ភាគ៣០៖ឈឺពោះ!!

1.7K 49 1
                                    

​ "​ គ្មានស្អី​អស្ចារ្យ​ផងកាកៗមួយរៀលៗនិង​ "​ គ្រាន់លឺសម្ដីជុង
ហ្គុកភ្លាមនាងស្រាប់តែ​អន់ចិត្ដទម្លាក់ទឹកមុខ​នាងគ្រាន់ធ្វេីវា
សម្រាប់អ្នកទាំងអស់គ្នាសោះ​ ហេតុអ្វី​ចាំបាច់មេីលងាយទឹក
ដៃនាងថាកាក​ តេីអាម្ហូបកាកនិងគេញុំាវាទេព្រឹកនិង
"​ ជុងកុំនិយាយអញ្ចឹងបានទេគេខំមានចិត្ដធ្វេីឲ្យពួកយេីងញុំា
ហេីយណា​"​ ជីមីននិយាយតាមសម្រួលមិនហ៊ានប្រេីសម្លេង
តូចធំដាក់កំលោះតូចនេះទេ​ ព្រោះខ្លាចឃ្នេីសចិត្ដគេបង្អាត់
បាយអញ្ចឹងវាជាកំហុសគេហេីយប្រាកដត្រូវបងៗឯទៀតវៃ
ធាក់មិនខាន​ គេមិនចង់ក្លាយជា​ប៉ាវខ្សាច់ដោយសារវាចាទេ
"​ ខ្ពេីម​ នាងជួយធ្វេីម្ហូបថ្មីឲ្យខ្ញុំផង​ "​ ជុងហ្គុក​រអេីងម្ហូបអាហារ
នាងណាស់ឲ្យគេញុំាដូចបញ្ជូនគេចុះនរកអញ្ចឹងទាំងខ្ពេីម
ទាំង​រអេីង​ មិនថាម្ហូបឬម្ចាស់វាទេ​ ជុងហ្គុក​បោះជំហានចេញ
ទៅចាំនៅសួនផ្កាខាងក្រោយបាត់
"​ មិនអីទេណាម្ហូបនាងឆ្ងាញ់ណាស់កុំស្ដាប់សម្ដី​ប្រុសតូចអី​ "
ជីមីនអស់និយាយជាមួយប្អូនក្បាលរឹងនេះហេីយស្អីក៏ម្ល៉េះលេងសុទ្ធខ្ពេីមអញ្ចឹងឬ​ ហេីយងាកមកលួងលោម​ខូឡាអុី​កុំ
ឲ្យយកពាក្យស្រដីរបស់ជុងហ្គុកទៅគិតអី​ នាំកេីតទុក្ខ​ទេ
"​ ចាអត់អីទេអញ្ជេីញលោកប្រុសពិសារវាតាមសប្បាយខ្ញុំទៅរៀនមុនហេីយចា​ "​ នាងតូចចិត្ដក៏មិនអាចបង្ហាញឲ្យអ្នក
ផ្សេងដឹងដែរ​ អញ្ចឹងមានតែខាំមាត់សង្កត់ចិត្ដទេ​ ពេលនាង
តូចចាកចេញទៅបាត់លេចកំលោះតូចមកតុបាយភ្លាមៗមិញ
គ្រាន់គេលេងឬកពារប៉ុណ្ណោះ​ អ្នកណាថាបាយនាងល្អិតនេះ
មិនឆ្ញាញ់​
"​ មកហេីយលោកប្រុស​ "​
"​ គ្មានអារម្មណ៍​ឈ្លោះទេឃ្លានបាយណាស់​ "​ ជុងហ្គុក​ដេីរ
ចូលតុបាយធ្វេីមិនដឹង ជីមីនចង់សេីចដែលមិននឹកស្មានប្អូនគេធ្វេីខ្លួនប្លែកៗអញ្ចឹងសោះ​ បន្ទាប់ពី​បរិភោគ​អាហារពេល
ព្រឹករួចរាល់​ជីនដែលជាបងប្រុសបានហុចថ្នាំបួនគ្រាប់ទៅ
ឲ្យជុងហ្គុកលេប​
