ភាគ១៨៖ដំណឹងល្អ!!

1.3K 45 0
                                    

ព្រឹកថ្មីក៏មកដល់​ប្ដីប្រពន្ធមួយគូរឱបគ្នាយ៉ាងស្និត​រមួតដោយ
រាងក្រាស់ជាអ្នកឱបក្រសោបជាប់និងទ្រូង​ពន្លឺព្រះអាទិត្យជះ
ចូលតាមបង្អួចធ្វេីឲ្យគេចែងភ្នែកពិបាកសំងំគេងបន្ដទៀតរាង
ក្រាស់គ្រហឹមបន្ដិចកម្រេីខ្លួនឃេីញនាងតូចកំពុង​ផ្អឹបនិងទ្រូង
របស់នាយជាប់​
"​ បងសុំទោស​ "​ សូហ្គាទាញរាងកាយតូចស្ដេីងចេញពីទ្រង់
ហេីយក៏ក្រោកងេីបចេញពីពូកដេីរចូលបន្ទប់ទឹកសម្អាតខ្លួន
ប្រហែលប្រាំនាទីក្រោយលឺសំឡេងគោះទ្វាបន្ទប់ទឹកសូរតែ
តុងៗៗ​ "​ ឆាប់បេីកមក​ សូអូនទ្រាំលែងកេីតហេីយ​ "​ នាងខំ
ខ្ចប់មាត់​ក្អួតចង្អោរ​ពិបាកទ្រាំក្នុងខ្លួនណាស់ចង់បញ្ចេញវាមក
ឲ្យឆាប់រហ័ស​ គ្រាន់គេបេីកទ្វាភ្លាមនាងរត់សំដៅចានបង្គន់
ក្អួត​ "​ អួកៗ​ "​ ដោយឃេីញប្រពន្ធក្អួតខ្លាំងអញ្ចឹង​សូហ្គាជួយ
រឹតខ្នងពីខាងក្រោយ​ "​ បានធូរដែរទេ​ "​ ចោទសួរទៅកាន់នាងទាំងទឹកមុខ​ស្លេកស្លាំង​គ្មានសូប្បីតែឈាមមួយដំណក់
ផងនោះ​ "​ អស់ហេីយ​ "​ ខ្លួនទន់ដូចចាហួយដូងចឹងនាយលេី
បីដាក់លេីពូកដោះច្រវ៉ាក់ចេញពីកជេីង​មេីលចុះស្នាមក្រហម
ឡេីងខ្មៅជាំជុំវិញកជេីងហេីយ​ គេនេះពិតជា​ឆេវឆាវ​មែន
"​ សម្រាកទៅបេីមិនស្រួលខ្លួននោះ​ "​ គេបែរខ្លួនបម្រុងដេីរ
ចេញ​ នាងតូចចាប់ដៃគេជាប់ដោយពោលពាក្យមួយឃ្លា
"​ កុំទាន់ទៅបានទេអូន​ពិបាកក្នុងខ្លួនណាស់​ "​
"​ ហុឹម​ សម្រាកទៅ​ "​ គេអង្អែលក្បាលនាងថ្នមៗរហូតនាង
គេងលក់ទេីបរហ័សទៅ​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ចេញដោយ
ទាក់ទង​ទៅខាង​មន្ទីរពេទ្យ​មកពិនិត្យមេីលសុខភាពប្រពន្ធគេស្អប់តែមាត់ទេប៉ុន្ដែបេះដូងមួយនេះស្រែកដង្ហេីយហៅនា
ង​ឥតឈប់ឈរ​ឡេីយ​ ។
"​ ឆាប់ជាណា​ "​ បបូរមាត់ក្រាស់បោះត្រាលេីថ្ងាស់នាងមួយ
ខ្សឺតហេីយចុះទៅខាងក្រោមបញ្ជាឲ្យអ្នកបម្រេីចំណីបបរនិងស៊ុបមួយកូនចាន​  គ្រាន់ក្រឡេកឃេីញម្ដាយបង្កេីតភ្លាមគេប្រញាប់ប្រញាល់ឡេីងទៅខាងលេីដោយពុំស្ដាប់ការ
ស្រែកហាមឃាត់ម្ដាយនោះទេ​
"​ សូហ្គា​ ឈប់សិន​ "​ លោកស្រីស្រែកបណ្ដេីរតាមបណ្ដេីរ
