ភាគ១៦៖នាងនឿយនឹងសម្ដែងណាស់!!

1.4K 47 2
                                    

សុភមង្គល​គ្រួសារ​ពួកគេយូរប៉ុណ្ណាទៀតទៅ​ នាងតូចចាប់
ផ្ដេីម​កេីតទុក​កង្វល់​រឿងម្យ៉ាងដែលនាងប្រឹងលាក់ទុកជាយូរ
មកហេីយ​ នាងព្រូសខ្យល់ចេញទាំង​តាងតឹង​អារម្មណ៍​បំផុតបេីរឿងសម្ងាត់នាង​បែកធ្លាយ​ នាងបកស្រាយប្រាប់សូហ្គា
បែបណា​ នាងគួរផ្ដេីមស្រដីពីកន្លែងណាមុន​ នាងពិតជាភ័យ
ខ្លាចនិងការដឹងការពិតណាស់​
"​ ហុឹម​ សេចក្ដី​សុខបានយូរប៉ុណ្ណាទៅ​ ខ្ញុំខ្លាចបាត់បង់បង​ "​
តំណក់ទឹកថ្លាៗ​រមៀល​ស្រកកាត់ថ្ពាស់ធ្លាក់ចុះមកតក់ៗក្លាយ
ជារាបរាយតំណក់នាងយំឈឺចិត្ដស្អិតទ្រូង​ នាងមិនគួរដេីរចូ
ល​ល្បែរ​ឃោឃៅ​នេះឡេីយ​ ។
"​ ហុឹកហុឹក​ ម៉េចក៏ឈឺម្ល៉េះ​ ក្រែងឯងធ្វេីដេីម្បី​សងគុណហី​ ជូ
សាន់នី​ ឆាប់ភ្ញាក់ខ្លួនឡេីង​ ហុឹកហុឹក​ "​ សាន់នី​គោះទ្រូងទាំង
វេទនា​ចិត្ដនាងពិតជាហត់ក្នុងការសម្ដែង​ឆាក​ល្ខោន​មួយនេះ
ណាស់ណាស់ពេលណាថ្ងៃណាទេីបនាងអាចប្រេីជីវិត​ផ្ទាល់ខ្លួនដោយ​សេរីគ្មានអ្នកបញ្ជាពីលេី​
"​ សូមអង្វរកុំស្អប់អូនអីណា​ សូហ្គា​ ហុឹកហុឹក​ "​ អ្វីដែលនាងខ្លាចបំផុតគឺគេស្អប់នាង​ ស្អប់នាងថ្នាក់សូប្បីតែមុខក៏គេពុំចង់
ជួប​ នេះហេីយជាការភ័យខ្លាចរបស់នាងរាល់ថ្ងៃ​ ។
នា​រសៀល​រាងស្ដេីងសម្អាតខ្លួនផាត់ម្សៅក្រាស់ៗដេីម្បីបិទបាំង​ភាព​ស្លេកស្លាំង​របស់ខ្លួន​ នាងល្វេីយសឹងបោះជំហានទៅមុនលែងកេីត​ នាងចង់សម្រាកហេីយចង់ទៅកន្លែងដែរ
គ្មានអ្នកណាឈានទៅដល់​ នាងពិតជាចង់ធ្វេីរឿងនិងប៉ុន្ដែ
វាមិនមែនពេលនេះឡេីយ​។ សាន់នី​កាន់ប្រអប់បាយដាក់លេី
ភ្លៅងៀកមុខទៅ​ទេសភាពខាងក្រៅ​ នាងញញឹមតិចហាក់
សេីចចំអក​ខ្លួនអុីចឹង​
"​ ទេសភាពស្រស់ស្អាត​ ប៉ុន្ដែមានព្រិលដណ្ដប់ពីលេីក៏មិនខុសពីមនុស្សបាត់បង់ចំនុច​ខ្លាំងដែរ​ "​ នាងបន្លឺ​ខ្សឹបខ្សៀវ​ម្នាក់ឯង​ អត្ថន័យ​របស់នាងនិយាយនេះវា​បង្កប់​ន័យជ្រៅណាស់
ទោះជា​ចិត្ដកាយយេីងស្អាតស្អំប៉ុណ្ណាក៏មិនអាចគេចផុតពីអំពេី​អយុត្តិធម៌​នោះឡេីយ​ ប្រៀបដូចនិងស្របកផ្កាមួយ
សន្លឹកត្រូវព្រិលក្រាបដណ្ដប់បំផ្លាញស្របកស្រស់ក្លាយជាជាំតិចៗ​ប្រសេីរយេីងបកវាចេញ​ ដូចជីវិតមនុស្សចឹង​រឹងមាំ
ខ្លាំងទទួលរង​ឥទ្ធិពល​ឈឺចាប់ក៏ខ្លាំងដូចគ្នាផងដែរ​ ។
"​ អ្នកស្រីមកដល់ហេីយទាន​ "​ រវល់តែចាប់ភ្លឹកនិង​ទេសភាព
នាងមិនដឹងថាវាដល់លឿនថ្នាក់នេះទេ​ នាងញញឹមស្ងួតមុន
និងចាប់កាន់ប្រអប់បាយមកជាមួយដេីរចូលទៅក្រុមហ៊ុនស្វា
មីរបស់ខ្លួន
"​ សុំទោសអ្នកនាងមានការអ្វីដែរ​ "​ បុគ្គលិក​ស្រីថ្មីទេីបចូល
ធ្វេីការទទួល​រាក់ទាក់ភ្ញៀវក៏រហ័សមកសួរនាំនាងតូចដោយ
ការ​គោរពឱន​លំទោន​តាម​សុជីវធម៌​
"​ សូហ្គា​ ស្វៀវីហ្គាយូ​ នាងស្គាល់ទេ​ "​ សាន់នី​
"​ ចាស្គាល់​ គឺលោក​អគ្គនាយក​ អ្នកនាងបានណាត់ទុកដែរឬទេចា? ? "​
"​ មិនទេ​ "​ សាន់នី​គ្រវីក្បាល​ នាងគ្រាន់យកបាយប្រអប់មក
ផ្ញេីចាំបាច់ស្នេីរសុំណាត់ជួបទុកជាមុនដែរ?