"​ លេបទៀតហេីយឬ​ "​ ជុងហ្គុក​មុខស្អុយគេមិនចង់លាដៃ
ទទួលថ្នាំអស់នេះទេ​
"​ លេបទៅឯងនិងឆាប់ជាណា​ ជុងហ្គុក​ "
"​ គ្មានវិធីផ្សេងក្រៅពី​លេបថ្នាំទេឬ​ "​
"​ គ្មានទេ​ លេបទៅថ្ងៃនេះបងនាំឯងទៅរកគ្រូពេទ្យ​ "​ ជីន
មិនអាចប្រហែសឡេីយគេត្រូវតាមដានការវិវត្ដនៃដុំសាច់
មួយនោះឲ្យច្បាស់​ជៀសវាង​មានបញ្ហាទៅខាងមុន
"​ ខ្ញុំស្អប់ក្លិនពេទ្យថាជីនហ្យុង​ "​
"​ ទ្រាំទៅណាមិនយូរទេឯងនិងបានធូរលឺទេ​ "​
"​ បាទហ្យុង​"​ គេជាមនុស្សតាម​បង្គាប់ណាស់ឲ្យតែបងប្រុស
និយាយអ្វីមួយស្របតាមជានិច្ចទាល់ម្យ៉ាងគេ​ច្រឡេីមនិងក្បាលខូចបន្ដិចប៉ុណ្នឹង
រសៀល​បន្ដិចជុងហ្គុកអផ្សុកគ្មានអ្នកណានៅកំដរគេទេទៅ
ធ្វេីអស់បាត់ៗសូប្បីតែបងថ្លៃក៏មិននៅផ្ទះដែរអញ្ចឹងហេីយគេ
ដេីររុករេីបំផ្លាញរបស់ពេញផ្ទះធ្វេីឲ្យអ្នកបម្រេីស្រែកផ្អេីលផ្ទះ
ព្រោះអីឃេីញឈាមតក់ៗពេញ​ឥដ្ឋ​
"​ អ្អាយ​ ៗៗ​ "​ សំឡេងស្រែកលឺដល់អ្នកខាងក្រៅទេីបមក
ដល់រត់ប្រញាប់ចូលទៅខាងក្នុងឃេីញរូបភាព​អញ្ចឹងរៀង
ស្រឡាំងកាំង​ដែរព្រោះ​រញ៉េរញ៉ៃ​ណាស់​ សូប្បី​ខូឡាអុី​មក
ដល់ផ្ទះមួយម៉ោងមុនក៏រត់ចេញពីបន្ទប់មកមេីលថាមានរឿង
អ្វីកេីតឡេីង
"​ ម៉េចក៏​រញ៉េរញ៉ៃ​បែបនេះ​ អ្នកណាជាអ្នកបង្កហេតុ​ "​ សូហ្គា​
ជ្រួលជ្រើម​មិនពេញចិត្ដមនុស្សឲ្យពេញផ្ទះម៉េចក៏មេីលថែ
ប៉ុណ្នឹងមិនបាន​
"​ នាង​ "​ សំឡេងមិនដឹងទិសសំដៅណាក៏ស្រាប់ស្រែកហេី
យចង្អុលសំដៅទៅ​ខូឡាអុី​ គេជាអ្នកបង្កប៉ុន្ដែទម្លាក់កំហុស
ទៅអ្នកដទៃ​
"​ ជុងហ្គុក​កុំចោទប្រកាន់នាងអីនាងមិនធ្វេីបែបនិងទេណា​ "
សាន់នី​ប្រកែកជាមួយប្អូនថ្លៃព្រោះនាងឃេីញឈាមនៅលេី
បាតដៃគេរឹមៗអញ្ចឹងបញ្ជាក់​មិនមែនខូឡាអុី​ទេ​ ។
"​ សាន់នី​កុំជឿជាក់មនុស្សត្រឹមសំបកក្រៅពេក​ "​ ម៉េចក៏ប្រ
ញាប់ជឿក្មេងស្រីនេះម្ល៉េះ​ តេីនាងមានអ្វីពិសេសទេីបម្នាក់ៗ
មិនជឿថាទង្វេីនាងអ្នកធ្វេីឬ​ទឹកដៃនាយអន់ពេកទេីបអ្នកផ្សេងមេីលដឹងម៉េចអាចទៅរួចទៅ​ ? ?
