" ត្រូវហេីយនាងកំពុងមានផ្ទៃពោះ " រាងក្រាស់ងក់ក្បាលតិចៗវាដូចអ្វីដែលនាងគិតអញ្ចឹង ពេលនេះនាងកំពុងមានតំ
ណក់ឈាមរបស់គេ ហេីយក៏កំពុងក្លាយជាម្ដាយមួយរូបផង
ដែល នាងតូចលឺដូច្នេះរំភេីបខ្ចប់មុខយំទាំងត្រេកអរនេះនាង
ប្រាថ្នាយូរហេីយនាងចង់បានគេ ព្រោះគេជាវត្ថុងពិសេសបំ
ផុតសម្រាប់បំពេញចន្លោះខ្វះខាតពួកគេទាំងពីហេីយក៏ជាទ្រ
ព្យសំណាងដែលអាចឲ្យនាងនិងសូហ្គាត្រូវរូវគ្នាផងដែរ ។
" បងមិនកុហកដេីម្បីឲ្យរំភេីបទេណា " នាងទះថ្ពាស់តិចៗ
បញ្ជាក់ថាវាមិនមែនជាសុបនិឬកុហកបោកប្រាស់ដេីម្បី
ឲ្យបានសប្បាយចិត្ដមួយពេលទេ
" ខ្ញុំគ្មានអ្វីត្រូវកុហកអញ្ចឹងឡេីយ " គេគ្រវីក្បាលវាគ្មានស្អីឲ្យគេប្រឹងកុហកនាង វាគ្មានប្រយោជន៍សម្រាប់គេឡេីយ
នាយក៏បន្លឺបន្ដ " នាងសម្រាកចុះទុកឲ្យយេីងបោកសម្អាតវា"
រាងក្រាស់ប្រមូលភួយលេីកយកទៅបោកដោយខ្លួនឯងផ្ទា
ល់ ព្រោះថ្ងៃនេះគ្មានអ្នកបម្រេីឯណាគេទំនេរទេក្រៅពីគេ
ធ្វេីអ្វីដោយផ្ទាល់ប៉ុណ្ណោះ ។
" កុំទៅណាទុកពួកគាត់ធ្វេីទៅបានទេ " នាងចាប់កដៃគេជាប់ធ្វេីភ្នែកម៉ក់ៗយកចិត្ដកុំអោយគេឃ្លាតឆ្ងាយពីខ្លួន
" ហុឹម? ? " សូហ្គាងាកមុខសម្លឹងនាងដោយក្រសែភ្នែកទា
មទាញរកមូលហេតុសមរម្យ
" អូនចាញ់កូន អូនចង់ក្បែរបង ហិតក្លិនខ្លួនបង " នាងចេះតែ
ចង់កៀកកើយនិងរាងក្រាស់ពេលគេទៅឆ្ងាយអាការះក្អួត
ចង្អោរនោះត្រឡប់ចូលខ្លួននាងម្ដងទៀតមិនខាន
" ចាញ់ចម្លែកម្ល៉េះ? ? " គេធ្លាប់តែលឺមនុស្សស្រីចាញ់ទាម
ទាញរករបស់ជូរញុំាប៉ុណ្ណោះ ប៉ុន្ដែនាងតូចត្រូវការក្លិនខ្លួន
ប្រាណគេវិញ កូនក្នុងពោះនេះម៉េចក៏ប្រសព្វធ្វេីអ្វីប្លែកៗ
" ហុឹកហុឹក " សុំអ្វីមិនបានដូចចិត្ដនាងបង្ហូរទឹកភ្នែកចេញមក
ឯងៗដោយមិនបាច់ខំប្រឹងច្រេីន
" កុំងរង៉ក់ប្រយ័ត្នយេីងវៃបែកគូទ " រាងក្រាស់គម្រាមប្រេី
សំឡេងតឹងសរសេរកទាបបំផុតព្រោះមនុស្សស្រីឆាប់រន្ធត់
