនាងយល់ព្រមអោយស្រលាញ់នាងដែលឫទេ? Start : 11/09/2020