"​ ហុឹកហុឹក​ ខ្ញុំអត់បានធ្វេីទេខ្ញុំហ៊ាន​ស្បថ​ "​ ខូឡាអុី​រៀងភ័យ
ខ្លួនដែលត្រូវគេចោទប្រកាន់ស្រស់ៗដូច្នេះ​
"​ ស្បថ​ត្រឹមជាលេសមនុស្សខុសទេ​ "​ កុំនិយាយពាក្យស្បថ
ជាមួយគេ​ មនុស្សខុសមិនសារភាពទេ​
"​ ជុងហ្គុក​ប៉ុណ្នឹងបានហេីយឯងទៅសម្រាកទៅណា​ "​ សូ
ហ្គាដឹងច្បាស់ថាជាអ្នកណាក៏ខ្ជិលដេញដោលសួរច្រេីនក៏សុំ
ឲ្យជុងហ្គុកឈប់ត្រឹមនិងទៅវាគ្មានស្អីល្អលេងទេ​
"​ យ៉ុនហ្គី​ហ្យុង​ "​ ជុងហ្គុក​ហៅបងប្រុសទាំងមិនពេញចិត្ដម៉េ
ចមិនកាន់ជេីងគេអញ្ចឹង​
"​ បងមិនចេះនិយាយពីដងទេ​ ជុង​ "​
"​ ចាំទុកថានាងសំណាងចុះ​ "​ ជុងហ្គុក​ដេីរចេញទាំងចាញ់ចិ
ត្ដគេម៉ួម៉ៅដែរធ្វេីស្អីនាងពុំបាន​ ពេលនេះនាងមានអ្នកជួយតែក្រោយៗវាមិនប្រាកដថាសំណាងរហូតទេ​ ។
"​ ខូឡាអុី​ឯងទៅបន្ទប់ឯងទៅ​ ថ្ងៃក្រោយកុំនិយាយអ្វីទាំងអស់ទោះគេនាំឈ្លោះក៏ដោយលឺទេ​ "​ សូហ្គានិយាយបង្ការ
ជាមុនព្រោះគេដឹងចរិតប្រុសពៅច្បាស់​ ប្រាកដឬថានាយសុំ
ចាញ់នោះវាមិនងាយទេចរិតគេត្រូវឈ្នះអ្នកណាទាំងអស់​ ។
"​ ចាលោកម្ចាស់​ "​ នាងឱនគោរពបន្ដិចក៏ដេីរឡេីងទៅខាង
លេីដេីម្បីអានសៀវភៅបន្ធូរអារម្មណ៍តាងតឹងនិងបំភ្លេចការ
រករឿងកំលោះតូចមុននេះ​ នាងមិនមែនជាមនុស្សចូលចិត្ដ
ចងកម្មចងពៀរអ្នកដទៃទេ​
"​ រឿងមុននេះអ្នកណាហ៊ាននិយាយលឺដល់បងប្អូនយេីងទាំង
ប្រាំនិងស្លាប់​"​ សូហ្គាបញ្ជាឲ្យបិទដោយប្រេីអំណាចផ្ដាច់ការ
មកនិយាយមិនអញ្ចឹងទេវា​បែកធ្លាយ​អ្នករងកម្មអាចជា​ខូឡាអុី​
ព្រោះសមាជិកខ្លះសូវពេញចិត្ដនិងនាងតូចប៉ុណ្ណោះទេ​ ។
"​ បាទ/ចាលោកម្ចាស់​ "​
"​ សូហ្គា​ បងគិតថារឿងនេះបិទជិតឬ​ "​ នាងព្រួយបារម្ភនិង
ខូឡាអុី​ណាស់​បងប្អូនគេស្រឡាញ់​ជុងហ្គុក​ស្ទេីរលេបទោះ
ខុសឬត្រូវយ៉ាងណាគេមិនជ្រេីសរេីសកាន់ជេីងអ្នកផ្សេងក្រៅពីជុងហ្គុកដែរ​ ហេីយក៏មិនងាយបង្កជម្លោះដោយសារ
អ្នកដទៃទៀតផង​ ។
ល្ងាចឡេីង​ខូឡាអុី​បានទៅសំងំស្រោចផ្កានៅសួនខាងក្រោ
យតែម្នាក់ឯង​ នាងកំពុងស្រោចផ្កាសុខៗលឺសំឡេងក្រលរ
ធំបន្លឺឡេីង
