" នៅទេ ថែមពីបីទៀតមកមានកម្លាំងជូនប្រពន្ធញុំាអីម៉ង់ "
" ជុបៗ " នាងតូចថេីបគេពេញផ្ទៃមុខហេីយទម្លាក់បបូរមាត់ត្រង់
កញ្ចឹងកបង្កជាស្នាមជាំពីដុំច្បាស់ៗៗ
" មានកម្លាំងម៉ង់តោះយេីង " សូហ្គានាំនាងចូលទៅហាងបាត់ទុក
កូនចៅឈរយាមខាងក្រៅ ពួកគេបន្ដស្រដីគ្នាទៅវិញទៅមកយ៉ាង
សប្បាយរីករាយនិងមានសុភមង្គល ពួកគេដេីរលេងនៅឌូបៃនេះ
អស់រយះពេលបីថ្ងៃទេីបប្រញាប់ទៅភូមិគ្រិះវាដោយហេតុក្រុម
ហ៊ុនសូហ្គាកំពុងមានបញ្ហាកេីតឡេីង រាងក្រាស់ខឹងក្រហមត្រចៀក
ហេីយប៉ុន្ដែត្រូវស្ងប់ចិត្ដវិញដោយសារនាងនិយាយលួងលោមថា
កុំប្រេីកំហឹងមកដោះស្រាយអី បងគួរដោះស្រាយវាសន្សឹមៗទេីប
ជារឿងល្អ យល់ទេ នាងជាពន្លឺព្រះអាទិត្យរបស់គេដែលចាំដាស់
តឿនសតិអារម្មណ៍ នាងផ្ដល់ភាពដំបូន្មានមួយចំនួនដេីម្បីកុំឲ្យគេ
ខឹងខុសខឹងខាតទៅពេលក្រោយ ។
ជេីងយន្ដហោះដែលត្រូវកំណត់ពេលវេលាហោះហេីរក៏មកដល់
រាងក្រាស់អង្គុយលេីកៅអីយន្ដហោះទាំងក្ដាប់ឯកសារជាប់ស្ទេីរតែ
រហែកក្រដាសទៅហេីយ គេប្រឹងទប់វាណាស់ប៉ុន្ដែត្រូវឆេះឡេីង
វិញដោយសារឯកសារកេងប្រវ័ញ្ចប្រាក់ខែបុគ្គលិក នេះគេយក
មេការដែលទុកចិត្ដបំផុតទំនួលខុសត្រូវជំនួសគេមួយរយះទាំងមិន
នឹកស្មានថាមនុស្សប្រភេទនេះ ពិសពុលថ្នាក់និងទេ មិនមែនទេីប
ធ្វេីវាថ្មីៗនិងទេ វាយូរហេីយដោយសារបុគ្គលិកទ្រាំនិងរឿងនិងពុំ
បានទេីបប្រមូលគ្នាមកស្រែកតវ៉ាទាមទារប្រាក់ខែពីមុនមកវិញ ។
" ចង្រៃយ៍ ឯងនិងស្លាប់មិនខានទេ " ក្រសែភ្នែកក្រហមឆេះក្ដាប់
ម្រាមដៃចូលគ្នាសឹងតែបាក់ម្រាម កំហឹងគេកំពុងពុះកញ្ជ្រោល
ស្រែករកឈាមដេីម្បីបន្សាប់ការខឹងក្រោធរបស់គេហេីយអ្នកដែរ
ធ្វេីខុសត្រៀមចិត្ដឲ្យហេីយនិងទទួលការធ្វេីទារុណកម្មសែនឃោ
ឃៅរបស់គេហេីយទៅ សូហ្គាក្រោកឈរទៅនិយាយខ្សឹបខ្សាវ
ពីនាក់ជំនិត ដោយបញ្ជាគេទាក់ទងទៅជីមីនជួយសម្រួលស្ថានការ
ជំនួសគេផង ទម្រាំគេទៅដល់អាចរឿងនេះផ្ទុះខ្លាំងជាមុនទៀត ។
