កំលោះសម្បូរសកូនកាត់អាសុីមួយរូបកំពុងឈរសម្លឹងវិមាន
ដែរខ្លួនចាកឆ្ងាយជាច្រេីនឆ្នាំនាយបោះជំហានវែងៗដោយបំពាក់ទឹកមុខមាំរាបស្មេីគ្មានស្នាមញញឹមបន្ដិច គេផ្អាកដំណេីរភ្លាមៗបន្ទាប់ពីឃេីញមនុស្សស្រីប្លែកមុខរត់សំដៅមករកខ្លួនទាំងកាយវិការរំជួលចិត្តនិងវត្ដមានរបស់គេ ។
" បងហ្គា " មាឌតូចល្អិតបញ្ចេញអាការះរំភេីបក្រៃលែងដែរ
ឃេីញវត្ដមានគេពេលនេះ ដំបូងឡេីយនាងខំប្រកែកបែក
ពពុះមាត់ជាមួយម៉ាក់អ៊ំ(ម្ដាយសូហ្គា)ថាគាត់កុហកដេីម្បីឲ្យ
នាងរំភេីបប៉ុណ្ណោះ តែអ្វីដែលឃេីញនោះគឺមកពិតមែននាង
រង់ចាំវត្ដមានគេយូរឆ្នាំណាស់មកហេីយ ទាំងនឹកចង់ឱបក្រ
សោបគេពេញៗដៃបាត់នឹកនោះទេ ។
" ស្រីសំរាមម្នាក់ហ្នឹងជាអ្នកណា " រាងក្រាស់ថយជំហាយទៅក្រោយគេសួរអ្នកបម្រេីក្បែរនេះដោយសម្ដីរំង្គោះរំង្គេីបោះបោកធ្វេីឲ្យនាងតូចស្ដាប់ឈឺចាប់ទ្រូងខាងឆ្វេងភ្លាមៗ
" នាងគឺជូ សាន់នីក្មេងស្រីតែងតែតាមឯងកាលនូវក្មេងនោះ
កូនភ្លេចហេីយឬ " ស្ដ្រីចំណាស់បកស្រាយប្រាប់គេដោយ
ស្នាមញញឹមលេីផែនថ្ពាស់ ណ្ហេីយនាយទៅយូរទេីបភ្លេច
ភ្លាំងអុីចឹងហេីយក្មេងស្រីតូចញិបធ្លាប់ដេីរតាមគេទោះគេជេរ
ឬស្ដីសម្លុតប៉ុណ្ណាក៏នាងតោងរាងក្រាស់ស្អិតជាងតុងកែដែរ
+ជូ សាន់នីជាកូនស្រីចិញ្ចឹមរបស់ម៉ាក់សូហ្គាព្រោះនាងអាយុ៦ខែត្រូវគេបោះបង់នៅសាធារណៈអ្វីពិសេសពួកគេ
បន្សល់ខ្សែកនិងសំបុត្រមួយច្បាប់ប៉ុណ្ណោះ លោកស្រីអា
ណិតស្រឡាញ់ទេីបគាត់ទទួលចិញ្ចឹមបីបាច់ដូចកូនបង្កេីតតែ
ទង្វេីទាំងអស់នេះត្រូវសូហ្គាស្អប់ខ្ពេីមសាន់នីជាខ្លាំងព្រោះ
តែនាងទេីបប៉ាម៉ាក់បងប្អូនមេីលរំលងគេ ហេតុនេះទេីបរាង
ក្រាស់ស្អប់មុខនាងដល់សព្វថ្ងៃ
+ យ៉ុនហ្គី ស្វៀវីហ្គាយូ ជាកូនសេដ្ឋីលំដាប់អេក្នុងប្រទេសអ្វី
ដែលគួរឲ្យច្រណែលបំផុតនោះគឺគេកេីតមកភ្លាមទ្រព្យសម្បត្តិទាំងប៉ុន្មានធ្លាក់ក្នុងកណ្ដាប់ដៃត្រឹមមួយប្រព្រិចភ្នែក
គេជាចៅសំណប់របស់លោកស្វៀវីហ្គាយូដែលជាលោកតា
គាត់ផ្ដល់មរតកដល់គេតាំងពីអាយុ១ខួបម្ល៉េះ គាត់ស្រឡាញ់
ថែមបង្រៀនលុតដំតាំងពីក្មេងវ័យ ពីក្មេងគួរឲ្យស្រឡាញ់
ប្រែជាក្មេងស្ងៀមស្ងាត់សោះកក្រោះបំផុត ប៉ាម៉ាក់របស់រាង