"​ នាងធ្វេីស្អីបានខ្លះ​ មួយថ្ងៃៗគិតតែថែផ្កានិងហេីយគ្មានធ្វេី
ស្អីផ្សេងទេហ្អា​ "​ គ្មានម្ដងណា​ជុងហ្គុក​មិនរករឿងនាងទេ
អាលូវតាមរករឿងនាងដល់ទីនេះទៀត​
"​ បង​សាន់នី​ឲ្យខ្ញុំមេីលថែសួនផ្កាប៉ុណ្ណោះលោកប្រុស​ជុង​ "
នាងឱនមុខចុះមិនហ៊ាននិយាយអ្វីលេីសលុបឡេីយទោះមិញ
គេនិយាយ​គំហកដាក់នាងក៏ដោយ​ នាងត្រឹមជាកូនឈ្មួលវា
គ្មានសិទ្ធិអីទៅសម្ដីថ្លោះដាក់ប្អូនចៅហ្វាយឡេីយ​ត្រូវចាំនាង
អាចមកដល់ពេលនេះក៏ដោយសារអ្នកណា​នាងមិនអាចមាន
អំនួតពេកឡេីយ​ ។
"​ អញ្ចឹងនាងធ្វេីតែមួយមែន​ដេកសុីលេីគេលុយទៅរៀនលេី
គេហេីយតបស្នងសងគុណគេប៉ុណ្នឹងមែន​ "​ ជុងហ្គុក​ដាក់
ផាំងៗមិនចាំយូរស្អីការងារគជេីងបែបមកហ៊ានថាសាន់នីជា
បងថ្លៃគេបញ្ជាប៉ុណ្នឹង​ សមទេ
"​ ហុឹកហុឹក​លោកប្រុសកុំសម្លុតខ្ញុំបានទេនិយាតាមសម្រួលក៏បានដែរ​ "​ ខូឡាអុី​ញ័រខ្លួន​ទទ្រើត​នាងខ្លាចហេីយសំឡេង
សម្លុតគេនេះ​ នាងនឹកដល់កាលនាងរៀននៅសាលាមុនត្រូវ
គេធ្វេីបាបស្រែកសម្លុតនាងខ្លាំងៗស្ទេីរ​វិកលចរិត​ម្ដងៗនាង
លាក់មិនអោយអ្នកណាដឹងឡេីយហេីយណាមួយនាងឈប់
រៀនក៏ដោយសារចំណែករឿងនេះដែរ​
"​ មនុស្សប្រភេទនាងគ្មានថ្ងៃដែលយេីងនិយាយពិរោះទេផាំង​ "​ ជុងហ្គុក​ទាញ​ថូរផ្កាដាក់ក្បែរៗនេះមកបោកខ្ទេចអស់
ទុកឲ្យនាងតូចឈរយំនៅសួនរម្នាក់ឯង​ ។
ថ្ងៃជិត​សម្រាលកូនជិតមកដល់ខ្វះតែមួយថ្ងៃទៀតប៉ុណ្ណោះ
កូនប្រុសរបស់​គ្រួសារ​ស្វៀវីហ្គាយូ​និងកេីតមក​ អ្នកជាប្ដីអរ
ផងភ័យផងមិនចាញ់ប្រពន្ធប៉ុន្មានទេ
"​ ជិតដល់ពេល​ឆ្លងទន្លេហេីយអូនភ័យណាស់​ "​ សាន់នី​ឧប
ភ័យទាំងភិតភ័យនាងខ្លាចការ​ឆ្លងទន្លេណាស់នាងខ្លាចមិន
បានជួបមុនស្វាមីទៀតនាងពិតជាខ្លាចវាមែនទែន​ ។
"​ សម្រួលអារម្មណ៍​អូនសម្លាញ់​មិនអីទេណាបងក្បែរអូនជានិច្ចលឺទេ​ "​ សូហ្គាដឹងថានាងខ្លាចប៉ុន្ដែវាមិនអីទេនាងនិង
កេីតមកដោយ​សុវត្ថិភាព​គ្មានបញ្ហាអ្វីសម្រាប់នាងឡេីយ
"​ ហុឹម​ "​ សាន់នី​រៀងស្ងប់ចិត្ដបន្ដិចនាងសំណាងហេីយដែរ
បានស្វាមីមកឱបក្រសោបលួងលោម​