ការរង់ចាំពេលវេលាសែនយូររបស់គេបានមកដល់ សូហ្គាទម្លាក់
ប្រពន្ធកូនទុកនៅភូមិគ្រិះចំណែកគេរហ័សបេីកឡានទៅទីនោះ
ដោយអង្គរក្សបេីកឡានពីក្រោយការពារសុវត្ថិភាពម្ចាស់
ងឺត សំឡេងឡានស្ព័ររបស់គេដែលចាប់ហ្រ្វាំងដេីម្បីបញ្ឈប់និង
ពន្លត់ម៉ាសុីនឡាននោះក្លាយជាការចាប់អារម្មណ៍បុគ្គលិកកំពុង
ស្រែកតវ៉ាងាកសម្លឹងមេីលគ្រប់គ្នា អ្នកណាមិនចំណាំឡានមួយ
គ្រឿងនេះ វាជាឡានសំណប់របស់អគ្គនាយកពួកគេ
" អគ្គនាយក " ម្នាក់ក្នុងចំណោមបុគ្គលិកនោះក៏ប្រញាប់ដៃប្រញាប់
ជេីងមកបាំងផ្លូវចៅហ្វាយដេីម្បីសួរនាំរឿងមួយនេះ មុននិងជីមីន
បានឲ្យពួកគេបញ្ឈប់ទង្វេីមួយនេះដោយរង់ចាំអគ្គនាយកចេញមុខ
មកដោះស្រាយដោយផ្ទាល់ កុំបង្កចលាចលឲ្យសោះមិនអញ្ចឹង
ប្រាក់ខែទាំងប៉ុន្មាននិងក្លាយជាផេះ
" យេីងដឹងថាអ្នកទាំងអស់គ្នាសួរនាំរឿងមួយនេះ ចូលទៅខាងក្នុង
ទៅពួកអ្នកមិនអាចសួរនៅទីនេះទេ វាក្ដៅណាស់ " សូហ្គាវាចា
ទាំងញឹមៗរអៀសចិត្ដមិនគួរណាមកយឺតយ៉ាវអញ្ចឹងទេពួកគេឈរ
ចាំគេទាំងកណ្ដាលថ្ងៃបែបនេះច្បាស់ជាក្ដៅណាស់ហេីយ ។
" អត់អីទេអគ្គនាយកពួកយេីងសាំនិងវាហេីយ " រកអគ្គនាយកណា
ល្អជាងនេះទៀតចេះសួរសុខទុក្ខរបស់បុគ្គលិក រឿងមួយនេះពួកគេ
ក៏ដឹងថាគ្មានចំណែកសូហ្គាទេ គេលេីកគ្នាមកដេីម្បីប្រឆាំតតវ៉ានិង
មេការប៉ុណ្ណោះ ។
" សម្រាប់រឿងមួយនេះខ្ញុំនិងផ្ដល់ថវិកាគ្រប់ចំនួនតាមតួលេខដែរ
អ្នកទាំងអស់គ្នាបានបាត់អញ្ចឹងហេីយសូមត្រឡប់ទៅផ្ទះចុះខាង
នេះទុកឲ្យខ្ញុំរៀបចំវា អូខេទេ "
" បាទ/ចាលោកអគ្គនាយក "
" ខ្ញុំនិងផ្ដល់កម្មវិធីជប់លៀងមួយសម្រាប់កំហុសឆ្គងមួយនេះ " គេ
គ្មានអ្វីត្រូវផ្ដល់ឲ្យទេក្រៅពីបង្កេីតកម្មវិធីជប់លៀងមួយនេះជាការ
សុំទោសការប្រហែសរបស់គេ ។
" ឯងរៀបចំទៅ ចាប់កូនស្រីវាដោះដូរនិងប្រាក់ខែ៥០លានដុល្លារ
ហេីយប្រគល់នាងទៅឲ្យណាំជូនទៅ " លុយប៉ុណ្នឹងវាមិនធ្វេីឲ្យ
គេស្ដាយវាទេប៉ុន្ដែគេស្ដាយខ្លាំងជាងគេគឺទំនុកច្រេីននេះហេីយ