ក្រាស់ខំជីកឬសគល់ពីលោកស្វៀវីហ្គាយូអំពីមូលហេតុតែ
បែបជាលោកគ្រវីក្បាលមិនដឹងរឿងទៅវិញ រឿងនេះធ្វេីឲ្យ
លោកស្រីបាយមិននឹកទឹកមិនស្រែកដោយសារខ្វាយខ្វល់
រិះគិតរកមូលហេតុមួយនេះ ។
" ខ្ញុំមិនស្គាល់នាងទេ ជៀសផ្លូវ " សម្ដីត្រជាក់ស្រេបបន្លឺឡេី
ងឲ្យនាងជៀសកន្លែងគេដេីរផង
" កូនជួយនិយាយជាមួយប្អូនឲ្យពិរោះបន្ដិចបានទេ ហ្គា "
" ពិរោះ ? ? សម្រាប់នាងចាំបាច់ដែរឬ " រាងក្រាស់ញញឹម
ចុងមាត់បោះស្រដីទាំងក្រអឺតក្រទមនាងអស្ចារ្យប៉ុណ្ណាបាន
ឲ្យគេប្រេីពាក្យពិរោះសមគួរនោះ វាគ្មានថ្ងៃទេមនុស្សនាង
សមបំផុតគឺពាក្យពេចន៍ទាំងហ្នឹង
" យ៉ុនហ្គី ស្វៀវីហ្គាយូ " លោកប្រុសហៅឈ្មោះគេទាំង
សង្កត់សំឡេងគ្រឺតធ្មេញតិចៗខឹងហ្នឹងឬកពារមិនសមគួរលេី
រាងតូច គាត់ស្រឡាញ់ផ្ដល់តម្លៃនាងណាស់ម៉េចក៏គេធ្វេីចឹង
ដាក់ប្អូនដូច្នេះ
" អូខ្ញុំនិយាយប៉ះពាល់បន្ដិចលោកប៉ាស្រែកគ្រហឹមហេីយឬនេះលោកប៉ាកាន់ជេីងនាងពេកហេីយ " គេកាន់តែមិនពេញចិត្ដវត្ដមាននាងថែមទៀត ម៉េចម្នាក់ៗលេីកតម្កើងនាងម្ល៉េះគ្រាន់គេនិយាយ
ស្ដីប៉ះពាល់តិចគ្រហឹមគម្រាមស្មានមនុស្សដូចគេខ្លាចរអាឬ គិតខុសហេីយកាន់តែគម្រាមគេកាន់តែផ្គេីន ។
ខណះសំឡេងប្រកែកគ្នាខ្លាំងឡេីងៗធ្វេីឲ្យលោកម្ចាស់
ស្វៀវីហ្គាយូដេីរចុះមកក្រោមភ្លែតគាត់សម្លឹងមុខកូនប្រុសកំ
ពុងបម្រុងទះកំផ្លៀងចៅបណ្ដូលចិត្ដ
" ឈប់ភ្លាម " លោកស្វៀវីហ្គាយូរហ័សដេីរមកទាំងដៃកាន់
ឈេីច្រត់មិនហ្នឹងដំណេីរមកទាំងញីញ័រតាមរប្រៀបមនុស្ស
ចាស់សក់ស្កូវ លោកនិយាយបន្ដ " ឯងប្រហេីនណាស់ឯង
ហ៊ានលេីកដៃវៃគេផង នរណាអនុញ្ញាតឯង " គាត់ទាញរាង
ក្រាស់ទៅខាងក្រោយដោយភ្នែកសម្លឹងមុខឪពុកសូហ្គាមិន
ដាក់ ស្រមោចមួយគាត់ឲ្យវាលប៉ះសាច់ចៅផងចុះគេអាងស្អីបានហ៊ានលេីកដៃដាក់ចៅគាត់អុីចឹង
" ខ្ញុំចាំបាច់សុំអនុញ្ញាតលោកប៉ាដែរ គេជាកូនខ្ញុំ ខ្ញុំមានសិទ្ធិ
ប្រដៅគេ "
" ប្រដៅតែមាត់ក៏បានដែរ ម៉េចចាំបាច់ប្រេីដៃប្រេីជេីង "
" លោកប៉ាកុំការពារគេបានទេ "
