សូហ្គាអង្គុយអង្អែលត្រចៀកទាំងមុខស្អុយនេះលេងខាំគេម៉ា
កៗចឹងដឹងស្លាប់មុនអាយុមិនខានទេសាំណាស់ឆ្មាញីនេះ
" ថ្ងៃក្រោយបាច់ខាំទេយកកាំបិតអាកបងម៉ង់ទៅ " រាងក្រា
ស់ងាកមុខចេញខឹងចិត្ដគួរណាបេីកដៃឲ្យនាងធ្វេីបាបគេចឹង
សោះ ស្ដាយអស់
" អៅអូនឯណាទៅធ្វេីរឿងឃោឃៅថ្នាក់និងបង " សាន់នី
" ឆេីស "
" អូនសុំទោសដែលអូនលេងជ្រុល ថ្ងៃក្រោយអូនលែងធ្វេីវា
ទៀតហេីយណា " នាងអង្រួនដៃគេតិចៗពេបមាត់
" សុំទោសតែមាត់ទេ "
" ចុះបងចង់បានយ៉ាងម៉េច "នាងសម្លុតគេហេីយប្រលែងដៃ
បែបជាច្រត់ចង្កេះចោទសួរទាំងម៉ួម៉ៅអានេះក៏អត់អានោះក៏អត់ចង់ឲ្យនាងលួងដល់ណាទៀត (អារម្មណ៍ស្រ្ដីមានកូន
ប្រែប្រួលលឿនណាស់ )
" សម្លុតផង " សូហ្គាក្រញែងខ្លួននេះគេងរតិចសោះលេងមកសម្លុតគេអញ្ចឹងឬ ប្រពន្ធស្អីនិយាយផ្អែមលួងមិនចេះផង
បែបសម្លុតៗយកចឹងដឹងគេយំអត់ មនុស្សអាក្រក់
" អឺសម្លុត "
" ក្មេងឈ្លេីយ វៃសិន " សូហ្គាចាប់ទាញឲ្យនាងគេងផ្គាប់មុខដោយដៃវៃគូទនាងបណ្ដេីរស្ដីប្រដៅទូន្មានបណ្ដេីរដូច
កូនត្រូវឪពុកចាប់អប់រំអញ្ចឹង ចំណែកសាន់នីស្រែកយំទ្រហឹ
ងពេញនិង ។ យប់ឡេីងពួកគេគ្នាបែរខ្នងដាក់គ្នាដោយប្រកា
ន់ពាក្យមួយម៉ាត់គេស្រឡាញ់យេីងគេលួងយេីងហេីយមែន
ឲ្យយេីងទៅនិយាយលួងមុនទេ នាងតូចគេងរេីចុះរេីឡេីង
មិនស្រណុកខ្លួនសោះធ្លាប់គេងឱបប្ដីពេញៗដៃមកបែរខ្នង
ចឹងរសាប់រសល់ដល់ហេីយ
" ហុឹម ពេលណាគេលួងយេីងទៅណ៎ " នាងគិតក្នុងចិត្ដ
" ខ្ពេីម និយាយរកមុខបេីមិនលួងបាច់និយាយរកគ្នារហូតក៏
បានដែរឆេីស " សូហ្គារអ៊ូរង៊ូវៗក្នុងចិត្ដតែឯងវាគ្មានផ្លូវទេដែរ
នាយជាអ្នកចេញមុខមុននោះកុំសង្ឈឹមមីនាង
" នឹកក្លិនប្ដីដល់ហេីយ "
" ចង់ថេីបគេណាស់ "
" ពេលណាលោកប្ដីលួងអូន "
" ពេលណាអូនលួងបង "
ពួកគេបន្ដនិយាយក្នុងចិត្ដរៀងខ្លួនរហូតគេងលក់ពាក់កណ្ដា
លដោយបែរខ្នងដាក់គ្នាដដែល ។ ព្រះអាទិត្យចាប់ផ្ដេីមរះ
