ភាគ២៨៖ជំងឺកំណាច!!

1.1K 29 0
                                    

ថ្ងៃថ្មីក៏ឈានមកដល់អ្វីកាន់តែពិសេសនោះគឺ​ឡាអុីត្រូវបាន
រាងក្រាស់បញ្ជូនទៅកាន់សាលាល្បីលំដាប់ប្រទេសអ្វីកាន់
តែ​អស្ចារ្យ​ទៀតនោះឈ្មោះរបស់នាងប្រែពី​ ខូឡាអុី​ ជេ
ត្រាស៉ៃ​ ក្លាយជា​ ខូឡាអុី​ ស្វៀវីហ្គាយូ​ ដែលជានាមត្រកូល
របស់រាងក្រាស់ផ្ទាល់តែម្ដង​ នាងរំភេីបសម្រកទឹកភ្នែកមកម៉ា
ត់ៗនាងរំភេីប​ពេកក្រៃហេតុអ្វីថ្ងៃនេះនាងសំណាងម្ល៉េះដែល
មកធ្វេីការក្នុងត្រកូលអ្នកមានបែបពួកគេមិនធ្វេីបាបនាងប្រែ
ជា​សន្ដានប្រណីលេីនាងទៅវិញអ្វីកាន់តែនាងនឹកស្មានមិន
ដល់គឺ​សូហ្គាចាប់ទុកនាងជាប្អូនស្រីចិញ្ចឹមតាមសម្ដីប្រពន្ធគេ
ទៀតផង​ នាងឱប​សាន់នី​ទ្រហូយំវាមិនមែនទឹកភ្នែកនៃការ
ឈឺចិត្ដតែវាការរំភេីបទៅវិញទេ​
"​ ហុឹកហុឹក​ ខ្ញុំអរគុណអ្នកនាងនិងលោកម្ចាស់មែនទែន​ "​ នាងសឹតតែ​លុតជង្គង់​សំពះអរគុណអ្នកមានគុណទាំងពីនាក់
នេះខ្លាំងណាស់​ប៉ុន្ដែពួកគេបធិសេធមិនឲ្យនាងធ្វេីថ្នាក់និងទេត្រឹមឱបនិយាយអរគុណពួកគេសប្បាយចិត្ដណាស់
"​ ឈប់យំទៅ​ ខូឡាអុី​ឯងមិនគួរស្រែកយំចំពោះមុខពួកបង
ទេ​ ចាំណាត្រូវខំរៀនឲ្យបានលេខល្អលឺទេ​"​ សាន់នី​អង្អែល
ក្បាលថ្នមៗដោយក្ដីស្រឡាញ់នាងបាន​ខូឡាអុី​នេះហេីយ
សម្រាប់​ជជែក​លេងជាមួយគ្នានិងជាប្អូនតាមមេីលថែផ្ដល់
កម្លាំងចិត្ដ​ឲ្យគេ​នាងមិនត្រូវការអ្វីក្រៅពីពាក្យថាបងស្រីមួយ
ម៉ាត់ប៉ុណ្ណោះ​ ។
"​ ខ្ញុំ...​ឈប់ហេីយ​ "​ ខូឡាអុី​និយាយ​អណ្ដឺតអណ្ដក​ជូតទឹក
ភ្នែកចេញឲ្យស្អាត​ ទាំងច្រមុះក្រហមនិងភ្នែកហេីមៗរបស់
នាង​ ហេីយនិយាយបន្ដ​ "​ តេីខ្ញុំអាចជួយអ្វីបានទេខ្ញុំមិនស្រ
ណុកឡេីយ​ "​ នាងសំដៅលេីការតបស្នងសងគុណទៅវិញ
ព្រោះមនុស្សដូចនាងមិនចេះទទួលរបស់អ្វីទទេនោះឡេីយ
"​ ប្រសិនឯងចង់បានការងារ​ខ្ញុំផ្ដល់ឲ្យឯងមេីលថែផ្កាទាំង
នោះឲ្យល្អអូខេទេ​ "​ សាន់នី​ស្រាប់នឹកឃេីញរឿងម្យ៉ាងនាង
ក៏និយាយប្រាប់​ខូឡាអុីភ្លាមៗ​ គឺសួនផ្កាដែលនាងតែងតែថែ