លឿនពេលលឺសំឡេងខ្លាំងឬធ្ងន់ៗពីមជ្ឈដ្ឋានជុំវិញខ្លួនឬពី
មនុស្សជាទីស្រឡាញ់
" ហុឹកហុឹក " នាងញីភ្នែកពេបមាត់យំឥតហែរ
" ណ្ហេីយឈប់យំទៅយេីងចាញ់ហេីយ " មិនដោយសារតែ
កូនម្ល៉េះនាយក៏មិនព្រមដោយងាយៗដែរ នាងតូចលឺចឹងញ
ញឹមឡេីងខ្ចប់បបូរមាត់ស្ញេញចេញធ្មេញទាំង៣២ នេះអ្វីដែរ
នាងចង់បានគឺគេងកេីយទ្រូងបងពិសេស ក្លិនទឹកអប់សែន
ក្រអូបជាប់ច្រមុះរបស់នាង សាន់នីរួញខ្លួនចូលរង្វង់ដៃរបស់
គេហេីយផ្ដួលក្បាល រាងក្រាស់ស៊កប្រអប់ដៃទៅឱបចង្កេះ
នាងអង្អែលក្បាលពោះរាបស្មេីយ៉ាងក្ដីសុខបំផុត ។
នាថ្ងៃថ្មីក៏ចូលមកដល់សាន់នីឥឡូវពូកែងរង៉ក់ច្រេីនជាងកូន
ក្មេងទៅទៀតអាចថាមកពីនាងចាញ់កូនជ្រុលទេីបជ្រុះចរិត
ស្លូតបូតស្រគត់ស្រគំបាត់ក្លាយជាមនុស្សថ្មីពូកែដេញដោល
សួរនាំថាគេទៅឯណាម៉ោងប៉ុន្មានមកវិញ ទៅប៉ុន្មាននាក់
" ទៅក្រុមហ៊ុនប៉ុន្មានមិនមែនដឹកដៃស្រីដេីរផ្សារទេអ្នកនាង
ម្ចាស់អេីយ " គេនេះត្រចៀកសឹងតែហឹងហេីយប្រពន្ធអ្នក
ណាអីក៏ពូកែសួរនាំម្ល៉េះសួរឡេីងគេថ្លង់ទៅហេីយ
" អូនគ្រាន់តែខ្លាចតេីលោកប្ដី "
" កុំខ្លាចច្រេីនពេកយេីងមិនថ្នាក់និងទេលោកប្រពន្ធ "
" ទៅៗគេងសុំទោស " សូហ្គាក៏ត្រូវទៅប្រជុំនៅក្រុមហ៊ុន
ទាំងបារម្ភខ្វាយខ្វល់ខ្លាចថានាងតូចចាញ់ទៀតព្រោះតាំងពី
គេដេីរចេញពីបន្ទប់មកលឺសំឡេងក្អួតលាន់ពេញបន្ទប់ចឹង
បញ្ជាក់ច្បាស់ៗថានាងនិយាយមកមិនមែនកុហកទេគឺការពិតទាំងអស់ ពេលប្រជុំបញ្ចប់រួចស្រេច រាងក្រាស់ប្រញាប់
ក្រោកចេញពីកៅអីបោះជំហានយ៉ាងលឿនស្ទេីរជំនិតតាម
ពីក្រោយពុំទាន់បន្ទាប់ពីឡេីងឡានភ្លាម សូហ្គាបញ្ជាឲ្យជូន
គេទៅហាងលក់ផ្លែឈេីមួយកន្លែងដោយយកស្វាយខ្ចីទំ
ពារបាយជូរខ្ចីនិងស្រ្ដេប៊ឺរីជូរផ្អែមបីមុខប៉ុណ្ណោះគេសាកញុំា
មួយម៉ាត់ស្រៀវធ្មេញបាត់ហេីយ
" ម៉េចក៏ជូរសម្បេីយម្ល៉េះ " សូហ្គារអ៊ូបណ្ដេីរហុចកាតឲ្យបុគ្គ
លិកឆូតបណ្ដេីរគេញុំាមួយម៉ាត់និងថាស្បថលែងប៉ះផ្លែឈេីបន្ទាន់ទៀតឡេីយ ។
