ភាគ២៦៖ឈប់រៀន!!

1K 36 0
                                    

វាដូចជាការសុំរបស់នាងតូចមែន​ សូហ្គាសម្រាកការងារមួយ
ថ្ងៃពេញគេកំដរប្រពន្ធ​លំហាត់​ប្រាណ​ ចំអិនអាហារសម្រាប់
ញុំាពីនាក់​ ពួកគេបង្កេីតកន្លែង​រ៉ូម៉ែនទិច​នៅសួនខាងក្រោយ
ដោយ​រាងក្រាស់ជាអ្នករៀបចំទុក​ នាងតូចអង្គុយលេីកៅអី
សម្លឹងមេីលកាយ​ស្វាហាប់​របស់ស្វាមី​ គេរៀងបាត់ស្លេកស្លាំ
ងហេីយ​ យ៉ាងណាក៏គ្រាន់បេីជាងព្រឹកមិញដែរ​ ទឹកមុខគេ
ស្រស់បំព្រង​បន្ដិចវាល្អជា​ងស្រអាប់​អាប់អួល​ដូច​បរិយាកាស​
ព្យុះស៊ូណាមីមកបោកបកអញ្ចឹង​
"​ អូហូ​ ស្នាដៃបងល្អណាស់​ "​ នាងលេីមេដៃសរសេីរពីការ
រៀបចំរបស់គេគឺវាស្អាតថ្នាក់នាងចំហរមាត់​ស្លុងអារម្មណ៍
សឹងមិនជឿភ្នែកទាំងគូរ​ នេះបុរសធ្លាប់តែកាន់ប៊ិចសុីញ៉ែឯក
សារប្រែរៀបចំតុស្អាតបាតមិនចាញ់អ្នករៀបចំនៅ​ហាងប៉ុន្មា
នទេ​ ។
"​ ឯណា​រង្វាន់​បង​ "​ គេរួចដៃភ្លាមមកទាមទាររង្វាន់ពីនាង​ ស្រីតូចមុខក្រហមអស់ព្រោះអ្នកបម្រេីកំពុងប្រេីក្រសែភ្នែក
ចាំមេីលថាអ្នកស្រីប្រគល់អ្វីឲ្យលោកម្ចាស់ពួកគេ
"​ ឆ្គួតមកទាមអីពេលនេះ​ បងមិនឃេីញមនុស្សពេញនិងទេអី
សូហ្គា​ "​ នាងអៀនឡេីងក្រហមមុខអស់ហេីយរហ័សឈ្ងោ
កមុខដេីម្បីបិទបាំងកុំឲ្យរាងក្រាស់​បង្អាប់ទាន់​
"​ ហៃយ៉ា​អៀនស្អីកូនមួយហេីយ​ ថេីបមក​ ទុកជារង្វាន់កម្លាំង
ចិត្ដដែលបងធ្វេីការបានល្អយ៉ាងនេះ​ "​ គេចង្អុលមាត់ឲ្យនាង
ថេីបកន្លែងនេះ​ អាផ្សេងគេបធិសេធមិនទទួលឡេីយនាងគ្រវីក្បាលមិនយល់សបនិងគំនិតស្វាមីសោះ​ នាងទម្លាក់បបូរមា
ត់ថេីបបន្ដិចប្រញាប់ដកចេញតែសូហ្គាទាញក្បាលនាងសង្ក
ត់ឲ្យថេីបជាប់​ មួយសន្ទុះទេីបដកចេញគេញញឹមបិទមាត់
លែងជិតខុសប្លែកតែ​សាន់នី​ប៉ុណ្ណោះតែត្រូវអង្គុយសម្លក់មុខ
គេមិនឈប់ថាខ្មាស់ហេីយមកផ្គេីនធ្វេីចឹងទៀតលោក
"​ ប្រឹងសម្លក់ស្អីក៏ប្រឹងម្ល៉េះប្ដីឯងសោះ​ "​
"​ អាប្ដីឯងសោះនិងហៃ​ខាតនោះ​ឆេីស​ "​ នាងក្រោកដេីរទប់
