part 08 " អាប់ប៉ាស្រលាញ់តែកូនម្នាក់ទេ"

1.2K 81 0
                                    

  " jimin  "
  " បង tae មានអីមែនទេ ខ្ញុំភ្លេចអីមែនទេ "
   ដោយសារតែរវល់នឹករឿងដែលកើតឡើងមួយឆ្នាំមុន ទើបគេភ្លេចទៅថា taehyng នៅក្បែរគេ ។
  បងប្រុសបង្កើតគេម្នាក់ហើយ ដែលមិនចេះស្អប់ហើយនិយាយដើមប្អូនខ្លួនឯង ដោយគេបានចេញមុខមកការពារទៀត ព្រោះមានអ្នកខ្លះនិយាយថារាងតូចមិនមានកាយល្អ ។
  " មិនមែនភ្លេចអីទេ បងថាចង់ឲ្យប្អូននេះជួយរើសឈុត collection ថ្មីផងសម្រាប់បងចូលរួមកម្មវិធី ជប់លៀងថ្នាក់ដឹកនាំដឹងទេ ហើយមានឈុតថ្មីៗទេ សម្រាប់ដាក់លក់និងដេញថ្លៃនិង "
  " បងtae ចង់បានមែនទេ គឺខ្ញុំចង់បានឈុតរាត្រីសមោសរ សម្រាប់ពិធីជប់លៀងអីបែបនិង បងគិតយ៉ាងមិចដែរ " jimin និយាយទាំងសើចភ្លាម ព្រោះមិនចង់ឲ្យអ្នកជាបងប្រុស ចាប់បានថាខ្លួនគិតអី ។
  " វាជារបស់ដែលឯងចង់កម្ម៉ង់ទេតើ យើងមិនមែនស្រីទេ តែមើលតម្លៃសាកសមផង កុំគិតតែចង់ចំណេញពេក គ្នាឯងចឹងយើងចចារគ្នាបានណា "
  " បងប្រុស របស់ខ្ញុំណាដឹងហើយថាយើងយកមកសម្រាប់យុវវ័យតែប៉ុណ្ណោះ ខ្ញុំយកមកប្រចាំគឺអតិថិជនដែលមកទិញជាប្រចាំនិងណា ហើយតម្លៃក៏ មិនថ្លៃដែល បើចង់លក់កប់ក្តោងណាសង្ស័យលក់ឡៃឡុងទៅ "  jimin និយាយទាំងញញឹម ទើបមានមេការ រត់មកដោយមិនភ្លេចកាន់ ipad យកមកជាមួយ ។
  " អ្នកប្រុស jimin អូននៅមិនទាន់បានអានអត្ថបទដែលបងសរសេរទេណា "
  " សុំទោសណាបង ចាំខ្ញុំអានឲ្យណា ខ្ញុំសុំមើលសិន" jimin យកipad មកកាន់ហើយក៏ចុចមកមើលភ្លាម នេះចេះភ្លេចទៅកើតបងមេការផ្ងើរឲ្យពីពេលណាទេ ។
  " អានតាមសប្បាយ បងនាំក្មួយទៅលេងបន្ទប់ទទួលភ្ងៀវ ហើយណា "
  " តាមសប្បាយណាបង កុំភ្លេចជួយឆុងទឹកដោះគោឲ្យក្មួយផងណា "
  " បាទ ដឹងហើយរឿងចឹងៗទុកឲ្យបង " taehyng និយាយហើយក៏លើកបីក្មួយដើរទៅភ្លាម មិនឲ្យចាំយូរ ទុកឲ្យអ្នកជាប៉ារបស់គេឈរនិយាយការងារជាមួយគ្នា ព្រោះតែមិនចង់រំខាន ។
  "ខ្ញុំចង់បន្ថែមឈុតថ្មី បងគិតយ៉ាងមិចដែរ " jimin ងាកមកនិយាយជាមួយមេការទាំងញញឹម ។
  " ចាស ឥឡូវនេះគឺបងចង់ឲ្យមានឈុតអ្នកធ្វើការក្នុងការិយាល័យ ដែលមានជាឈុតខ្មៅ តែសម្រាប់នារីរាងធាត់ៗគឺយើងក៏គួរតែមានដែរណា "
  " ខ្ញុំគិតថាយកតម្លៃជាឈុត 80$ ទៅវាងាយស្រួលខ្លាំងណាស់សមរម្យដល់អតិថិជន យើងគួរកម្ម៉ង់យក៣ លេខព្រោះថាខ្ញុំទុកចិត្តលើបងហើយណា ខាងម៉ូតនិង បងជាមនុស្សពូកែ ចឹងចុងឆ្នាំខ្ញុំនិងថែមលុយឲ្យបងណា " jimin និយាយទាំងញញឹមភ្លាម តែក៏ងាកមើលទៅកញ្ចក់ថ្លាដែលឃើញបងប្រុសរបស់ខ្លួនកំពុងតែអង្គុយថើបក្មួយធ្វើឲ្យគេចង់ស្រក់ទឹកភ្នែកមកតែត្រូវទប់ទៅវិញ ។
  " មិចក៏មុខចង់យំចឹង អ្នកប្រុស jimin កើតអីមែនទេ "
  " អត់មានអីទេណាបងមេការ ចឹងបានហើយណាខ្ញុំប្រញាប់ទៅឆុងទឹកដោះគោឲ្យកូនណា " jimin ហុចipad ហើយក៏ដើរចូលទៅក្នុងបន្ទប់ការិយាល័យភ្លាម ។
 
