ភាគ២២៖ស្រីណាគ្មានសិទ្ធក្បែរបងទេ!!

1.2K 49 0
                                    

"​ យ៉ាងម៉េចមានត្រូវត្រង់ណាអត់​ "​ សូហ្គា​បង្វិលនាងតូចពីបី
ជុំហេីយត្រួតពិនិត្យពីក្បាលដល់ចុងជេីង​ គេសម្លឹងគ្មានព្រិច
គិត​ពិចារណា​មេីល​ "​ រឿង​អម្បាញ់មិញ​គេរុញនាងមែនទែន
ឬក៏សម្ដែង​ "​ គ្រាន់រាងក្រាស់និយាយប៉ុណ្នឹង​សាន់នី​ចាប់ផ្ដេី
មបែកញេីសជោកក្បាលម៉េចក៏រហ័សដឹងលឿនម្ល៉េះ​
"​ នាងរុញអូន​មែនណា​ អូនឈឺពោះ​ "​ សាន់នី​ក្រសោបពោះ
ធ្វេីដូចឈឺចុកខ្លាំងណាស់ចឹង​ សូហ្គា​ប្រញាប់លេីនាងបីបេីក
ឡានសំដៅទៅមន្ទីរពេទ្យភ្លាមៗ​ រាងតូចឃេីញ​គេនាំមកចឹង
ភ័យលេីសដេីម​
"​ ធ្វេីម៉េចទៅ​សាន់នី​អេីយ​ បេីគេដឹងបែកការពុំខានទេ​ "​ នាង​ឆ្លេឆ្លា​លេីដៃខាំក្រចករិះគិតរកវិធីកុហកនាងភ្លឹកគិតទោះ
នាយហៅប៉ុណ្ណាក៏មិនងេីបចេញដែរទាន់គេវៃដៃនាងទេីប
ភ្ញាក់ដឹងខ្លួន​ "​ មកដល់ហេីយឬ​ "​ នាងតូចលេបទឹកមាត់សេីម
បំពង់កកក្អឹកៗ​ នេះគេបេីកឡានរប្រៀបម៉េចដល់លឿនម្ល៉េះ
នាងទាន់រកលេសកុហកផង​
"​ ដល់ហេីយចុះមក​ "​ សូហ្គាចាប់ប្រអប់ដៃនាងថ្នមៗទាញឲ្យ
ចេញពីឡានតែ​សាន់នី​តោងស្អិត​ដូច​តុកកែ​អញ្ចឹង
"​ ប្រលែងភ្លាម​ "​ រាងក្រាស់ចង្អុលមុខខាំមាត់គ្រឺតនាងតិចៗ
ម៉េចក៏​ចចេះម្ល៉េះថ្ងៃនេះគេបបួលមកពេទ្យដេីម្បីពិនិត្យមេីល
សុខភាពតេីដូចអ្វីនាងនិយាយមុននិងអត់តែមេីលចុះតោងបិះ
គ្មានចេញទេ​ ដៃនាងស្អិតដូចកាវ៥០២​ ។
"​អូនថាទៅផ្ទះវិញទៅណា​"នាងពេបមាត់ភ្នែក​រលេីងរលោង​
"​ ទេ​ "​
"​ អូនគ្មានឈឺអ្វីទេទៅផ្ទះយេីងវិញទៅអូនឃ្លាន​ "​
"​ ចាំ​ពិនិត្យ​ហេីយចាំទៅរកអ្វីញុំាក៏មិនហួសពេលដែរ​ "
"​ ហុឹកហុឹក​ សូហ្គា​លែងដៃអូន​ ហុឹកហុឹក​ "​ ភ្លាមៗនាងប្រែជា
រំអួយ​មួយរំពេច​ គេឃេីញចឹងរៀងភ័យណាស់ដែលម៉េចមក
សុខៗយំស្រែកចំពោះមុខគេ​ តាំងពីដេីម​សាន់នី​អត់ដែលចឹង
ទេ​ ប៉ុន្តែ​លេីកនេះនាងឈ្នះហេីយ
"​ ឈប់យំទៅ​ ពួកយេីងទៅផ្ទះវិញក៏បានដែរ​ "​ ខ្ជិលហត់ច្រេី
ននាំក្មេងកំហូចត្រឡប់ទៅផ្ទះវិញ​ តែនាងអង្គុយលេីភ្លៅគេ
បែរខ្នងខ្ចប់មុខដាក់កញ្ចឹងកគេទៀតហេីយ​ សាច់ឈឺឡេីង
ស្រគៀលអាលូវនាងបន្ថែមទៀតគេចប់​ ទម្រាំដល់ផ្ទះនាយ
នេះសឹងស្រែកសម្លុតនាងមួយទំហឹងហេីយនៅមិននៅខាំ
ស្មាគេហូរឈាមប្រឡាក់អាវ​សាមីអស់​
"​ ម៉ាកៗនិងយេីងរស់ដល់ស្អែកទេ​ "​ គេកាច់កញ្ចក់មេីលស្មា
កំពុងហូរឈាមនោះមកមេីលគ្រវីក្បាលហួសចិត្ដឯជនបង្ក
គេងស្រមុកធ្វេីប្រងេីយ​ ។
ស្អែកឡេីង​សាន់នី​តោងទាមគេដូចសត្វឈ្លេីងអញ្ចឹងនាយ
ទៅណាទីនេះក៏មានវត្ដមាននាងដែរ​ អ្វីកាន់ហួសចិត្ដនោះគឺ
នាងតោងកជាប់​ ឲ្យគេពរដេីរចូលក្នុង​ក្រុមហ៊ុន​