ទាំវាប៉ុន្ដែមួយរយះនេះនាងឆាប់​ហត់នឿយ​និងងងុយគេងខុសពីធម្មតាអញ្ចឹងហេីយនាងរកសុំសូហ្គារកអ្នកមេីលថែសួ
នផ្កានោះហេីយទេតេី​
"​ ខ្ញុំអាចធ្វេីបានណាបងស្រី​ "​ នាង​ត្រេកអរ​មែនទែនវាជា
ចំណូលចិត្ត​នាងស្រាប់អញ្ចឹងហេីយវាគ្មានបញ្ហាធំសម្រាប់
នាងនោះទេ​ ការមេីលថែទាំការផ្កាទាំងនោះ​ធានាវាមិនងាយ
ស្រពានឬងាប់ឡេីយ​ ទុកចិត្ដនាងចុះ​ ។
"​ ឆាប់ទៅៗប្រយ័ត្នចូលរៀនដំបូងមិនទាន់​ "​ នាងក្រឡេក
ភ្នែកឃេីញ​ត្រនិច​នាឡិកា​ចង្អុលត្រឹមម៉ោង6កន្លះទៅហេីយ
ទម្រាំធ្វេីដំណេីរទៅដល់សាលាប្រហែល៧​:១០នាទីពីព្រោះ
ចម្ងាយពីផ្ទះទៅសាលាឆ្ងាយរាប់រយគីឡូឯណោះអញ្ចឹងនាង
រហ័សដេញឲ្យឡាអុី​ចូលក្នុងឡានទៅសាលា​
"​ ចាអញ្ចឹងខ្ញុំលាហេីយបងស្រីសាន់នីនិងបងប្រុសសូហ្គា​ "
នាងរឹតអណ្ដាតហៅឈ្មោះពួកគេទម្រាំចេញគឺតឹងទ្រូងម៉ង់
នាងចូលក្នុងឡានដោយក្រោមក្រសែភ្នែកមិនពេញចិត្ដពី
អ្នកជាន់ខាងលេី
"​ នាងមាយាទស្អីខ្លះទេីបបានរៀនសាលាល្អដូច្នេះ​ "​ជុងហ្គុក​
ជាមនុស្សដំបូងក្នុងផ្ទះដែលមិនពេញចិត្ដទង្វេីនិងសម្ដីសំដៅ
របស់​ខូឡាអុី​ព្រោះគេសង្កេតតាំងពីនាងចូលមកគ្រួសារនេះ
មកនាងតែងតែទាមទារចំណាប់អារម្មណ៍ជានិច្ច​ ពូកែរំអួយ
និងទូលពិតដេីម្បី​ប៊ឺតជញ្ជាក់ទ្រព្យសម្បត្ដិពីគ្រួសារ​ស្វៀវីហ្គាយូ​គេស្អប់មុខនាងណាស់​ ជុងហ្គុក​បែរខ្នងទៅបោក
ប្រាស់​ថូរផ្កានិងផ្កាកុលាបដែលដាក់តាំងស្នាដៃ​ខូឡាអុី​ខូច
ខ្ទេចខ្ទី​អស់ហេីយគេដេីរជាន់ពីលេីផ្កាធ្វេីឲ្យបន្លាហូរឈាម
មក​ឥតឈប់ឈរគេញញឹមគំនួចប៉ុណ្នឹងនាងមិនអាចទៅ
ណាបានឡេីយ​ ។ សំឡេង​ព្រូស​ ផាំង​លឺលាន់ពេញភូមិគ្រិះ
ដេីម្បីទាក់ចិត្ដអ្នកក្នុងនោះរត់ទៅរកកន្លែងបង្កភ្លាមៗស្រាប់
តែឃេីញ​ជុងហ្គុក​ដេកដួលសន្លប់នៅលេី​ផ្កាកុហកទាំងនោះ
អ្វីកាន់តែចម្លែកគឺឈាមហូរចេញពីបាតជេីងគេច្រេីន​ ។
"​ ឆាប់បីគេទៅមន្ទីរពេទ្យទៅ​ "​ សូហ្គា​ងាកមុខប្រាប់​អង្គរក្ស​
ឲ្យជួយលេីបីជុងហ្គុកទៅពេទ្យព្រោះមាឌប្អូនគេនេះគឺធំថ្នាក់
គេលេីបីមិនរួចអញ្ចឹងសុំកូនចៅលេីជំនួសហេីយ​ មាឌធំៗមាំ
