សូហ្គាផឹកស្រាកំដរមិត្ដៗក្បែរអាងទឹក ពេលវេលាពួកគេមិន
ចេះតែទំនេរនោះទេវាភាគតិចណាស់ដែលជួបជុំផឹកសុីចឹង
" សាន់នីឥឡូវខូចណាស់ពូកែងរឲ្យយេីងលួងរហូត "សូហ្គា
និយាយពីទុក្ខលំបាកឲ្យមិត្ដស្ដាប់ថានាងកំហូចប៉ុន្មាន នាំទៅ
ពេទ្យថាអត់មានឈឺស្អីទេរំអុកមកផ្ទះ ទាំងអាកាលឈ្លោះមួ
យគេនោះពូកែទាមទារក្ដីអាណិតនិងលួងលោមគេសឹងជឿ
ថាគេចំណោមក្នុងនោះដែរត្រូវចាញ់ល្បិចសាន់នី ។
" ចុះស្រឡាញ់នាងអត់ " ជីនជ្រេញឬកមករអ៊ូស្អីក្រែងនាង
ជាប្រពន្ធគេមិនចឹងប្រេីល្បិចតិចតួចចាំបាច់មករង៊ូវៗក្បែរត្រ
ជាក់គេដែរទាំងនាយជាអ្នកស្មគ្រ័ចិត្ដសោះ មិនយល់ទេព្រះ
អេីយស្នេហាពួកគេជាស្អីមិនដឹងពិបាកយល់ពិសេសគឺសូហ្គា
មាត់ថានាងខូចតែសួរថាស្រឡាញ់នាងអត់គឺស្រឡាញ់យី
" ស្រឡាញ់ " ឃេីញទេចឹងហេីយខំប្រឹងម្ល៉េះគេឲ្យប៉ុន្មាន
" ហេីយនិយាយធ្វេីស្អី " ជីនស្ទេីរតែក្រពុលមុខក្អួតហេីយវា
មិនមែនស្រវឹងដោយសារស្រាទេគឺស្រវឹងទឹកមាត់សូហ្គា
និងហេីយ ហាសហា
" ហិហិនិយាយរំសាយអារម្មណ៍ " រាងក្រាស់សេីចញឹមៗគេ
រៀងខ្មាស់អៀនដែរគួរយករឿងផ្ទាល់និយាយចេញមកទេ
សូហ្គាក្រោកខ្ពស់ពេញកម្ពស់ដេីរចូលទៅក្នុងផ្ទះវិញស្មាន
នេះនាងតូចល្មមក្រោកពីគេងហេីយនាយខ្លាចស្រីតូចក្អួត
ប្រអប់ដៃបេីកទ្វាថ្នមៗកែវភ្នែកបាញ់សម្លឹងអ្នកនូវលេីគ្រែគេឃេីញនាងគេងចឹងធូរទ្រូង គេឡេីងទៅគេងទាញចង្កេះនាង
មកឧបសំងំគេងជាមួយគ្នា ។
...
" បងមិននាំស្រីមកបញ្ឈឺអូនទេតែបងធ្វេីឲឆ្អែតដេីរចេញពីបងខ្លួនឯង " គេញឹមៗវាពិបាកទទួលយកឬអភ័យទោសឲ្យ
ណាស់គេធ្លាប់ត្រូវបោកប្រាស់ហេីយនាយចាំមិនភ្លេចវាពិបា
កបំភ្លេចណាស់អញ្ចឹងហេីយគេនិយាយវាឲ្យនាងត្រៀមចិត្ដ
ទទួលយកវា
" អូនស្រឡាញ់បងអូនគ្មានថ្ងៃនោះឡេីយ " នាងគ្មានថ្ងៃដេីរ
ចេញគេឡេីយទោះក្នុងកាលះទេសះណាក៏ដោយនាងក្បែរ
គេជានិច្ចដល់ថ្ងៃផុតដង្ហេីម
" សម្ដីអូនពេលនេះយកជាការមិនបានទេ សាន់នី " នាខាង
មុននាងអាចប្ដូរចិត្ដលែងចង់រស់នៅទីនេះក៏ថាបានអ្នកណា
អាចមេីលឬទាយអនាគតបានទៅ វាពុំអាចឡេីយ ។
" អូនសន្យាថានិងក្បែរបងរហូត "
" ហុឹម... " គេគ្រហឹមដោយសង្ឈឹមថាសម្ដីនាងមិនផ្លាស់ប្ដូរ
មានអ្នកគេនិយាយខ្សឹបខ្សៀវពីនាងថាជាស្រីមិនល្អជាស្រី
តោងរាងក្រាស់ដេីម្បីលេបទ្រព្យសម្បតិនិយាយបំផ្លេីសពី
នាងច្រេីនខ្លាំងរហូតនាងតូចឈរថ្មឹងសម្លក់មុខអ្នកនាំរឿងពិតមកនិយាយ ស្អីៗៗតាមតោងសូហ្គាដោយសារទ្រព្យចឹងឬដឹងមកពីណាហ្អា ? ? នាងផ្ទាល់មិនដែលដឹងផងចុះអ្នក
ផ្សេងស្អីក៏ម្ល៉េះៗៗ