" ចៅយេីងត្រូវតែការពារអុីចឹងហេីយវាមិនដែលឯងទៅការពារអ្នកដទៃគ្មានជាប់សាច់ឈាមហ្នឹងគ្នាសូប្បីផង ឯងនេះវាល្ងីល្ងើទាំងប្ដីទាំងប្រពន្ធដែលទៅចិញ្ចឹមនាង ឯងដឹងទេចៅយេីងផ្ដល់អ្វីគ្រប់យ៉ាងដែរគេចង់បានមិនថាក្ដីស្រឡាញ់ឬមាសប្រាក់ទេយេីងប្រគល់ឲ្យគេទាំងអស់ចំណែកឯងស្អីកូនក៏មានម៉េចក៏មេីលថែគេឲ្យល្អពិនមួយចំណិតដែរឯងមេីលថែនាងផងទៅ " លោកស្រែកទាមទាររកយុត្តិធម៌ឲ្យចៅប្រុសត្រូវហេីយតាំងពីមាននាងមកពួកគាត់មិនសូវអេីពេីនិងនាយប៉ុន្មានទេ ថ្ងៃណាមកដល់តែងតែស្រែកហៅឈ្មោះនាងចុះគេ គេជាស្អីក្នុងផ្ទះមួយនេះ
" លោកប៉ា "
" បិទមាត់ទៅ ម៉ោះចៅប្រុសចាំតានាំឯងទៅមេីលបន្ទប់ "
សូហ្គាងក់ក្បាលដេីរតាមពីក្រោយលោកស្វៀវីហ្គាយូគាត់
និយាយអម្បាញ់មិញវាសុទ្ធតែត្រូវទាំងអស់ គេគ្មានភាពកក់
ក្ដៅគ្មានក្ដីស្រឡាញ់ពីឪពុកម្ដាយ គេដូចជាកូនកំព្រាអុីចឹងខំ
ស្រែកខំហៅដេីម្បីឲ្យពួកគាត់ចាប់អារម្មណ៍ប៉ុន្ដែទទួលបានគឺទទេ
" ហុឹម " លោកប្រុសដកដង្ហេីមធំនឹកឃេីញស្ថានភាពនោះ
គាត់អាណិតកូនប្រុសខ្លោចចិត្តមិនគួរណា ប្រងើយកន្តើយ
សោះកក្រោះអុីចឹងសោះ
" ហុឹកហុឹក វាជាកំហុសកូនមែនទេ " សាន់នីពេបមាត់ទឹកភ្នែក
រលីងរលោងទប់លែងជាប់នាងឈរយំចំពោះមុខលោកទាំងពីម៉េចក៏ម្នាក់ៗចោទប្រកាន់នាងអុីចឹងនាងមិនបានដណ្ដេីមក្ដីសុខរបស់អ្នកណាឡេីយនាងគ្រាន់រកភាពកក់ក្ដៅបន្ដិចបន្ទួចពុំបានដែរឬ ។
" ឈប់យំទៅណាកូនស្រីម្ដាយ " លោកស្រីដេីរមកឱបកូន
អង្អែលស្មាតិចៗលួងលោមគាត់យល់អារម្មណ៍នាងថាកូន
កំព្រាឪពុកម្ដាយវាលំបាកវេទនាប៉ុណ្ណាថ្វីត្បិតនាងក្រោម
ដំបូលអ្នកមានក៏ដោយតែវាមិនមែនជាផ្ទះពិតប្រាកដរបស់
នាងមិនមែនជាម្ដាយឪពុករបស់នាង ពួកគាត់ត្រឹមជាអ្នកដទៃ
នាងចង់បានអ្វីដែលពិតប្រាកដមួយប៉ុណ្ណោះតេីអាចឲ្យនាង
បានទេ វាមិនមែនសុភមង្គលឬក្ដីសុខស្រពិចស្រពិលឡេីយ
" ហុឹកហុឹក " សំឡេងយំខ្សឹបខ្សៀវតិចៗនាងប្រឹងទប់សំឡេ
ងនោះ នាងខ្លាចត្រូវគេសេីចចំអកពេលដែលឃេីញនាងយំ
ដូច្នេះ ។
រង់ចាំភាគបន្ដ
សរសេរដោយ៖ម៉ូ
YOU ARE READING
បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )
Randomនាងជាអ្នកទាញគេចូលអន្លង់ស្នេហ៍មួយនេះហេីយក៏ជានាងដែរធ្វេីអោយគេខកចិត្ដនិងឈឺចាប់ជាងគេផងដែរ ស្រីម្នាក់នោះគឺ ជូ សាន់នី សូហ្គា ស្វៀវីហ្គាយូ x ជូ សាន់នី និពន្ធដោយ:ម៉ូ