ៗឆ្ងាយពីគេដាច់​ ដំណឹងរបស់​ជុងហ្គុក​បង្កឲ្យបងប្អូនទាំងប្រាំ
នាក់លុបការ​ប្រជុំចោលអស់ដេីម្បីមកមេីលប្អូនប្រុសតែមួយ
គ្រាប់របស់ពួកគេ​ ពីព្រឹកមិញលឺជុងហ្គុកនិយាយដែលថាគេ
មិនស្រួលខ្លួនទេ​ ពួកគេស្មាននាយកំលោះនិយាយលេងសេី
ចតេី​ ព្រោះមាឌគេមាំអញ្ចឹងមិនងាយឈឺឡេីយ​
"​ ជុងហ្គុក​យ៉ាងម៉េចហេីយ​សូហ្គា​"​ ជីនជាបងប្រុសធំក្នុងក្រុម
ចោទសួរប្អូនទាំងញ័រដៃជេី​ទទ្រើត​ប្រសិនជុងហ្គុកកេីតអ្វីធ្ងន់
ធ្ងរគេគ្មានមុខឯណាទៅជួបប៉ាម៉ាក់នាយកំលោះនេះទេអាច
ថាឈានជេីងមិនទាន់បានមួយជំហានស្រួលបួលផងក្លាយ
ជាសាកសពមួយរំពេចអ្នកណាមិនស្គាល់​ត្រកូលម៉ាហ្វៀកំ
ណាចប្រចាំទ្វីបនោះ​ គេជាកូនប្រុសពៅក្នុងត្រកូលដែលមា
នប៉ាម៉ាក់តាមស្រឡាញ់ទ្រគេសព្វគ្រប់​ ឲ្យតែកូនប្រុសចង់
បានគាត់រកឲ្យភ្លាមតែម្ដង​
"​ ខ្ញុំមិនដឹងទេខ្ញុំកំពុងរង់ចាំពេទ្យដូចគ្នាបង​ "​ រាងក្រាស់ភ័យ
ស្លេកស្លាំង​មុខមាត់មិនចាញ់ពួកគេទាំងប្រាំនាក់នេះទេក្នុង
ចំណោមបងប្អូនគេទាំងអស់នាយស្រឡាញ់​ជុងហ្គុកជាងគេ
ទៀត​ ប្អូនហារមាត់សុំអ្វីគេប្រគល់ឲ្យដោយមិនជំទាស់គេ
តាមចិត្ដ​ជុងហ្គុក​ជានិច្ច​ ។
ក្រាក​ អំឡុងពីគេ​ជជែក​វែកញែក​គ្នារឿងជុងហ្គុដួលសន្លប់
នៅលេីផ្កាកុហកនោះវាចោទជាសំនួរ​ ម៉េចក៏ក្លាយជាបែប
និងមានរនុកក្នុងចាំលួចប្រហាពីក្រោយឬ​ អ្វីកាន់តែខឹងនោះ
ទីឃ្លាខាងលេីគ្មានបំពាក់​កាម៉េរ៉ា​ទៀតទេីបរកមូលហេតុពុំ
ឃេីញ​ វាជា​មន្ទិល​សង្ស័យ​
"​ នោះគ្រូពេទ្យចេញមកហេីយ​ "​ ថេហ្យុង​ចង្អុលទៅបន្ទប់
សង្រ្គោះបន្ទាន់​ហេីយស្រែកប្រាប់គ្រប់គ្នាឲ្យងាកទៅមេីល
"​ លោកគ្រូពេទ្យ​ប្រុសតូចគេយ៉ាងម៉េចហេីយ​ "​ ជីនជាអ្នក
ផ្ដេីមសំនួរដំបូងគេទៅកាន់គ្រូពេទ្យ​ នាយភ័យខ្លាចប្រុសតូច
របស់គេកេីតអ្វី​ធ្ងន់ធ្ងរណាស់
"​ ពួកអ្នកប្រុសកុំបារម្ភអីគ្រាន់អ្នកប្រុសតូចអស់កម្លាំងនិងអស់
ឈាមបន្ដិចប៉ុណ្ណោះទេីបបណ្ដោយ​ឲ្យ​ងងឹតមុខដួលដូច្នេះ ក្រៅពីនិងគ្មានអ្វីគួរឲ្យបារម្ភ​ទៀតទេព្រោះខាងពួកយេីងពិនិត្យហេីយ​ ៗៗ"​ នាមជាគ្រូពេទ្យមិនអាចនិយាយពាក្យថាប្រ
