ភាគ០៣៖នរណាអនុញ្ញាតឲ្យនាងប៉ះ!!

1.5K 51 0
                                    

​"​ កុំទាន់អា​ត្រេកអរ​ឲ្យសោះ​ នាងគ្មានថ្ងៃក្លាយជាប្រពន្ធយេី
ងពេញច្បាប់នោះទេ​ ចាំទុកក្នុងខួរនាងផង​ ជូ​ សាន់នី​ "​ សូ
ហ្គាក្រោកខ្ពស់អស់កម្ពស់គេបោះស្រដីមកហាក់ដូចប្រមាន
នាងកុំឲ្យ​ត្រេកអរ​ពេកដែលក្លាយជា​ភរិយាគេនោះវាមិនមែន
ជា​ជ័យជម្នះ​របស់នាងនោះទេតែវា​បរាជ័យ​របស់នាងប៉ុណ្ណោះ
"​ ហេតុអ្វី​ថាលោកខ្ញុំមិនមែនជាប្រពន្ធ​ "​ សាន់នី​ក្រោកមក
និយាយតតាំងនិងរាងក្រាស់នាងទ្រាំលែងកេីតហេីយនាង
ឲ្យគេ​ជិះជាន់​ឆ្អែតឆ្អន់ហេីយ​ដូច្នេះនាងគួរស្រែកតវ៉ារកយុត្ដិ
ធម៍សម្រាប់ខ្លួនវិញ​ នាងសុំក្បត់​ឧត្ដម​គតិ​ខ្លួនមួយពេលសិន
ថាឈានជេីងចូលទីនេះនឹងត្រូវទ្រាំប៉ុន្ដែវាមិនអាចនោះទេ
"​ ប្រហេីនជាងសម្ដីខ្លាំងដាក់យេីងផង​ "​ ត្បិត​ការប្រកែកតវ៉ា
របស់នាងប្រេីសំឡេងធំបន្ដិចក៏គ្មានមិនស្មេីសំឡេងគំហក
របស់គេឡេីយ​គេពូកែចាប់កំហុសនាងដេីម្បីរករឿងប៉ុណ្ណោះ​
"​ ខ្ញុំតវាយ៉ាងម៉េច? លោកដៀលខ្ញុំឆ្អែតឬនៅ​ "​ សាន់នី​
"​ នាងៗៗៗ​ "​ យ៉ុនហ្គី​យាដៃបម្រុងរកទះ​កំផ្លៀង​នាងតូចប៉ុន្ដែ
ស្រាប់លឺសំឡេងឡានបេីកចូលក្នុង​បរិវេណ​ភូមិគ្រិះទេីបគេ
សម្រួលអារម្មណ៍​ទប់កំហឹងមួយនេះ​ កូនប្រុសគុំពេលនេះសងសឹកថ្ងៃក្រោយក៏មិនហួសពេលដែរ​
"​ លោកប្រុសមានគេមកកទាន​ "​ ពួកនាងឈ្ញោកមុខចុះគ្រប់
គ្នាព្រោះអ្វីអ្នកណាទេីបហ៊ានសម្លឹងមុខម្ចាស់ចំៗដូច​ភរិយា​
គាត់នោះ​ កុំឡេីយថាមុខសូប្បីពាក្យនិយាយស្ដីពួកនាងក៏
ប្រុងប្រយ័ត្ន​ផងដែរ​ ខណះនោះមានប្រុសប្រាំមួយដែរកំពុង
បោះជំហានវែងៗសំដៅចូលមកខាងក្នុងដោយម្ចាស់រង់ចាំ
ជាស្រេច​ ពួកនេះគ្មានអ្វីក្រៅពីបបួលគេផឹកឲ្យផុតថ្ងៃឆ្លងការ
ផ្សំដំណេក​នោះទេ​ ក្រឡារកតែខូចរហូតៗ​ ខ្លាចគេមានកូន
ហៅអ៊ំឬពូទេីបមកកាត់​ចង្វាក់កូនកំលោះកូនក្រមុំទេីបរៀប
ការ​ថ្មីថ្មោង​ ។
"​ ហៃយ៉ា​មាន​កិត្តិយស​ណាស់ដែលលោកច្បងកូនកំលោះ
អង្គុយរងចាំដូច្នេះ​ "​ ជុងហ្គុក​
"​ មករកស្អី​ "​ សំឡេងគ្មានជាតិ​បន្លឺឡេីង​ ហាក់មិនពេញចិត្ដ
នឹង​វត្ដមានរបស់ពួកគេសោះ​
"​ ផឹកស្រាកំដរកូនកំលោះ​ផ្សំដំណេក​ "​ ជីន
"​ ពួកលោកប្រុសទំនេរណាស់ឬបានមកផ្ទះគេផ្ទះឯងបបួល
ម្ចាស់ផ្ទះផឹកទាំង​កណ្ដាល​អធ្រាត្រ​ដូច្នេះ​ "​ យ៉ុនហ្គី​ក្រពុលមុខនឹងបងប្អូនស្លាប់រស់មិនដឹងកេីតថីម្នាក់ៗបញ្ចេញអាការះចម្លែកៗតាំងពី​មង្គលការ​គេចាប់ផ្ដេីម​ម្ល៉េះអាលូវមក​ក្រឡុកខួរគេដល់ផ្ទះទៀត​ មិនដឹងមកក្នុងគោលបំណងអ្វីឲ្យប្រាកដទេ​ ។
