ភាគ១៤៖នាងមកហើយ!!

1.3K 43 0
                                    

រាងក្រាស់អង្គុយចោងហោងសម្លឹងមុខប្រពន្ធគេលក់លងមើលទម្រង់មុខនាងគេងចុះ ហេតុអ្វីខ្យូតម្ល៉េះជាពិសេសបបូរមាត់ក្រពុំគួរឲ្យចង់នែបនិត្យមែនទែន
" គ្មានអ្នកណាគេស្ពឹកដូចអូនទេ សាន់នី " គេរៀងអស់សំណើចនិងប្រពន្ធដែរកាលស្គាល់គ្នាដំបូងណានាងតែងតែក្រោកមុនគេជានិច្ចអាចប្រហែលតាំងពីម៉ោង៤ភ្លឺផងមិនដឹង ព្រោះដោយសារនាងជាក្មេង
ស្រីឧស្សហ៍ព្យាយាមក្នុងការងារតាំងពីតូចមកនាងនេះហើយតែងតែតាមខ្វាយខ្វល់គេរហូតថ្នាក់គេស្រែកជេរប៉ុណ្នឹងក៏នាងមិនទៅណាដែរតែថ្ងៃមួយនាងឃ្លាតឆ្ងាយពីនាយដោយសារភារកិច្ចចាំបាច់ ។
" ហេតុអ្វីនាងទើបបង្ហាញមកម៉េចក៏មិនមកមុនស្រីម្នាក់នោះ ពេលនោះនាងប្រហែលជាមនុស្សដំបូងពុំខានសាន់នី " សូហ្គាមុខស្រពោនបន្ដិចពេលនិយាយដល់រឿងសែនឈឺចាប់មួយនេះព្រោះដោយសារនាងទើបគេរៀងខ្លាចអំពើក្បត់ទោះនាងធ្វើបាបគេប៉ុណ្ណាតែគេនូវស្រឡាញ់នាងដដែលរកស្អប់មិនចេញ
" នាងដឹងទេបាត់នាងយើងប្រែប្រួលគ្រប់យ៉ាង ហាក់ផ្ទះនេះស្ងាត់គ្មានសំឡេងស្រែកឬសើចឡើយ " តាមត្រូវកាលក្មេងវ័យអាយុ១០ឆ្នាំគេទៅសាលាម្ដងៗនាងតែងតែស្រែកប្រាប់ឲ្យគេទិញនំចំណីមកផ្ញើហើយសន្យាថើបគេជាអរគុណទៀតផង សកម្មភាព២ឆ្នាំដដែលគេធ្វើចឹងបន្ដដល់ថ្ងៃមួយនាងស្រាប់តែ
ឈឺជាទម្ងន់ទាល់ទៅព្យាបាលនូវប្រទេសក្រៅទើបនាងជា អ្នកម៉ាក់គេក៏បញ្ជូននាងទៅព្យាបាលថែមឲ្យ
រៀននៅទីនោះឲ្យចប់ទើបឲ្យត្រឡប់មកវិញ គេវិញបានត្រឹមទន្ទឹងចាំផ្លូវនាងមួយថ្ងៃបាត់រហូតគេភ្លេចថា
គេមានប្អូនស្រីចិញ្ចឹម ដល់ថ្ងៃមួយគេលឺម្ដាយនិយាយថាបម្រុងឲ្យគេរៀបការនិងនាង គេភាំងហើយនាង
មកវិញហើយឬ ក្រមុំតូចពូកែរំអួយទាមទាររបស់ញុំាត្រឡប់មករកគេវិញហើយនាយសប្បាយចិត្ដខ្លាំងណាស់ថ្នាក់និយាយអ្វីមិនចេញឡើយ ។
" នាងមកហើយ "
" សាន់នីក្រោកឡើងអូនបម្រុងគេងស្មានណាទៀត " អ្នកជាប្ដីអង្រួនដៃនាងតិចៗ
" អឹម ហ៊ឹក ហ៊ឹក " បើកភ្នែកមិនទាន់នាងតូចយំបាត់ហើយ
" ក្រោកមកណាហើយឈប់យំ អូនត្រូវតែភ្ញាក់ណាដើម្បីទៅញុំាអាហារពេលល្ងាច " គេបារម្ភខ្លាចក្រពះនាងធ្វើទុក្ខក្មេងនេះគ្មានចេះគិតគូរសុខភាពខ្លួនទេ ចូលចិត្ដតែតាមខ្វាយខ្វល់ពីអ្នកដទៃជាងខ្លួនរហូតចាំ
កាលគេប្រលងចូលឆ្នាំទី០៣នាងនិងហើយតើកាន់ប្រអប់បាយមកឲ្យទាំងដើរមិនចង់ត្រង់ផ្លូវផង
" ងងុយចង់គេង "
" អូនគេងច្រើនម៉ោងហើយក្រោកភ្លាមប្រយ័ត្នបងទះបែកគូទ "
" អ្អាយៗ ស្អប់បងណាស់ " មាត់ថាស្អប់តែខ្លូនប្រឹងបែបទៅឧបក្រសោបកគេទៅវិញ ។
សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now