ហែលទៅកាន់​សាច់ញាតិគ្រួសារអ្នកជំងឺនោះទេអញ្ចឹង
ហេីយត្រូវត្រួតពិនិត្យឲ្យច្បាស​ជៀសវាង​មានបញ្ហាជាមួយ
ក្រុមម៉ាហ្វៀទាំងនេះ​
"​ បាទអរគុណ​គ្រូពេទ្យ​ "
"​ បន្ដិចទៀតអ្នកជំងឺត្រូវគេបញ្ជូនទៅបន្ទប់សម្រាកហេីយអញ្ចឹងខ្ញុំសុំលាសិនហេីយ​ "​
"​ ហុឹម​ ធូរទ្រូង​ខ្លះ​ កុំអីធ្វេីជាផ្ទាំង​សម្រាប់បាញ់បញ្ចេញកំហឹង
របស់ប៉ាអ៊ំពុំខានទេ​ "​ ជីន
"​ មែនហេីយភ្លេចឲ្យឈឹងរឿងលោកប៉ាអ៊ំកំពូលហួងហែង
កូនប្រុស​ មានស្នាមឬរបួសបន្ដិចពួកយេីងបួងសួងឲ្យទេវតា
ប្រទានជីវិតថ្មីឲ្យហេីយទៅ​ " ប៉ារបស់​ជុងហ្គុក​គឺកាចហេីយ
កំណាចលេីសសូហ្គាពីដង​ អ្វីកាន់តែចម្លែកគឺប៉ាគេហួងហែង
កូនប្រុសពៅណាស់​ ចាំកាលនោះជុងហ្គុកប្រណាំងម៉ូតូដួល
មានរបួសច្រេីនកន្លែងធ្វេីឲ្យគាត់ខឹង​ទៅបំផ្លាញកន្លែងប្រណាំងនិងខ្ទេចហេីយបញ្ជាឲ្យ​ប៊ូលីសបិទកន្លែងនិងចោល
ទៀតផង​ មូលហេតុអញ្ចឹងហេីយទេីបគ្មានអ្នកណាហ៊ានឲ្យ
ប្រុសតូចមួយអង្គនេះមានរបួសឬឈឺជំងឺអ្វីទាំងអស់​ ។
ពួកគេចូលអង្គុយសំកុកចាំអ្នកជំងឺដឹងខ្លួន​ អ្នកខ្លះអង្គុយញុំាចំ
ណីបំពេញក្រពះទម្រាំ​អង្គរក្ស​យកអាហារនិង​សម្លៀកបំពាក់​
មកឲ្យគ្មានអ្នកណាហ៊ានទៅឆ្ងាយពីកំលោះតូចនេះទេ
"​ ញុំាសិនទៅប្រយ័ត្នគ្មានកម្លាំងកំដរប្រុសតូច​ "​ ណាំជូនហុចចានអាហារទៅឲ្យ​ហ៊ូស៊ុក​និង​ជីន​ ព្រោះតាំងពីជាន់មន្ទីរ
ពេទ្យមកពីនាក់នេះមិនសូវទទួលទានអ្វីបានក្រៅពីផឹកសុទ្ធ
"​ គ្មានអារម្មណ៍​លេបទេ​ណាំជូន​ "​
"​ យ៉ាងណាប្រឹងទំពារវាទៅណានេះយកទៅ​ "​ ណាំជូនហុច
ឲ្យដដែលប្រឹងញុំាវាទៅក្រែងមានកម្លាំងបន្ដមេីលថែប្រុស
តូចទៀត​ ពួកគេតែងតែបែបនេះអំឡុងសមាជិកណាម្នាក់ឈឺវាមិនចម្លែកទេដែលពួកគេបារម្ភពីគ្នាទៅវិញទៅមកនោះ
"​ ហុឹម​ អរគុណហេីយ​ "​ គ្មានជម្រេីសក្រៅពីទទួលមកញុំា
សភាព​អ៊ូអរ​អម្បាញ់មិញ​ប្រែជាស្ងាត់លឺសូរសំឡេងទំពារនិងការដកដង្ហេីមប៉ុណ្ណោះ​ បន្ទាប់ពីញុំារួចរាល់ពួកគេរៀបចំ
កន្លែងគេអ្នកខ្លះទៀតចូលទៅសម្អាតខ្លួន
"​ ឲ្យ​សាន់នី​គេងលេីសាឡុងចំណែកពួកយេីងលេី​ឥដ្ឋ​ការ៉ូ​