" លោក ជូស្សាជូអេ លោកជាអ្នកបង្កទេ អញ្ចឹងកុំបន្ទោសយេីង "
គេមិនធ្វេីបាបធ្ងន់ធ្ងរលេីចាស់ទុំមួយរូបនេះទេប៉ុន្ដែគេនិងផ្ដល់គាត់
ឲ្យទៅណាំជូនជាអ្នករ៉ាប់រងជំនួសគេដកខ្លួនហេីយមិនវាយធ្វេីបាប
អ្នកណាទៀតទេ ព្រោះគេគោរពតាមសម្ដីនិងការសន្យាជាមួយ
នាងតូចហេីយ តែគេស្បថនរណាក៏ដោយប៉ះពាល់សាន់នីគេនិង
តបសងទ្វេដងទៅវិញ ។
ពីបីថ្ងៃក្រោយមក សូហ្គាបានបំពេញបំណងរបស់នាងតូចដោយនាំ
នាងនិងកូនប្រុសទៅមណ្ឌលកុមារកំព្រានិងជនពិការពួកគេនាំមក
សម្ភារៈសិក្សាសម្លៀកបំពាក់មួយចំនួនមកផ្ដល់ជូនមជ្ឈមណ្ឌល
សាន់នីញញឹមផ្កាត្រកួននាងសប្បាយចិត្ដដែលពួកគេទទួលយក
ដោយស្នាមញញឹមនិងការពេញចិត្ដ នាងតូចត្រឡប់ចូលឡានវិញ
ពីព្រោះរាងក្រាស់មិនអាចនៅទីនេះយូរទេ គេប្រញាប់ទៅធ្វេីការ
នេះគ្រាន់ជាពេលវេលាដែលគេឆ្លៀតជូនប្រពន្ធប៉ុណ្នឹង ។
" ស្ដាយណាស់អូនមិនទាន់បាននិយាយលេងជាមួយពួកគេផង "
" ចាំថ្ងៃក្រោយទៅណាបងពិតជាមានការសំខាន់ពិតមែន "
" ហេតុអ្វីបងមិនទៅមុនអូនទៅ "
" ប្រពន្ធនៅតែឯងវាគ្រោះថ្នាក់ណាស់ បងមិនទុកចិត្ដទេ "
" ណ្ហេីយ ប្រុសចាស់កុំរអ៊ូច្រេីនពេក អាលូវអូនក្បែរបងហេីយ "
" អូនគួរយល់ហេីយ បងមានសត្រូវច្រេីន ពួកគេនិងវាយប្រហារ
ពេលដែលបងភ្លេចខ្លួន អញ្ចឹងហេីយបងការពារមនុស្សពិសេស
របស់បងដោយជីវិត "
" កុំថ្នាក់និងអី លោកប្ដី អូនស្រឡាញ់បងណាស់ "
" បងស្រឡាញ់អូនដូចគ្នាណា ជុប "
" តេីបងធ្វេីអ្វីពិសេសសម្រាប់ថ្ងៃនេះទេ "
" ខួបកំណើតយ៉ុនឈីឬ "
" មែនហេីយ បងមានអ្វីពិសេសទេសម្រាប់ថ្ងៃកូនប្រុសពួកយេីង "
" មានប្រាកដជាមានហេីយ ថែមមានរឿងរំភេីបទៀតផង "
" តេីវាជាអ្វីអាចប្រាប់អូនបានទេលោកប្ដី "
" សុំលាក់សិនណាប្រពន្ធសម្លាញ់ ជុប "
" ចាអូនដឹងហេីយ បងដឹងទេ អូននិយាយបែបណាទេីបសាកសម
និងការមេីលថែទាំរបស់បងទៅ មួយរយះកន្លងមកនេះបងប្រែ
ច្រេីនណាស់លោកប្ដី បងចេះស្រដីស្រទន់ពិរោះដាក់អូនទោះបី
