សូហ្គាដេីរចូលក្នុងផ្ទះថ្មីដោយមានសាន់នីក្នុងរង្វង់ដៃរបស់គេនាយបោះជំហានបណ្ដេីរភ្នែករ៉េសម្លឹងមេីលការតុបតែង
បណ្ដេីរព្រោះក្បាច់រចនាសម្ព័ន្ធចេញមកត្រូវចិត្ដគេមែនទែន
" យ៉ាងម៉េចដែរចៅហ្វាយពេញចិត្ដដែរទេទាន " អ្នកជាជំនិតជួយកាន់វ៉ាលីនិងសម្ភារៈមួយចំនួនដាក់កណ្ដាលផ្ទះឲ្យ
អ្នកបម្រេីផ្សេងទៀតជួយលេីយកទៅខាងលេី
" ហុឹម ពេញចិត្ដឯងទៅរកកន្លែងសម្រាកចុះ " សូហ្គាងក់
ក្បាលក៏រហ័សដេញជំនិតឲ្យសម្រាកយកកម្លាំងព្រោះមួយ
ថ្ងៃនេះគេរត់ទៅលិចទៅកេីតហត់នឿយមិនស្ទេីរទេ
" បាទអរគុណចៅហ្វាយ "
សូហ្គាបីនាងតូចឡេីងទៅជាន់ខាងលេីដោយទម្លាក់លេីពូក
ថ្នមៗវែកសក់បាំងផ្ទៃមុខចេញបន្ដិចឱនថេីបមួយខ្សឺតហេីយ
ក៏ចុះទៅខាងក្រោមបញ្ជាឲ្យអ្នកបម្រេីចំណីម្ហូបពៅសម្រាប់
ប្រពន្ធនិងកូនរបស់គេ សូហ្គាផឹកកាហ្វេបណ្ដេីរភ្នែកសម្លឹងអាងទឹកបណ្ដេីរដោយខួរក្បាលគិតរឿងម្យ៉ាងផងដែរ
" គ្រួសាររបស់នាងនៅឯណាទៅ " វាជាសំនួរច្រេីនឆ្នាំហេី
យដែររាងក្រាស់មានចម្ងល់មករហូត គេខំឲ្យកូនចៅសេីប
រឿងនេះយូរឆ្នាំហេីយតែគ្មានប្រយោជន៍អ្វីសោះ
" អាថ៌កំបាំងម្ល៉េះយេីងខំសេីបច្រេីនឆ្នាំហេីយតែគ្មានទទួល
ដំណឹងអ្វីបន្ដិច " រាងខ្ពស់បោកកែវកាហ្វេចោលទាំងម៉ួម៉ៅ
ក្នុងចិត្ដគេខឹងស្ទេីរតែគ្រប់គ្រងអារម្មណ៍ឆេវឆាវនេះពុំកេីត
ចៃដន្យជំនិតគេដេីរឆ្លងកាត់ក៏ឃេីញហេតុការនេះក៏ប្រញាប់
មកសួរជីកឬសគល់ចៅហ្វាយ
" ចៅហ្វាយមានរឿងអ្វី? ? "
" គ្មានទេឯងចេញទៅ " សូហ្គាសម្លុតមួយទំហឹងៗកែវភ្នែក
ឡេីងពណ៍ក្រហមហាក់អាចទាយដឹងថាគេកំពុងខឹងរឿងអ្វី
មួយជាក់ជាពុំខានទេ ។
ស្អែកឡេីងសាន់នីភ្ញាក់ពីដំណេកបន្ទាប់ពីសន្លប់អស់ពេល
ជាយូរនាងសម្លឹងមេីលជុំវិញទាំងចម្លែកអារម្មណ៍បន្ទប់នេះ
ជារបស់អ្នកណាហេីយនាងមកនៅទីនេះដោយរប្រៀបណា
ក្រាក សំឡេងបេីកទ្វាបន្ទប់បន្លឺឡេីងធ្វេីឲ្យកាត់ផ្ដាច់ការគិត
មួយនេះបង្វែងទៅមេីលខ្លោងទ្វាជំនួសវិញ
" សូហ្គា " នាងតូចហារមាត់ហៅឈ្មោះគេខ្សឹបខ្សៀវ
" ធូរខ្លះទេ " គេកាន់ថាសនិងទឹកដោះគោមួយកែវតាំងពី
ម្សិលមិញនាងមិនទាន់បានទឹកមួយដំណកផឹកនូវឡេីយទេ
" ធូរ? ? អូនកេីតអ្វីឬ " នាងស្រាប់តែឆ្ងល់និងសំនួររបស់គេ
នាងកេីតអ្វីមកសួរធូរនៅដូចនាងអ្នកជំងឺអញ្ចឹង
" សន្លប់ នេះញុំាទៅនាងមិនទាន់បានអ្វីចូលពោះឡេីយទេ "
" សន្លប់? ? "
" កុំឆ្ងល់ច្រេីនឆាប់ញុំាទៅរហ័សបានចុះទៅខាងក្រោម "
" ហុឹម "នាងក៏លែងសួរដេញដោលច្រេីនហេីយឈ្ងោកញុំា
អាហារគេយកមកអោយ
" ល្អហេីយដែលនាងមិនចាញ់ក្លិនវា " សូហ្គា
" ចាញ់ បងនិយាយធ្វេីដូចអូនមានកូនអញ្ចឹង "
" ត្រូវហេីយនាងកំពុងមានផ្ទៃពោះ "
រង់ចាំភាគបន្ដ
សរសេរដោត៖ម៉ូ
YOU ARE READING
បង្រ្កាបស្នេហ៍ស្វាមីសាតាន វគ្គ១ ( ចប់ )
Aléatoireនាងជាអ្នកទាញគេចូលអន្លង់ស្នេហ៍មួយនេះហេីយក៏ជានាងដែរធ្វេីអោយគេខកចិត្ដនិងឈឺចាប់ជាងគេផងដែរ ស្រីម្នាក់នោះគឺ ជូ សាន់នី សូហ្គា ស្វៀវីហ្គាយូ x ជូ សាន់នី និពន្ធដោយ:ម៉ូ