ចង្កេះដេីរចេញនាយសុីញ៉ែអោយអ្នកបម្រេីស្រីទៅជួយគ្រា
ប្រពន្ធ​ សូហ្គាមិន​បណ្ដោយឲ្យ​ប្រពន្ធដេីរទៅណាម្នាក់ឯងទេ
"​ ម៉ោះអ្នកស្រីខ្ញុំជួយ​ "​ នាងតូចឈ្មោះ​ ខូឡាអុី​ ជេត្រាស៉ៃជា
ក្មួយធម៍របស់ម៉ែដោះនាងទេីបមកធ្វេីការនូវទីនេះបានពីថ្ងៃឲ្យគត់​ នាងមិនស្គាល់អ្នកណាច្រេីនទេព្រោះ​សម្ដីនិងកាយវិ
ការរបស់នាងខុសប្លែកពីអ្នកទីនេះទេីបគ្មាននរណាចង់ក្បែរ
"​ ឯងជាអ្នកណា​ "​ សាន់នី​សម្លឹងមុខឃេីញមនុស្សប្លែកទេីប
ថយក្រោយមិនឲ្យនាងប៉ះឡេីយ
"​ ខ្ញុំជាអ្នកបម្រេីថ្មី​ ឈ្មោះ​ ខូឡាអុី​ ជេត្រាស៉ៃ​ ជាក្មួយធម៍ម៉ែ
ដោះ​ ចា​ "​ ឡាអុីរៀបរាប់​ក្បោះក្បាយ​ប្រាប់ម្ចាស់ស្រី
"​ អញ្ចឹងបានប្លែកមុខ​ ឯងអាយុប៉ុន្មានហេីយ​ "
"​ ១៦ឆ្នាំចា​ "​
"​ អាយុតិចណាស់ឯងមកធ្វេីការងារទីនេះចុះការសិក្សារបស់
ឯងឡាអុី​ "​ នាងជ្រួញចិញ្ចេីមម៉េចក៏​បណ្ដោយឲ្យ​ក្មេងអាយុ
១៦ឆ្នាំមកធ្វេីការអញ្ចឹង​ អាយុនាងមិនទាន់គ្រប់ទេចង់ឃេីញ
មុខទទួលពាក្យណាស់​
"​ ខ្ញុំឈប់រៀនតាំងថ្នាក់ទី៩ម្ល៉េះអ្នកស្រី​ "
"​ មូលហេតុ​នាងឈប់ដោយសារអ្វី​ "​ មិនមែនចង់សួរដេញ
ដោលរឿងជីវិតអ្នកដទៃទេគ្រាន់នាងចង់ដឹងលឺប៉ុណ្ណោះ​
"​ គ្រួសារខ្ញុំ​ខ្វះខាតទេីបសម្រេចចិត្ដមកធ្វេីការងារទីនេះ​ "
"​ ប៉ាម៉ាក់នាងមិនបារម្ភពីនាងស្លាប់ហេីយទេអី​ "​
"​ ខ្ញុំលាក់ពីគាត់ទេអ្នកនាង​ ពួកគាត់មិនដឹងឡេីយគាត់ដឹងត្រឹមថាខ្ញុំមករៀននៅទីក្រុងប៉ុណ្នឹង​"​នាងឱនមុខចុះនាងក៏មិន
កុហកប៉ាម៉ាក់នាងប៉ុន្មានដែល​ តែវាទល់ច្រកហេីយអញ្ចឹងនា
ងជួយ​សម្រាលទុក្ខលំបាកពួកគាត់ខ្លះ​
"​ ហេតុអ្វីចាំបាច់កុហកហ្អាក្មេងតូច​ "​ នាងយល់អារម្មណ៍នេះ
ច្បាស់ទោះនាងគ្មានប៉ាម៉ាក់ក្បែរតាំងពីតូចក៏ដោយនាងមិន
ដែល​ត្អូញត្អែរ​រឿងខ្សែជីវិតនេះឡេីយនាងមានប៉ាម៉ាក់ចិញ្ចឹ
មមេីលថែយ៉ាងល្អ​បញ្ជូលទៅរៀនចប់ថ្នាក់ខុសប្លែកពីនាង
តូចឡាអុី​ ។
រង់ចាំភាគបន្ដ​
សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now