"​ ខ្ញុំគ្មានអ្វីនិយាយទេអ្នកគួរបញ្ឈប់ត្រឹមនិង​ "
"​ ឯងគ្មានតែម៉ាក់មាន​ "​
"​ អ្នកស្រីគួរបញ្ឈប់គំនិតអស់នេះទៅ​ ខ្ញុំជាខ្ញុំ​ហេីយអ្នកក៏គ្មាន
សិទ្ធិម្ចាស់ការលេីខ្ញុំដូចគ្នា​ អញ្ចឹង​ហេីយអ្នកគួរបញ្ចប់វា​ "​ គេ
ផ្អាកដំណេីរងាកមុខនិយាយប្រាប់ម្ដាយតាមសម្រួលគេដឹងថាគាត់មករកគោលបំណងអ្វីគ្មានអីក្រៅពី​ទៅ​ទាក់ទង​កូន
ស្រីមិត្ដជាកូន​អភិជន​ទេ​
"​ ម៉ាក់ចង់ឲ្យឯងល្អ​ "​
"​ ល្អ​កិត្តិយស​តែបេះដូងត្រូវ​ខ្ទេចខ្ទី​ចឹងឬខ្ញុំមិនត្រូវការឡេីយ​
អូមួយទៀតថ្ងៃបន្ដិចខ្ញុំនិងប្រពន្ធរេីចេញពីទីនេះហេីយ​ "​ គេ
ខ្ជិលបន្ដរស់នៅកន្លែងរួមជាមួយមនុស្ស​អត្មានិយម​គិតតែពី
ផលប្រយោជន៍​ខ្លួនឯងជាងធំដូចលោកស្រី​ដែរ
"​ មិនបានដាច់ខាតឯងត្រូវនៅទីនេះ​ "
"​ អ្នកស្រីអស់សិទ្ធិហេីយ​ "​ សូហ្គាបញ្ចប់ការស​ន្ទនាប៉ុណ្នឹង
ហេីយក៏បន្ដបោះជំហានទៅមុនដេីរចូលបន្ទប់បាត់​ គេរៀបចំ
អីវ៉ាន់​មួយចំនួនដាក់ចូល​វ៉ាលីដោយឲ្យជំនិត​ជញ្ជូនទៅមុន
"​ ហុឹម​ ហត់ដែរតេី​ "​ សូហ្គាជូតញេីសចេញពីថ្ងាស់នេះគេ
ធ្លាប់ធ្វេីការងារក្នុង​ការិយាល័យ​ប៉ុណ្ណោះ​បែរមករៀបចំខោ
អាវផ្ទាល់ចឹងហត់មិនស្ទេីរដែរនេះគ្រាន់ជាការងារ​ស្ដួចស្ដើង​
ប៉ុណ្ណោះ​នូវអ្វីច្រេីនទៀត​ដែលគេត្រូវធ្វេីបន្ដ​ គ្រូពេទ្យ​ក៏មក
ដល់ហេីយត្រួតពិនិត្យតាម​ក្បួនពេទ្យទាំង​ស្នាមញញឹម​
"​ មានរឿងអ្វីឬ​បានជាលោកញញឹម​សម្បេីមម្ល៉េះ​ "​
"​ អបអរសាទរ​អ្នកស្រីមានផ្ទៃពោះហេីយអ្នកប្រុសប៉ុន្ដែចង់
ដឹងច្បាស់ទាល់ទៅមន្ទីរពេទ្យព្រោះទីនេះគ្មាន​ឧបករណ៍​គ្រប់គ្រាន់សម្រាប់ពិនិត្យនោះទេ​ "​
"​ បាទអរគុណ​សូមអញ្ជេីញ​ "​ តាំងពីដឹងថាភរិយាមានកូនតូច
មកនូវក្នុងពោះមកគេអង្អែលក្បាលពោះរស្មេីនោះរហូត
"​ ចៅហ្វាយគ្រប់យ៉ាងរួចរាល់ហេីយទាន​ "​ ជំនិត
"​ អូខេ​ "​ គេត្រកងរាងកាយកំពុងគេង​ស្ដូកស្ដឹង​លេីបីដោយ
ជំនិតជាអ្នកបេីកទ្វាឲ្យស្រេចគេសម្លឹងបន្ទប់ធ្លាប់រស់នៅតាំងពីតូចជាលេីកចុងក្រោយមុននិងចាកចេញពីទីនេះ​
"​ សង្ឈឹមថាពួកយេីងមាន​និស្ស័យ​ម្ដងទៀតទៅចុះ​ "​
រង់ចាំភាគបន្ដ​
សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now