ចែងចាំងពន្លឺពណ៍ទឹកក្រូចចូលតាមបង្អួចបង្ករំខានដំណេក
របស់រាងក្រាស់ព្រោះវាចាំងពេកគេពិបាកក្នុងការសំងំគេង
បន្ដ អញ្ចឹងហេីយក្រោកងេីបអង្គុយទាំងងងុយ នាយចុះពីគ្រែ
ដោយបោះជំហានទាំងស្ងប់តិចៗសំដៅចូលបន្ទប់ទឹកសម្អាត
ខ្លួនដោយប្រេីពេលដប់ប្រាំនាទីក្រោយគេចេញមកវិញកាន់
កន្សែងជូតសក់តិចៗផ្លាស់ខោអាវទៅធ្វេីការ តែកន្ទុយភ្នែក
ចេះតែសម្លឹងនាងតូចថាភ្ញាក់នៅ តែនាងគេងដល់ម៉ោង៩ព្រឹ
កទេីបងេីបអញ្ចឹងគេប្រញាប់ទៅធ្វេីការដោយមិនចាំនាងទៅ
ជាមួយឡេីយ ។
" ស្អីគេប្រាំបួនព្រឹកហេីយស្លាប់ៗសាន់នីអេីយឯងស្ពឹកម្ល៉េះ "
នាងទះថ្ងាស់មួយដៃនេះណានាងបម្រុងគេងយកពានហេីយ
" ងូតទឹកឲ្យលឿនប្រយ័ត្នប្ដីត្រូវគេរោមដូចស្រមោច " សាន់នីរហ័សរៀបចំខ្លួនឲ្យស្អាតបាតទេីបទៅក្រុមហ៊ុនស្វាមីតែ
វាចម្លែកភ្នែកគឺនាងបេីកឡានមកដោយខ្លួនឯងព្រោះអ្នកបេី
កឡានរវល់ចឹងបេីកខ្លួនឯងម៉ង់ទៅកំពុងធ្វេីដំណេីរនាង ប្រទះភ្នែកឃេីញសូហ្គាកំពុងនិយាយជាមួយស្រីណាមិនដឹងទេ និយាយផងញញឹមផងច្បាស់ណាស់ជាស្រីស្នេហ៍ហេីយ
" អាកញ្ចាស់ហ៊ានលួចមានស្រីផង ចឹងតេីបានគេមិនលួង
យេីង ចាំមេីលណា ទះឲ្យហេីមថ្ពាស់ម៉ង់ " នាងក្ដាប់ចង្អួត
ឡានសឹងរហ័កហេីយនាងបេីកឡានចូលក្រុមហ៊ុនយ៉ាង
លឿនថ្នាក់បុគ្គលិករត់ចែកជេីងសឹងមិនទាន់ ។ នាងដេីរចូលក្នុងតាំងៗទាំងកំហឹងមិនគួរណាប្រហែសចឹងទេនាងលេីជេីងធាក់ទ្វាចូលយ៉ាងប្រហេីនបំផុតតែសួរថាសូហ្គាខឹងនាងទេគឺអត់ឡេីយ
" ស្រ្ដីមានពោះមានពង់បែបជាហក់ធាក់អញ្ចឹងឬ " សូហ្គាបន្លឺ
មិនពេញចិត្ដនេះធ្វេីចឹងអត់គិតអាណិតកូនក្នុងផ្ទៃទេអី
" បិទមាត់ស្រីនោះជាអ្នកណាគេ ហ្អា "
" ស្រីណាកុំមករឿងរកបានអត់បងហត់ "
" អាលូវហ៊ាននិយាយពាក្យហត់ផង អូនជាមនុស្សពូកែរក
រឿងពេកឬ " ទឹករលេីងរលោងរកយំមាត់ពេបតិចៗអន់ចិត្ដ
គ្រាន់សួរនាំសោះគេឆ្លេីយថាហត់អញ្ចឹង ? ?
