ភាគ១២៖មកពីយើងស្អប់នាង!!

1.3K 47 0
                                    

សូហ្គានាំ​សាន់នី​ត្រឡប់ទៅផ្ទះភ្លាមគេបេីកឡានចេញសំដៅទៅរកមិត្ដភក្ដិតែម្ដងចេញដោយមិនប្រាប់សូប្បីតែមួ
យ​ នាងអន់ចិត្ដនិងទង្វេីស្វាមីណាស់ដែលមានវត្ដមាននាង
ក្នុងក្រសែភ្នែកគេដែរទេ​
"​ ហុឹម​ រាល់ថ្ងៃបងដែលទុកអូនជាប្រពន្ធដែរទេ​ សូហ្គា​ឬបង
តែងតែគិតអូនជាអ្នកដទៃមករហូត​ " សាន់នី​រលេីងរលោង​
ទឹកភ្នែកក៏ហូរកាត់ផែនថ្ពាស់នាងខំលេបវាទុកមករហូតទោះ
គេមិនអេីពេីយ៉ាងណាក៏នាងតាមយកចិត្ដគេរហូតផងដែរតែ
គេវិញ​ កាយវិការ​និងពាក្យសម្ដីចេញមកគឺស្ដែងៗពេកនាង
ពិបាកទទួលយក​ "​ ហុឹកហុឹក​ "​ នាងសម្រូតខ្លួនឱបជង្គង់យំដោយស្ងៀមស្ងាត់គ្មានអ្នកដឹងលឺថានាងយំឡេីយ​ ។ ខណះដែរសូហ្គាអង្គុយផឹកជួបជុំមិត្ដយ៉ាងសប្បាយខុសប្លែកពីនាងឆ្ងាយ​ ទឹកភ្នែកដាបថ្ពាស់សឹងតែរាល់ថ្ងៃ
"​ យ៉ាងម៉េចហេីយរឿងគ្រួសាររបស់ឯង​ សុខសប្បាយ​មាន
សុភមង្គល​ដែរទេ​ សូហ្គា​ "​ ជីនបោះសំនួររាងក្រាស់ភ្លាមៗ
ព្រោះអីតាំងពីរៀបការមក​នាយមិនដែលអេីតមកលេងឬក៏
ជួបគ្នាខាងក្រៅឡេីយ​ មានការសំខាន់ទាក់ទងតាមទូរស៍ព្ទ
គឺរួចរាល់​
"​ ធម្មតាៗ​និង​ "​ សូហ្គានិយាយហីៗដោយមិនគិតច្រេីនគ្រួសារគេគ្មានបញ្ហាទេតែនាងតូចនោះទេដែរបញ្ហាច្បង
"​ កុំជឿថ្ងៃមុនឃេីញអ្នកបងយំដោយសារគាត់ទេ​ "​ ជុងហ្គុក​
ប្រតិកម្ម​និងស្រដីនាយណាស់​ កុហកអ្នកណាមកកុហកប៉ះគេសុំទោសគេឃេីញច្បាស់ពេញភ្នែកកាលនោះអ្នកបងត្រូវ
រាងក្រាស់​វៃថ្នាក់ចូលពេទ្យដោយ​ណាំជូនជាអ្នកជូនទៅទៀ
តចឹងហៅធម្មតាពុំកេីតទេ
"​ ឯងឃេីញមកពីណា​ "​
"​ អ្នកបងចូលពេទ្យដោយសារបងវៃគាត់​ "​ អ្នកកំលោះតូច
ទំលាយមកទាំងអស់គ្មានលាក់បន្ដិច
"​ រាល់ដងឯងដែលឃេីញទង្វេីល្អរបស់នាងទេ​ "​ ណាំជូនស្ងាត់យូរក៏បន្លឺធ្វេីជាចំណាប់អារម្មណ៍អ្នកផ្សេងងៀកសម្លឹង
មុខគេសឹងគ្រប់គ្នា
"​ អត់​ "​ សូហ្គា​បិទភ្នែកដោយមាត់ឆ្លេីយតបយ៉ាង​ទាក់ទាញ
បំផុតសឹងតែដាល់ឲ្យជ្រុះធ្មេញទាំង៣២ទេ
"​ ឯងភ្នែកខ្វាក់ហេីយអាហ្គា​ យេីងមិនដឹងស្ដីឲ្យយ៉ាងម៉េចសមឬកឯងទេ​ "​ ជីនហួសចិត្ដនេះប្រពន្ធគេល្អណាស់ល្អរក
អ្វីគ្មានទាស់​ ពិសេសពូកែយកចិត្ដស្វាមីទៀតតែមេីលសូហ្គា
ចុះ​ប្រងើយកន្តើយ​ដាក់នាងខ្លាំងមែនទែន​
"​ ហេតុអ្វី​ត្រូវមកស្ដីបន្ទោសយេីងវាជាកំហុសនាងទេតេី​ "
សូហ្គាតបដោយ​ធុញទ្រាន់​បំផុតម្នាក់ៗចូលចិត្ដចាប់កំហុស
គេម្ល៉េះ​ ទាំងគេគ្មានខុសអ្វីបន្ដិចខុសពីនាងតូចពូកែមារយាទ
និងរំអួយទេីបពួកគេកាន់ជេីងនាងដូច្នេះ