"​ ល្មមចុះហេីយក្មេងខូច​ "​ មកដល់​ office ភ្លាមគេដាក់ខ្លួន
អង្គុយលេីកៅអីទាំងហត់នឿយពរតាំងពីជាន់ទីមួយរហូតជាន់ទី៥៥គេអស់ខ្យល់តែម្ដង​
"​ ទេ​ "​ នាងគ្រវីក្បាលដៃឱបរឹតគេលេីសដេីម
"​ ចុះទៅណាយេីងពិបាកដង្ហេីមណាស់​ "​
"​ ហុឹកហុឹក​ "​ នាងចុះតាមសម្ដីគេតែអង្គុយយំឡេីងញ័រខ្លួន
ទទ្រើត​ដូចអ្នកកេីតជំងឺគ្រុនចាញ់ហេីយ​
"​ ហុឹម​ "​ សូហ្គា​ដកដង្ហើម​ធំលេីនាងមកអង្គុយលេីភ្លៅគេដដែ
ល​ ឃ្លាតពីគេមួយនាទីអត់បានមែន
"​ សួស្ដី​លោក​អគ្គនាយក​ "​លេខាកាន់ឯកសារមួយច្បាប់ដេីរ
មកសួស្ដីគេទាំងមិនភ្លេចមេីលសាន់នីក្នុងរង្វង់ដៃចៅហ្វាយ
"​ សាន់នី​ហ្អាចុះពីយេីងសិនទៅណាយេីងនិយាយការងារ​ "
គេឲ្យនាងអង្គុយបែបនិងពុំសមឡេីយអញ្ចឹងហេីយមានតែ
លួងលោម​ឲ្យនាងចេញពីខ្លួនសិន​ តែអ្នកណាទៅដឹងថានាង
តូចខ្ពេីមលឺថែមឱបគេណែលៗពេញដៃទៀតផង​ ។
"​ លឺយេីងនិយាយទេ​ "​ គេចាប់ទាញរាងកាយនាងចេញតិច
តែនាងតូចធ្វេីពុតគេងលក់ក្បាលផ្ដួលលេីដេីមទ្រូងគេបាត់
ព្រោះខ្លួនឡេីងទន់ហាក់គ្មានឆ្អឹងចឹង​
"​ និយាយមក​ "​ សូហ្គាទាញអាវធំមកដណ្ដប់បិទបាត់នាងតូច
ហេីយញឹមៗដាក់លេខា​
"​ គម្រោង​សណ្ឋាគារ​នេះគឺជិតរួចរាល់ហេីយ​រង់ចាំតែចៅ
ហ្វាយ​សុីញ៉ែបញ្ជាការទិញសម្ភារះប៉ុណ្ណោះ​ "​ នាងលេីកឯក
សារមកបង្ហាញហេីយហុចប៊ិចឲ្យគេសុីញ៉ែ​ រាងក្រាស់ទទួល
ប៊ិចមកកាន់ហេីយឈ្ងោកអានគម្រោងនេះសិនទេីបសុីញ៉ែ
ហុចឲ្យលេខាវិញដោយមិនភ្លេចផ្ដាំផ្ញេី​ "​ ថ្ងៃក្រោយជួយគោះទ្វាបន្ទប់ផង​ "​ កាលពីមុននាងដេីរចេញចូលដោយសេរី
បានប៉ុន្ដែលេីកនេះគឺមិនអាចទេព្រោះ​គេចង់បានភាពឯកជន
ខ្លួន​ ពិសេសពេលដែលគេក្បែរសាន់នីគេមិនចង់ឲ្យអ្នកណា
មករំខានដែរ​ ។
"​ ចាខ្ញុំសុំទោសអគ្គនាយក​ "​ នាងឱនសុំទោសហេីយដេីរចេ
ញទេីបសាន់នីអេីតក្បាលចេញពីអាវធំរបស់ប្ដីនាង
"​ ឆេីស​ សំឡេងស្អីក៏​ម្ញ៉ិកម្ញ៉ក់​សម្បេីមម្ល៉េះ​ ចាខ្ញុំសុំទោសអគ្គនាយក​ ជ្រេញ​ "​
"​ ធ្វេីពុតទេ​ "​
"​ ទេ​អម្បាញ់មិញ​អូនគេងមែនទែនណា​ "​
"​ ល្បិចកូនក្មេង​ "​
"​ អត់ជឿអូន​ ហុឹកហុឹក​ "​ ទៀតម្ដងណាក៏ដោយឲ្យតែនាង
និយាយមិនឈ្នះឬពិបាករកលេសនាងតែងតែយកទឹកភ្នែក
មកបាំងជានិច្ច​ កំពូលខូច​
"​ បានៗឈប់យំទៅ​ "
"​ មានសាន់នីនៅហេីយ​ ស្រីណាក៏គ្មានសិទ្ធិក្បែរបងដែរ​ "
នាងគិតក្នុងចិត្ដទាំងញញឹមចុងមាត់​ កុំឡេីយសម្បត្ដិត្រឹមលេ
ខាទោះ​ព្រះនាងទៀតក៏នាងហ៊ានធ្វេីរឿងឲ្យពួកគេអាម៉ាស់
មុខដែល​ វាជាការព្រមានលេីកដំបូង​ ប្រសិនមានលេីកទីពី
នាងគ្មានទុកមុនអោយដែរ​ ។
សរសេរដោយ៖ម៉ូ

បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )Where stories live. Discover now