" ខឹងអ្នកណាគេបានមកជះកំហឹងដាក់បង? " សូហ្គាដកដង្ហេី
មធំសម្រួលអារម្មណ៍ព្យាយាមនិយាយធម្មតាដាក់នាងវិញគេមិនអាចយកអារម្មណ៍ខ្លួនឯងជាងធំបានទេនាងមានផ្ទៃ
ពោះនាងឆាប់អន់ចិត្ដលឿនជាងមនុស្សធម្មតា
" ស្រីស្នេហ៍របស់បងនិងហេីយ " នាងទម្លាក់ខ្លួនអង្គុយលេី
ភ្លៅឱបកគេយំខ្សឹបៗក្បែរត្រចៀកគេ
" បងមិនដែលមានស្រីមកពីណាទេកុំចេះតែចោទប្រកាន់ "
ស្រីមកពីណា នេះនាងទៅឃេីញលឺកន្លែងណាទេីបចោទ
ប្រកាន់គេផ្ដេសផ្ដាសចឹង សង្ស័យឃេីញគេនិយាយជាមួយ
អ្នកស្គាល់គ្នាពុំខាន
" ចុះកញ្ញាបបូរមាត់ក្រហមឆេះនោះមែនទេ "
" ត្រូវហេីយត្រឹមអ្នកស្គាល់គ្នាតេី " ការគិតរបស់គេត្រូវមែន
គេគ្រាន់រាក់ទាញនាងធម្មតាៗទេព្រោះនាងជាមិត្ដគេអំឡុង
សម័យសកលវិទ្យាល័យគ្រាន់សួរនាំគ្នាតិចតួចគ្មានអ្វីលេីស
លួសឡេីយ ។
" អួយ អញ្ចឹងអូនសុំទោសណាលោកប្ដី " នាងប្រច័ណ្ឌគេ
ពេកទេីបនិយាយអាកាត់តែឯងមិនគួរសោះយ៉ាងណាប្ដីប្រព
ន្ធគួរសួរនាំគ្នាទេីបបានមិនមែនមកបង្កជម្លោះស្រែកតឹងសរ
សៃកទេ
" ថ្ងៃក្រោយមុនថាស្ដីឲ្យគេមេីលផង ឆេីស "
" អូនសុំទោសណា បងដាក់ទោសអូនមក "
" ដាក់ទោសរប្រៀបម៉េច "
" ឲ្យកាតខ្មៅអូនទៅ shopping ហិហិ " នាងសេីចកាច់ក
នេះការដាក់ទោសសែនល្អបំផុតសម្រាប់នាងហេីយណា
មួយនាងក៏ខានឃេីញគេឯងយូរហេីយអញ្ចឹងឆ្លៀតឪកាស
នេះដេីរផ្សារម្ដងប្រហែលសប្បាយ
" ដាក់ទោសរប្រៀបអូនចម្លែកម្ល៉េះ "
" អាលូវឲ្យឬអត់ "
" ឲ្យនេះ ចាយឲ្យចេះគិតផងលឺទេ "
" ចាលោកប្ដី ជុប " នាងក្រោកចេញឱនថេីបថ្ពាស់មួយខ្សឺតហេីយទាញកាបូបលេីតុដេីរចេញទៅបាត់ រាងក្រាស់គ្រវីក្បាលហួសចិត្ដនិងប្រពន្ធកំពូលកំហូចរបស់គេ ។
ថ្ងៃត្រង់សាន់នីត្រឡប់មកវិញកាន់តែទឹកដោះគោមួយដប
ប៉ុណ្ណោះ ថែមញញឹមញញែមសម្បេីមម្ល៉េះ នាងដេីរចូលក្នុង
ក្រុមហ៊ុនឡេីងទៅជាន់ខាងលេីរុញទ្វាចូលក្នុងប៉ុន្ដែត្រូវប្ដី
ចាប់ជំរិតសួរនាំរឿងលុយតាំងពីខ្លោងទ្វាបន្ទប់
" អូនយកលុយធ្វេីស្អីខ្លះបានអស់៥លាន " សូហ្គាសម្លឹងមុខ
នាង ធម្មតានាងទិញអ្វីមួយអស់តិចបំផុត១មុឺនដុល្លារតែលេីក
នេះនាងយកទៅណាច្រេីនម្ល៉េះ គេមិនកំណាញ់ទេរឿងលុយគ្រាន់គេឆ្ងល់ប៉ុណ្ណោះ
" ក្រែងអោយគេចាយហេីយមកសួរដេញដោលចឹង ? "