ភូមិគ្រិះ
សូហ្គាមកដល់ផ្ទះហុចថង់ផ្លែឈេីឲ្យអ្នកបម្រេីជួយសម្អាតនិងលេីយកទៅខាងលេីផងដោយគេឡេីងទៅលេីមុន រាងក្រា
ស់រុញទ្វាចូលភ្លាតរត់សឹងតែបាក់កហេីយហេតុអីគឺព្រោះនាងតូចស្លេកស្លាំងសឹងរកថាតំណក់ឈាមពុំឃេីញនេះនាង
ចាញ់ក៏អាក្រក់អាក្រីអ្វីម្ល៉េះគេគ្រវីក្បាលហួសចិត្ដដេីរទៅលេី
នាងបីដាក់លេីពូតែត្រូវនាងតូចក្រសោបកជាប់ នាងខាំប៊ឺត
កញ្ចឹងកនាយជាំស្នាមដុំៗជុំវិញបរិវេណក
" នាងថេីបយេីងប៉ុណ្នឹងបានហេីយ សាន់នីយេីងឈឺ " ថីមិន
ឈឺបេីនាងលេងខាំប៊ឺតឡេីងចេញឈាមចឹងៗនរណាមិនខ្លាចនោះ
" ហុឹកហុឹក " រាងក្រាស់ស្ដីបន្ដិចនាងទឹកភ្នែកហូរមកឯង
" ទៅៗអញ្ជេីញខាំតាមសប្បាយ " គ្រាន់លឺគេអនុញ្ញាតភ្លាម
នាងរហ័សខាំប៊ឺតយកក្លិនគេឡេីងស្នាមជាំខ្មៅជាមុនទៀត
មួយម៉ោងក្រោយទេីបសាន់នីគេងលក់ សូហ្គាគ្រវីក្បាលឲ្យ
តែចាញ់ម៉ាកៗនិងដឹងគេនេះហេីយជាអ្នកស្លាប់មុនគេនោះ
នាយដេីរទៅមេីលកញ្ចក់សម្លឹងកខ្លួនទាំងហួងសចិត្ដទាញថ្នាំ
មកលាប " តែបីបួនដងទៀតកក្លាយជាឈាមហេីយ ហុឹម "
រាងសង្ហាដេីរចុះទៅខាងក្រោមរង់ចាំមិត្ដភក្ដិមកលេងព្រោះ
ពួកគេសុទ្ធតែចង់ឃេីញភូមិគ្រិះថ្មីរបស់នាយ ប្រហែលប្រាំ
នាទីក្រោយឡានសេរីទំនេីបបួនប្រាំគ្រឿងឈប់ចតរោង
ឡានដោយម្នាក់ៗបញ្ចេញភាពសង្ហារៀងខ្លួន
" ប្រឹងម្ល៉េះអ្នកណាយក " សូហ្គាឈរផ្អែកទ្វាមុខផ្ទះសម្លឹងមុខ
មិត្ដទាំងជ្រេញឬកពាររបស់ពួកគេ ទីនេះគ្មានស្រីស្អាតៗផង
ខំបញ្ចេញស្ទាយ៍ឬម៉ូតសម្លៀកបំពាក់ប្លែកភ្នែកទាក់ទាញភ្នែក
តែម្ដងប៉ុន្ដែគួរឲ្យស្ដាយកន្លែងគេគ្មានស្រីស្អាតឡេីយ ។
" ហៃយ៉ាម្ចាស់ផ្ទះឈរចាំតែម្ដង សំណាងម្ល៉េះថ្ងៃនេះ " ជីន
" ឈរមកទទួល " សូហ្គា
" តែកត្រូវនិងស្អីម៉េចក៏សាហាវម្ល៉េះ " ថេហ្យុងក្រឡេកឃេី
ញកគេសំបូរដោយស្នាមជាំនិងឈាមទេីបកកថ្មីៗទៅប្រឡែ
ងលេងជាមួយឆ្មាញីឯណាក៏ខ្វាច់អាក្រក់ម្ល៉េះ