" ឈ្លេីងតោងទាមអ្នកប្រុសហ្គាគ្មានដកដៃទេឯងអេីយយេីង
នេះណាមិនដែលឃេីញស្រីណាមុខក្រាស់ដូចនាងឡេីយ "
" អញ្ចឹងហ្អា នាងដឹងមកពីណា សង្ស័យនាងឈ្នានីសខ្ញុំ ស្អប់ខ្ញុំ ខ្ញុំចង់សួរអ្នកឯងតិចខ្ញុំនិងអ្នកឯងស្គាល់គ្នាទេ "នាងខឹងសឹង
ផ្ទុះហេីយអាមនុស្សមិនដែលគ្នាសោះមកនិយាយដេីមនាងពី
ក្រោយឈ្ងុយទាំងគ្មានស្និតស្នាលនាងបន្ដិច សមទេ ចេញ
មកគេដឹងច្បាស់ថានាងឈ្នានីស
" អត់ " នាងញ័របបូរមាត់ទទ្រើតនេះបែកមុខឬបែកមាត់ទៅ
មិនគួរណានិយាយអត់ប្រយោជន៍ចឹងសោះអាលូវម្ចាស់គេ
តាមទានអញ្ចឹងត្រៀមចិត្ដសុីកំកំផ្លៀងឲ្យហេីយ
" អត់តែអ្នកឯងស្អប់ខ្ញុំថ្នាក់ដេីរនិយាយបំផ្លេីសគ្រប់រឿងចឹងមែន " ផ្លាច់ ៗ មួយដៃៗរបស់សាន់នីទះមិនស្រាលទេគឺ
ស្នាមម្រាមដៃជាប់លេីផ្ទាល់មុខតែម្ដងហេីយ
" ២កំផ្លៀងចាប់ទុកថាតិចផងឆេីស " នាងតូចគ្រវីសក់ដេីរចូ
លទៅខាងក្នុងយ៉ាងប្រងេីយទុកឲ្យបុគ្គលិកភ័យខ្លាចឡេីង
ញ័រអស់ហេីយព្រោះឃេីញទឹកមុខមឹសៗចឹងទេតែកាចឆ្នាស
មិនណយឡេីយ ពិតជាខ្លាលាក់ក្នុងខ្លួនទន្សាយមែន
" អឺឲ្យសមមុខ និយាយដេីមគេចឹងម្ចាស់តាមទាន់ដឹងប្រឹង "
" នាងឯងឲ្យយេីងខ្មាស់គេយេីងនិងសងសឹក "
---
" ទេីបមកពីណាបានបែកញេីសម្ល៉េះ សាន់នី " រាងក្រាស់ក្រ
សោបចង្កេះនាងឲ្យអង្គុយលេីភ្លៅទាញក្រដាសមកផ្ដិតញេី
សចេញពីថ្ងាល់មេីលចុះញេីសហូរសម្បេីមម្ល៉េះ
" វៃមីមាត់ឆ្កែនិងណាទេីបរៀងហត់ញេីសបន្ដិច "
" អ្នកណាធ្វេីឲ្យខឹងហុឹម " សង្កេតទឹកមុខឲ្យច្បាស់ទេីបដឹងថានាងតូចកំពុងខឹងស្ទេីរហ៊ុយផ្សែងតាមត្រចៀកហេីយ
" បុគ្គលិកបង "
" គេធ្វេីអ្វីបានខឹងគេ "
" វានិយាយដេីមអូន "
" ហេីយយេីងនិងមានអ្វីខ្លះឲ្យគេនិយាយ ហុឹម "
" វាថាអូនតោងបងដោយសារលុយ អូនខឹងៗៗៗ "
" ចុះទៅខឹងធ្វេីអ្វីយេីងមិនបានធ្វេីចឹងឯណា "
" អាលូវកំពុងស្ដីឲ្យអូនឬ "
" ទេគ្រាន់មិនចង់ឲ្យយេីងប្រេីដៃប្រេីជេីងប៉ុណ្នឹង "
" ប៉ុណ្នឹងយ៉ាងម៉េច ហ្អា៎ "
" ខ្ជិលនិយាយស្ងាត់ខ្ញុំធ្វេីការហាមរំខាន "
" រំខាន " នាងគ្រឺតធ្មេញឱនខាំត្រចៀកគេទាំងខ្នាញ់ហ៊ាន
និយាយថានាងរំខានផងឬ ចាំមេីលណាខាំៗៗៗៗឲ្យចេញឈាមហេីយ
" អួយៗៗ ឈឺៗលែងបង "
សរសេរដោយ៖ម៉ូ
YOU ARE READING
បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )
De Todoនាងជាអ្នកទាញគេចូលអន្លង់ស្នេហ៍មួយនេះហេីយក៏ជានាងដែរធ្វេីអោយគេខកចិត្ដនិងឈឺចាប់ជាងគេផងដែរ ស្រីម្នាក់នោះគឺ ជូ សាន់នី សូហ្គា ស្វៀវីហ្គាយូ x ជូ សាន់នី និពន្ធដោយ:ម៉ូ