អូខេទេ​ "​ ទោះផ្ដាច់ការកំណាចប៉ុណ្ណាពួកគេនូវផ្ដល់​អត្ថភាព
ឲ្យស្រ្ដីមុនដែល​ នាងមាន​គភ៌​អញ្ចឹងមិនអាចគេងកន្លែងត្រជាក់ដូចពួកគេបានទេ​សូហ្គា​គេងក្បែរនាងមានភួយមួយសម្រា
ប់ដណ្ដប់ហេីយអ្នកផ្សេងក៏ដូចគ្នា​ ។
ខូឡាអុី​មកពីសាលាវិញដេីរសួរគេគ្រប់គ្ននរណាឃេីញបង
ស្រីសាន់នីនិងបងប្រុសសូហ្គាដែរទេ
"​ បងឃេីញបងស្រីនិងបងប្រុសទេចា​ "​ នាងជាក្មេងសុភាព
រាបសារចេះគោរពចាស់ទុំទោះអាយុនាងទេីប១៦ឆ្នាំក៏ដោយការមានសុជីវធម៍របស់នាងវាល្អជាស្រីមួយចំនួនទៀត
"​ គឺពួកគាត់ទៅមន្ទីរពេទ្យបាត់ហេីយអ្នកនាងឡាអុី​ "
"​ អ្នកណាកេីតអ្វីឬ​ "​ ឡាអុី​
"​ គឺអ្នកប្រុសតូច​ "​
"​ មនុស្សគេចេះឈឺដែលឬ​ "​ វាមិនគួរឲ្យជឿនិងត្រចៀករប
ស់នាង​ប្រុសរឹងមាំរាងកាយពោរពេញដោយសាច់ដុំនិងឬ
ចេះឈឺចូលមន្ទីពេទ្យបោកនាងទេដឹង
"​ មនុស្សណាក៏ចេះឈឺដែលអ្នកនាង​ ពិសារអ្វីទេចាំខ្ញុំរៀបចំ
ជូនណា​ "​
"​ចា​ "​ នាងងក់ក្បាល​ទទួលពេលនេះញុំាអ្វីបំពេញក្រពះសិន
ចាំបន្ដគិតរឿងជុងហ្គុកបន្ដ​ បន្ទាប់ពីអង្គុយពីម៉ោងរួចមកនាង
វិភាគអ្វីមិនចេញសូប្បីបន្ដិច​ នាងញីសក់ឡេីងដូចសំបុកមាន់
ព្រោះវាស្មុកមិនគួរណាទៅគិតរឿង​!ឥឥតប្រយោជន៍​ចឹងទេ
ឈឺជារឿងរបស់គេវាពាក់ពន្ធ័អ្វីនិងនាងដែលទៅ​ ។
ព្រឹកប្រលឹមឡេីងជាតិថ្នាំងងុយសាប់អស់​ ស្របក់ភ្នែកពីជាន់បេីកវាសន្សឹមៗទាំងឈឺក្បាល​សឹងប្រេះបែកជាពី
"​ អួយ​ ឈឺណាស់​ "​ សំឡេងថ្ងូរនៃការឈឺចាប់បន្លឺឡេីងបង្ក
ជាការរំខានពួកគេកំពុងគេលក់សុខស្រួល​ គ្រាន់លឺសម្រែក
ស្រែកម្ដងទៀតភ្ញាក់ដូចជះទឹកអញ្ចឹងវាជាសំឡេងប្រុសពៅ
ហេតុអ្វី​គេស្រែកខ្លាំងៗអញ្ចឹង
"​ ឯងកេីតអីប្រាប់បងមក​ ជុងហ្គុក​ "​ ជីនស្រវាឱបក្រសោប
ជាប់ដោយដៃគេខ្ចប់ក្បាលនូវឡេីយ​ ព្យាយាមសួរថាគេឈឺ
អ្វីប្រាប់មកកុំស្ងៀមអី
"​ សូមអង្វរឯងប្រាប់ពួកបងមក​ "​ ជាទម្លាប់​ឲ្យតែជុងហ្គុកឈឺគឺតែងតែស្រែកលឺៗអ្នកណាសួរក៏មិនផ្ដល់ចម្លេីយឲ្យដែល
អ្វីកាន់តែហួសចិត្ដគេឈឺខ្លាំងរហូងគ្របគ្រប់គ្រង​លែងបាន
ទៅដាល់​ជញ្ជាំង​បែកឈាមរហាមពេញដៃ​ ។