"​ បេីមិនទំនេរក៏មិនឃេីញ​ស្រមោលយេីងឈរចំពោះមុខដែរ​ "​ ជេហូប
បន្ទាប់នាំពីនាំគ្នាផឹកស្រា​ជោកជាំ​រួចហេីយ​សាន់នី​គ្រាយ៍គេ
ឡេីងទៅជាន់ខាងលេី​ដោយ​លំបាក​លំបិន​មាឌដូចយក្សឲ្យ
នាងគ្រាមាឌនាងមិនបានពិនមួយចំណិតគេផង​ មេីលចុះធ្ងន់
ខ្លាំងណាស់ថ្នាក់នាងចង់ធាក់ឲ្យរំអិលចេញទៅខាងក្រោម
នោះទេគង់ខ្លាចជាប់ឈ្មោះជា​ស្រ្ដី​មេម៉ាយ​ប៉ុណ្ណោះ​ កុំអីប្ដីឲ្យ
តែម៉ាកៗហ្នឹងនាងសម្លាប់ចោលអស់ហេីយ​ នាងទម្លាក់គេឲ្យ
គេលេីពូក​ហេីយជួយសម្រួល​សម្លៀកបំពាក់​គេឲ្យស្អាតយក
កន្សែងនិងទឹកមួយចាន​ជូតខ្លួនឲ្យស្វាមី​ដោយគ្មានខ្ពេីមរអេីង
នាងជូតរួចសព្វក៏ទុកចានលេីតុបោះភ្នែកទៅឃេីញ​រូបថត
មួយសន្លឹកដាក់តាំងលេីក្បាលដំណេករបស់គេ​ អ្វីពិសេស
រូបនោះ​ស្និទ្ធស្នាល​មែនទែនហាក់​គូស្នេហ៍យ៉ាងអុីចឹង​ ។
"​ ហុឹម​ នាងជាអ្នកណាទេីបធ្វេីឲ្យ​យ៉ុនហ្គី​ញញឹមបាន​ "​ នាង
ញញឹមជូជត់ប្រឹងទប់ទឹកភ្នែកបម្រុងធ្លាក់ចុះរមៀលមកនាង
អន់និង​នារីក្នុងរូបនិងណាស់មិនថា​រូបសម្បត្តិ​ឬ​ចរិយា​មាយា
ទនាងចាញ់ក្មេងស្រីនោះទាំងអស់​ អ្វីដែលនាងអន់ជាងនោះ
ការធ្វេីឲ្យស្វាមីខ្លួនញញឹមបាន​ សេីចសប្បាយបានប៉ុន្ដែវាមិន
អាចឡេីយគេ​ទឹកមុខរាបស្មេីជានិច្ចនូវពេលក្បែរនាង​ ប្រអប់
ដៃស្រឡូនប្រុងលូកយករូបថតនោះមេីលឲ្យច្បាស់ស្រាប់
មានមនុស្ស​ក្រឆក់ពីនាងយ៉ាងលឿន​ធ្វេីឲ្យនាង​ភ័យបុកពោះ​
នេះគេខឹងនាងហេីយមែនទេ​
"​ អ្នកណា​អនុញ្ញាត​ឲ្យនាងប៉ះពាល់វា​ "​ សូហ្គាស្វាងជាតិស្រា
តិចតួចមកដណ្ដេីមរូបថតពីនាងទាំង​ធេីងធោងសម្លឹងមេីល
មុខនាងទាំង​ព្រិល​ម៉េចក៏​សាន់នី​ចេះបែករូបអុីចឹងគេក៏ដួល
សន្លប់ដោយដៃរបូតធ្លាក់បែកអស់​ នាងខ្ទប់មាត់ទាំង​ភិតភ័យ​
ចុះបេីគេក្រោកឡេីងគេឃេីញ​សម្ភារៈ​ដែលគេខំថែបំផុតប្រែជា​អំបែងបែបនេះតេីគេទទួលយកវាបានដែរទេ​ ? ?
"​ វីវក់​ហេីយធ្វេីយ៉ាងម៉េចទៅ​សាន់នី​ "​ ក្រមុំតូចខាំក្រចកដៃ
ខ្លួនឯងទាំង​រិះគន់​គួរធ្វេីបែបណាដេីម្បីរួចផុតពីការស្ដីបន្ទោ
សរបស់រាងក្រាស់​
"​ ងាប់មិនខានទេ​ អួយ​ "​ នាង​ឆ្លេឆ្លា​ពេកចាប់អ្វីលែងត្រូវទេីប
ធ្វេីឲ្យដៃមុតនិងអំបែងកញ្ចក់​ នាងរហ័សប្រមូលចេញថែម
សម្អាតរួចស្រេចបានចាកចេញបន្សល់ឲ្យ​សូហ្គា​គេងស្រម៉ក់
ម្នាក់ឯង​ ចំណែកនាងទៅគេងបន្ទាប់ផ្សេង​នាងឯណាប្រហេី
នហ៊ានដេកក្បែរគេនោះ​ ។
សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now