"​ អុីចឹងខ្ញុំមិនអាចឲ្យអ្នកនាងចូលទៅបានទេ​ សុំទោស​ "
"​ មិនអីទេ​ "​សាន់នី​លូកយកទូរសព្ទ៍ដៃចេញពីកាបូបនាងចុច
តេទៅលោកប្ដីដោយផ្ទាល់ឲ្យគេមកទទួលខ្លួនទេីបកេីត
"​ អាឡូ​ ប្រពន្ធសម្លាញ់​ "
"​ ចុះមកខាងក្រោមមកអូនចាំ​ "​
"​ អូខេៗៗ​ ចាំបន្ដិចណា​ ជុប​ "
សាន់នី​ដេីរទៅអង្គុយចាំនៅសាឡុង​ នាងគោះជេីងតិចៗនិង
ឥដ្ឋ​ការ៉ូ​ដោយភ្នែកសម្លឹងមេីល​រចនាសម្ព័ន្ធ​របស់ក្រុមហ៊ុន​ការ
តុបតែង​គឺល្អប្រណិតណាស់​
"​ ទីនេះស្អាតប៉ុន្ដែ​ស្រគត់ស្រគំ​បន្ដិច​ "​ នាងសំដៅលេីពណ៍
ដែរលាប​ ពណ៍ខ្មៅវា​ស្រគត់ស្រគំ​ណាស់​ ទោះសម្រាប់ស្វាមីនាងគិតថាវាបង្ហាញពី​អំណាច​និង​មហិច្ឆតា​មែនតែនាងស្អប់
ប្រភេទពណ៍ទាំងនេះ​ ។
"​ បងមកហេីយប្រពន្ធសម្លាញ់​ "​ សំឡេងស្រែកពីចម្ងាយដា
ស់តឿនឲ្យនាងងៀកមកសម្លឹងរកខ្លួន​ នាយក្រសោបរាងកា
យប្រពន្ធ​ឱននិងខ្ចប់មុខនិង​ស្មារបស់នាងបញ្ជាក់បានថាគេពិ
តជាអស់កម្លាំង​នឿយហត់​
"​ ហត់ទេលោកប្ដី​ "​ នាងអង្អែលខ្នងគេតិចៗ
"​ ហត់តែជួបមុខអូនភ្លាមជ្រុះអស់ហេីយ​ ហិហិ​ "​ សូហ្គាងេីប
ចេញហេីយ​សេីចស្ញេញដាក់នាង​ សាន់នី​ជាថ្នាំម្យ៉ាងដែល
ជួយឲ្យគេបំបាត់​អាការះ​តប់ប្រមល់​ ឬ​ស្មុគស្មាញ​ ។
"​ តោះប្រហែលបងឃ្លានណាស់ហេីយថ្ងៃនិងអូនយកម្ហូបបង​ចូលចិត្ដច្រេីនណាស់ណា​ "​ នាងលេីប្រអប់បាយបង្ហាញ
គេថែមទាញដៃគេដេីរចូល​ជណ្ដើរយន្ត​ដេីម្បីទៅ​ការិយាល័
យរបស់នាយ​ ចំណែក​បុគ្គលិក​ស្រឡាំងកាំង​អស់នេះចៅ
ហ្វាយពួកគេមិនមាត់ៗសុខស្រាប់​ ផ្អែមល្ហែម​ចំពោះមុខចឹងៗ
"​ ប្រពន្ធអ្នកណាក៏​ល្អម្ល៉េះទេ​ "
"​ ហិហិ​ ប្រពន្ធ​ សូហ្គា​ ស្វៀវីហ្គាយូ​ ឬ​យ៉ុនហ្គី​ ស្វៀវីហ្គាយូ​
នោះអី​ "​ នាងទាញថ្ពាស់គេថ្នមៗហាក់ខ្លាចជាំសាច់ប្ដីចឹង​ ។
សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now