"​ តែយ៉ាងណាក៏មិនឲ្យនាងអាម៉ាស់មុខចំពោះមហាជនដែរ​ ឯងយល់ទេ​ "​
"​ មិនឡេីយ​  "
"​ ណ្ហើយ​យេីងនិយាយមួយឯងដូចនិយាយមួយសត្វអុីចឹង​ អាហ្គាបែកស្លុយ​ "
"​ បងប្រុស​ "​ សូហ្គាលឺជីនហៅខ្លួនចឹងស្រែកតម្លេីងសំឡេង
គេឯណាធ្វេីឲ្យនាងអាម៉ាស់មុខគ្រាន់វៃចូលពេទ្យ​ព្យាបាលខ្លួនម៉ាអាទិត្យសោះអាម៉ាស់ដែរ​
"​ អឺមកពីឯង​ បែកស្លុយមែនឲ្យយេីងនិយាយថាម៉េច​ ម៉ាក្រុម
មានតែឯងទេដែលមាន​គ្រួសារហេីយក៏មានតែឯងទេដែល
ហ៊ានវៃប្រពន្ធ​ "​ ជីន​ញញេីតនិងនាយណាស់ទោះគេ​ឆេវឆាវ​ចូលចិត្ដប្រេីដៃប្រេីជេីងក៏ពិតមែន​ ប៉ុន្ដែយ៉ាងណាក៏
មិនគួរប្រេីអំពេីហឹង្សាដែរ​ ។
"​ ខ្ញុំទៅហេីយ​ នៅបន្ដក៏គ្មាន​ប្រយោជន៍​ "​ សូហ្គារហ័សងេីប
ចេញពីសាឡុងបោះជំហានចេញយ៉ាងលឿនរកអ្នកណាហា
មឃាំងគេទាន់​ តែប៉ុណ្នឹងអាចដឹងថាគេទៅរករឿងនាងតូច
ទៀតហេីយ​
"​ អញថាអាហ្គាទៅផ្ទះរករឿងប្រពន្ធវាមិនខានទេ​ "​
"​ តេកក់បន្ទប់សង្រ្គោះបន្ទាន់ផង​ មិនស្រួលយកនាងទៅ
ពេទ្យកុំអោយនាងស្លាប់ក្រោមដៃវា​ "
រាងក្រាស់បេីកឡានលឿនដូចព្យុះអុីចឹងគេខឹងស្អប់នាងតូច
ណាស់មកពីនាងទេីបពួកគេស្ដីបន្ទោសឲ្យគេ​ នាងធ្វេីស្អីបានម្នាក់ៗ​លេីកនាងម្ល៉េះ​
"​ ជួបគ្នាដឹងរឿងមិនខាន​ សាន់នី​ "​
ភូមិគ្រិះ​ស្វៀវីហ្គាយូ​
សំឡេងឡានជាន់ហ្វ្រាំងលាន់លឺសឹងបែកក្រដាសត្រចៀក
សូហ្គាសន្ទុះចេញពីឡានទាំង​ខឹងក្រោធសឹងហែករាងកាយ
នាងជាបំណែកៗទៅហេីយ​
"​ ឯណា​សាន់នី​ "​ សំឡេងសម្លុតរបស់រាងក្រាស់បង្កឲ្យនាង
តូចងេីយមុខជូតទឹកភ្នែកយ៉ាងស្អាតប្រញាប់ទៅទទួលស្វាមី
កំណាចដោយស្នាមញញឹម
"​ អូននៅទីនេះ​ "​ នាងតបដោយជេីងស្រឡូនទាំងគូរកំពុង
រត់សំដៅរកឱបគេតែត្រូវផ្អាកភ្លាមៗព្រោះអី​
"​ ហ៊ានតែដេីរចូលមួយជំហានទៀតយេីងនិងបាញ់នាង​ "
រាងក្រាស់​សម្លឹងមុខនាងទាំង​ក្រសែភ្នែក​សុីសាច់ហូតឈាម​
"​ ហេតុអ្វី? ? "
"​ ចង់ដឹងឬ​ មកពីយេីងស្អប់នាង​ "​
"​ អូនធ្វេីអ្វីខុសបងប្រាប់មកកុំធ្វេីបែបនិងអីសូហ្គា​ "​ នាងមិន
ស្ដាប់ការគម្រាមរបស់គេមុននេះទេនាងឈានមកសន្សឹមៗ
រហូតឱបក្រសោបគេជាប់ដោយក្បាលផ្អឹបនិងដេីមទ្រូងគេ
ទឹកក្ដៅ​ឧណ្ហៗ​ក៏ហូរមកធ្វេីឲ្យគេទទួលដឹងលឺថានាងយំដោ
យសារគេទៀតហេីយ
"​ អ្នកណា​អនុញ្ញាត​ឲ្យនាងយំ​ "​ សូហ្គាស្រាប់តែភ្ញាក់​ព្រេីត
ម៉េចក៏នាងយំទៀតហេីយហេតុអ្វីចិត្ដ​ហាក់ឈឺចាប់ចឹង
"​ ហុឹកហុឹក​ អូនខ្លាច​ កុំបញ្ចេញ​ចរិតឃោឃៅរបស់បងអីអូន
ទទួលយកពុំបានទេ​ហុឹកហុឹក​ "​
សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now