យប់ជ្រៅ​កណ្ដាល​អាធ្រាត្រសាន់នីស្រាប់តែចាប់ផ្ដេីមឈឺ
ពោះ​ នាងស្រែកហៅឲ្យសូហ្គាក្រោកជួយជូននាងទៅមន្ទីរ
ពេទ្យនាងឈឺស្ទេីរហែកខ្លួនជាពីហេីយ​ ម៉េចក៏វាឈឺអ្វីម្ល៉េះ
"​ អ្អាយៗ​ ឈឺពោះណាស់​ "​ នាងខាំមាត់ក្ដាប់ដៃសឹងតែបាក់
សូហ្គារត់ទៅរក​ប្រុសពៅឲ្យជួយ​ ថ្ងៃនេះវាស៊យណាស់ដែរ
សមាជិកចេញទៅក្រៅអស់សល់ជុងហ្គុក​ ក៏សម្រេចចិត្ដថា
ពឹងគេចុះនាយគ្មានកម្លាំងកំហែងឯណាទៅបីប្រពន្ធទេព្រោះ
វាភ័យពេកទន់ដៃទន់ជេីងអស់ហេីយ​
"​ ជុងហ្គុក​ ក្រោកឡេីងជួយនាំបងថ្លៃឯងទៅពេទ្យឲ្យលឿន​ "​ សូហ្គាសម្រុកចូលបន្ទប់ជុងហ្គុកទាំង​កំរោលម្ចាស់គេភ្ញាក់
ពីដំណេកស្រវាយកមួកមកពាក់ដេីម្បីបិទបាំង​ សក់គេជ្រុះ
ពេកអញ្ចឹងហេីយកោរវាចេញអស់​ដូច្នេះវាមិនធ្វេីឲ្យគេពិបាក
ចិត្ដទៀតទេគេដឹងថាថ្ងៃមុនគេលែងបានឃេីញបងៗទៀត។
"​ ចុះបងមិនបេីកខ្លួនឯង​ "​ អាមនុស្សងងុយគេងអោយជូនទៅណាកូនខ្លួនឯងសោះគ្រាន់ជូនប្រពន្ធពេទ្យក៏មិនកេីត
"​ អញទន់ដៃអស់ហេីយ​ "​
"​ បេី​វេទនា​ចឹងៗកុំ​ប្រឹងយកកូនពេកអំពុលទុក្ខ​ "​ គេតឹងទ្រូង
ជំនួសអញ្ចឹងចេះចង់បានកូនដេីរ​ ជុងហ្គុក​ក្រោករត់ទៅបីបង
ថ្លៃចូលឡានបណ្ដេីរប្រកែកគ្នាជាមួយសូហ្គា
"​ អាណាចង់យី​ "​ គ្មានអ្នកណាគេចង់ទេតែមកពីវាដាក់ស្រួ
លអញ្ចឹងហេីយ
ដំណឹងសម្រាលកូនលឺដល់កំលោះទាំងប្រាំនាក់ពួកគេឈរ
ចាំ​អន្ទះសា​ជាងលោកប៉ា​ថ្មីថ្មោង​ទៀតពួកគេអង្គុយមិនសុខ
ដេីរចុះដេីរឡេីងចង់ឃេីញមុខក្មួយប្រុស
"​ អង្គុយទៅវិលមុខណាស់​ ដេីរនោះដេីរយេីងជាប៉ាមិនដល់
ថ្នាក់និងទេ​ "
"​ មកពីរំភេីបពេកមិនដែលមានក្មួយនិងណា​ "
"​ យ៉ាប់ណាស់​ "​
ឯជុងហ្គុកវិញពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែ​ស្លេកស្លាំង​ទៅ
រកឈាមមួយតំណក់ពុំគេ​ នាយតូចញញឹមខ្សោយៗ​អម្បាញ់មិញ​គេប្រេីកម្លាំងលេីបងស្រីមុននេះខ្លាំងពេកទេីបរៀងអស់
ខ្យល់ងងិតមុខដួលលេី​ឥដ្ឋ​ការ៉ូ​ធ្វេីឲ្យអ្នកផ្សេង​រន្ធត់​មិនស្ទេីរ​

សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now