"​ អាយ​ ឈឺណាស់​ "​ អាការះគេកាន់តែអាក្រក់ទៅអាក្រក់
ទៅហេីយគេរេីបម្រាស់ចេញពីរង្វង់ដៃជីនប៉ុន្ដែត្រូវអ្នកផ្សេង
ទៀតចាប់ទប់ជាប់
"​ ទៅហៅពេទ្យមក​ "​ អ្នកនូវសល់ប្រញាប់ទៅហៅពេទ្យមកជួយ​ ប្រហែលប្រាំទីក្រោយគ្រូពេទ្យមកដោយកាន់ម្ជុល
ថ្នាំចាក់ទម្លុះសាច់គេសឹងបាក់ម្ជុលហេីយគេរេីមិនស្ងៀមទេ
"​ ស្ងៀមណាជុងប្រយ័ត្នបាក់ម្ជុល​ "​
"​ ហុឹកហុឹក​ អាយ​ "​ សម្រែកឈឺចាប់លាយឡំនិងការស្រែក
យំចេញពីបបូរមាត់របស់ជុងហ្គុកធ្វេីឲ្យអ្នកផ្សេងអាណិតនិង
ឈឺចិត្ដជំនួសប្អូន​ ព្រោះអាការះនេះគេមានយូរហេីយតាំងពី
ទទួលរងគ្រោះថ្នាក់​ចរាចរណ៍​២ឆ្នាំមុនមកកម្ល៉េះ​
"​ ហ៊េីយម៉េចក៏គេក្លាយជាអញ្ចឹង​តេីវាមិនងាយបាត់ទេឬ​ "​ ជីនដកដង្ហេីមធំអាណិតប្អូនខ្លោចចិត្ដនេះសូប្បីតែគេងក៏មមេីរ
ស្រែកហៅឈ្មោះពួកគេឲ្យជួយដែល​ កាលនោះវាជាគ្រោះ
ថ្នាក់​ចរាចរណ៍​សែន​រន្ធត់​បំផុតក្នុងឆាកជីវិតរបស់គេ​ ឡានគេ
ជិះត្រូវ​ក្រឡាប់ជាច្រេីនតង់ស្ទេីរធ្លាក់ជ្រុះស្លាប់ទៅហេីយ​ ។
"​ ពួកយេីងគួរ​ពិភាក្សា​ជាមួយគ្រូពេទ្យព្យាបាលវា​ "​ ថេហ្យុង​
ផ្ដល់​មតិយោបល់​គេមិនអាចសម្លឹងមេីលអាការះប្អូនបន្ដទៀត
ទេវាគ្រប់គ្រាន់ហេីយដែលជុងហ្គុយទទួលរងនោះ
"​ តេីធ្វេីបែបណា​ថតx-សារ៉េឬក៏យ៉ាងម៉េច​ "​ ជីមីន
"​ យេីងថាគំនិតឯងល្អជីមីន​ "​ ថេហ្យុង​យល់ឃេីញអញ្ចឹងដែរ
វាគ្មានអ្វីក្រៅពីថតមេីលសិនហេីយចាំ​ពិគ្រោះ​​យោបល់​តាម
ក្រោយនោះទេ​
"​ អូខេធ្វេីតាមនិងទៅ​ "​ ពួកគេប្រាប់ពេទ្យឲ្យធ្វេីអ្វីដែលពួក
គេគិតមុននេះបន្ទាប់ពីអង្គុយចាំលទ្ធផលរួចមកពួកគេគ្រាំចិត្ដ
អាណិតប្អូនមិនស្ទេីរ​ វាជាសាច់ដុំដុះតូចល្មមអាចបង្កធ្វេីទុក្ខ
អ្នកជំងឺបាន​ អញ្ចឹងគ្មានជម្រេីសក្រៅពីវះកាត់ចេញនោះទេ
ប៉ុន្ដែត្រូវអ្នកជំងឺបធិសេធ​ គេដឹងខ្លួនភ្លាមចំពេលពួកគេនិយា
យបញ្ជូលគេទៅបន្ទប់​ICU ដេីម្បីវះកាត់យកដុំសាច់ចេញ
"​ ខ្ញុំមិនធ្វេីការវះកាត់ទេ​ "​
រង់ចាំភាគបន្ដ​
សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now