" ប្រពន្ធអ្នកធ្វេី " គេជ្រែកហាវប៉ាវនិយាយហីៗប៉ុន្ដែសម្ដីគេ
ធ្វេីឲ្យម្នាក់ៗបេីកភ្នែកធំៗស្ទេីរមិនជឿ សាន់នីស្លូតបូតនិងឬធ្វេីចឹងកុហកច្បាស់ណាស់
" កុហកសាន់នីឯណាហ៊ានខាំឯងនោះនាងក៏ខ្លាចខ្ចប់ជញ្ជាំង
ដែរណាមិត្ដ " ជីមីនអះអាងថាមិនមែនស្នាដៃនាងតូចឡេីយ
" មិនដឹងពន្យល់ឲ្យយល់យ៉ាងម៉េចសមទេចាំនាងក្រោកចាំ
បេីកភ្នែកមេីលខ្លួនឯងទៅ " សូហ្គាបែរខ្លួនដេីរចូលទៅខាង
ក្នុងដោយមិត្ដអេះក្បាលមិនយល់សេចក្ដី គ្រាន់និយាយដល់
ឈ្មោះនាងតូចភ្លាមម្ចាស់ស្វាមីខ្លួនពេបមាត់យំរត់មកឱបគេ
ភ្លែត " ម៉េចក៏មិនគេងចុះមកធ្វេីអី" រាងក្រាស់ឱនមេីលប្រពន្ធ
ជួយវែកសក់រញ៉ែរញ៉ៃចេញពីមុខអោយ
" គេងអត់លក់ទេចេះចង់តែក្អួត "
" ម៉េចក៏មិនចូលមកឈរថ្មឹងៗដល់ណាទៀត "
" យីដឹងហេីយៗ " ពួកគេចូលអង្គុយលេីសាឡុងរឹងខ្លួនអស់
ហេីយព្រោះសាន់នីអង្គុយលេីភ្លៅបែរខ្នងដាក់ពួកគេហេីយ
មុខខ្ចប់និងកញ្ចឹងករាងក្រាស់រហូត
" សាន់នី គ្មាននិយាយរកពួកបងទេឬ " ជីនឃេីញទេីសភ្នែក
ពេកក៏ចោទសួរនាង
" និយាយ? ? " នាងភ្នែកក្រឡាប់ចាក់មិនដឹងថានិយាយពីអ្វី
" មែនយ៉ាងណាក៏បបួលពួកយេីងនិយាយគ្នាដែរ " ជីមីនដេីរ
ទៅចាប់ទាញនាងចេញពីភ្លៅសូហ្គាតែនាងតោងជាប់បិះគ្មា
នចេញ
" អត់ទេ " នាងពេបមាត់ភ្នែករលេីងរលោងដាក់សូហ្គា
" ប្រលែងដៃនាងទៅ ជីមីន "
" ហុឹកហុឹក " នាងយំខ្សឹបខ្សៀវក្បែរត្រចៀកគេទាំងញ័រខ្លួន
ទទ្រើត
" កុំក្បាលខូចប្រយ័ត្នគ្មានអ្នកស្រឡាញ់ណា សាន់នី "
" អត់ៗទៅ ហុឹកហុឹក "
" នាងកេីតអីសូហ្គា "
" អាការះអ្នកចាញ់កូន "
" ថាម៉េច... ចាញ់កូន "
សរសេរដោយ៖ម៉ូ
YOU ARE READING
បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )
De Todoនាងជាអ្នកទាញគេចូលអន្លង់ស្នេហ៍មួយនេះហេីយក៏ជានាងដែរធ្វេីអោយគេខកចិត្ដនិងឈឺចាប់ជាងគេផងដែរ ស្រីម្នាក់នោះគឺ ជូ សាន់នី សូហ្គា ស្វៀវីហ្គាយូ x ជូ សាន់នី និពន្ធដោយ:ម៉ូ