បងខឹងអូនខ្លាំងយ៉ាងណាក្ដីក៏បងថ្នមមិនតម្លេីងសរសៃលេីអូនដែរ
អូនសប្បាយចិត្ដណាស់ដែលបង ផ្លាស់ប្តូរដេីម្បីអូនយ៉ាងនេះតេី
ឲ្យអូនរៀបរាប់បែបណាទៅ ព្រោះបងល្អនិងអូនពេកហេីយល្អរក
អ្វីនិយាយពុំឃេីញ " នាងតូចឱបចង្កេះស្វាមីដោយផ្ដួលក្បាលផ្អឹប
និងដេីមទ្រូងរបស់គេ នាងសប្បាយចិត្ដដែលរស់រួមជាមួយគេ
នាងមិនដែលខកចិត្ដឡេីយដែលចាប់ដៃគេសាងគ្រួសារមួយនេះ
ទោះយ៉ាងដំបូងឡេីយពួកគេរៀបចំដោយការបង្ខិតបង្ខំក៏ដោយ
យ៉ាងណានាងអាចយកឈ្នះចិត្ដស្វាមីចិត្ដរឹងមួយនេះសម្រេចដែរ
" បងកែដេីម្បីអូន បងកែដេីម្បីប៉ះប៉ូវរឿងពីមុនដែលបងមេីលងាយ
លេីអូន ដំបូងឡេីយបងរអៀសខ្លួនណាស់ដែលប្រេីប្រាស់ពាក្យ
ពេចន៍មិនសមរម្យទាំងឡាយនោះទៅលេីអូន បងមិនគួរដៀមដាម
អូននោះទេ ទោះអូនសុំស្នាក់នៅក្រោមដំបូលផ្ទះតែមួយក៏ដោយ
បងគួរបេីកចិត្ដទទួលយកអូន ប្រសិនបេីបងមិនរឹងរូសមានះទេម្ល៉េះ
ពួកយេីងអាចស្រឡាញ់គ្នាតាំងពីតូចទៅហេីយ បងពិតស្ដាយវា
ណាស់ អូនសម្លាញ់ "
" អូនមិនប្រកាន់ទោសអ្វីទេសូមត្រឹមបងមេីលថែគ្រួសារពួកយេីង
ល្អប៉ុណ្នឹងអូនពេញចិត្ដណាស់ហេីយលោកប្ដី "
" អរគុណដែលអូនចូលក្នុងជីវិតបង អរគុណដែលបំបែកភាពឯកា
ទាំងនោះចេញពីបង អរគុណដែលបំភ្លឺជីវិតបងឲ្យរស់រានឡេីង
វិញ បងពិតជាសំណាងដែលមានអូននូវក្បែរ "
" អូនដូចគ្នាណាលោកប្ដី "
" អរគុណ ប្រពន្ធកំពុងផ្គាប់ចិត្តរបស់បង "
" ចា លោកប្ដីសាតានរបស់អូន ហិហិ "
" បងមិនថ្នាក់នោះទេអូនសម្លាញ់ "
" វាសាកសមនិងបងហេីយលោកប្ដីសាតានរបស់អូន ជុប "
" តាមចិត្ដអូនទៅចុះ ស្រឡាញ់អូនណាស់ "
" អូនស្រឡាញ់បងដូចគ្នា លោកប្ដី "
ចប់ដោយបរិបូរណ៍
សរសេរដោយ៖ម៉ូ
YOU ARE READING
បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )
De Todoនាងជាអ្នកទាញគេចូលអន្លង់ស្នេហ៍មួយនេះហេីយក៏ជានាងដែរធ្វេីអោយគេខកចិត្ដនិងឈឺចាប់ជាងគេផងដែរ ស្រីម្នាក់នោះគឺ ជូ សាន់នី សូហ្គា ស្វៀវីហ្គាយូ x ជូ សាន់នី និពន្ធដោយ:ម៉ូ