នាងអង្គុយលេីភ្លៅគេផ្ដួលក្បាលលេីដេីមទ្រូងដៃស្រវាចាប់
ឱបចង្កេះរាងក្រាស់បិទភ្នែកសំងំយកកម្លាំងនាងដេីរមួយព្រឹក
ល្វេីយអស់កម្លាំងណាស់
" អោយចាយហេីយតែម៉េចក៏ចាយសាហាវពេកមួយម៉ោងអស់ប៉ុណ្នឹង " ម៉េចក៏គេដឹងថានាងដេីរផ្សារទំនេីបមួយម៉ោង
គឺគេបញ្ជាឲ្យកូនចៅតាមដាននាងមិនឈប់ហេីយគណនីកុង
របស់គេភ្ជាប់និងទូរសព្ទ៍អញ្ចឹងការចំណាយរបស់នាងទាំងប៉ុ
ន្មានគេដឹងតួលេខលុយទាំងអស់
" ហុឹកហុឹក ស្ដីឲ្យអូនផង "
" ឈប់យំភ្លាម លុយយកធ្វេីស្អីឆ្លេីយ "
" ហុឹកហុឹក អូនប៉ាវប្រុសក្មេងអស់ហៃ "
" យី សាន់នី អូនខ្វះណាស់ទៅយកលុយប្ដីឲ្យប្រុសក្មេងចឹងអាសូរទ្រូងបងផង " ងាប់ៗបងប្អូនជួយមេីលសម្ដីមាសពេជ្រ
កែវកង់របស់ប្រពន្ធចុះ ប៉ាវប្រុសគ្មានអាសូរចិត្ដគេជាប្ដីទេគេ
អង្គុយពិនិត្យឯកសារសឹង១៥ម៉ោងគ្មានក្រោកទៅណាមួយ
ជំហាន សឹងកេីតឬសចុះបាតហេីយគេខំដេីម្បីអ្នកណាមិនដេីម្បីនាងតែនាងធ្វេីចុះដូចបញ្ឈឺចិត្ដឲ្យគេទៅស្លាប់ចឹង ។
" អាសូរស្អីបេីអូនប៉ាវប្រុសក្មេងមែននេះរូបថត " នាងទាញ
រូបក្មេងខ្យូតៗលេីមណ្ឌលកុមារកំព្រានាងចំណាយប្រាក់៥
លានបរិច្ចាគឲ្យពួកគេទិញសម្ភារះសិក្សានិងជុលជួលផ្ទះសម្បែងដែរខូចខាតមួយចំនួនហេីយថែមសុំថតរូបមួយ
សន្លឹកទៀតផង ទុកអួតស្វាមីនាងមុននេះនាងគ្រាន់ញ៉ោះ
គេឲ្យប្រច័ណ្ឌទេ
" នេះៗៗៗ អូន " គេសឹងបោកក្បាលឲ្យស្លាប់ទេប្រពន្ធគេ
កំពូលមហាប្លែកបោកប្ដីឲ្យជឿស្លុងអស់
" surprised "
" នៅមានអារម្មណ៍និយាយ surprised ទៀត "
" កុំខឹងអូនអីណា អូនលេងសេីចតិចទេ ព្រោះអូនឃេីញពួក
គេលំបាកទេីបជួយនិងណា "
" ប្រពន្ធអ្នកណាក៏ចិត្ដល្អម្ល៉េះ សឺត " គេឱនថេីបក្បាលនាង
មួយខ្សឺត គេសប្បាយចិត្ដដែលប្រពន្ធខ្លួនចេះជួយទុកធុរះអ្នក
ដទៃគ្រាលំបាក បេីពេលនិងនាងតេមកប្រាប់ប្រហែលគេ
បរិច្ចាគបន្ថែមពីលេីទៀតហេីយ
" ប្រពន្ធសូហ្គា ស្វៀវីហ្គាយូ ហិហិ "
សរសេរដោយ៖ម៉ូ
YOU ARE READING
បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )
Aléatoireនាងជាអ្នកទាញគេចូលអន្លង់ស្នេហ៍មួយនេះហេីយក៏ជានាងដែរធ្វេីអោយគេខកចិត្ដនិងឈឺចាប់ជាងគេផងដែរ ស្រីម្នាក់នោះគឺ ជូ សាន់នី សូហ្គា ស្វៀវីហ្គាយូ x ជូ សាន់នី និពន្ធដោយ:ម៉ូ