ក្រាក...!!
  " មកហើយមែនទេ បងប្រញាប់ទៅកន្លែងធ្វើការវិញណា "
  " អគុណបងប្រុសណា " jimin  និយាយទាំងភ្នែកចង់រកយំ ព្រោះគេចង់ដឹងណាស់ថាប្រុសម្មាក់នោះ និងមានក្តីសុខជាមួយស្រីផ្សេងក៏អត់ តើមាននឹកនាគេទេ ។
  " បាទ កុំយំបងទៅហើយណាមើលថែក្មួយបងផង "
  មិនយូរប៉ុន្មានសម្លេងក្មេងក៏យំភ្លាម ធ្វើឲ្យjimin រហ័សលើកដៃជូតទឹកភ្នែកហើយនិយាយលួងលោមកូនប្រុសតូចភ្លាម ។
  " ចាំតិចណាកូនសម្លាញ់ ប៉ាឆុងឲ្យមួយភ្លែតណា " jimin និយាយទាំងញញឹម ហើយប្រញាប់ឆុងទឹកដោះគោឲ្យកូន ដោយមិនភ្លេចលើកបីយកមកអោបជាប់ទ្រូង ។
  " សឺុត...កូនជាទីស្រលាញ់របស់ប៉ា "
  " អឹម ..អឹម..." សម្លេងបឺតជញ្ជក់ទឹកដោះគោ បានធ្វើឲ្យ jimin លើកយកមកដាក់លើបីហើយដើរទៅតុធ្វើការភ្លាម ។
  Minkosaki ជាក្មេងដែលងាយស្រួលចញ្ចឹម ហើយកើតមកគឺមានអី្វគ្រប់យ៉ាង ព្រោះគេនិងត្រៀមក្លាយជាអ្នកបន្តដំណែងក្នុងគ្រួសារបន្ទាប់ តែការកំសត់នោះគឺ គេកើតមកកំព្រាប៉ាទៅហើយ នេះហើយជាពិភពលោកដំបូងរបស់ ក្មេងប្រុស minkosaki kangyaki ។
  " ប៉ានិងស្រលាញ់កូនតែម្នាក់គត់ ប៉ានិងមិនរៀបការជាមួយអ្នកណាទៀតទេ ព្រោះប៉ាមិនចង់ឲ្យគេចោទកូនថាក្មេងមានបញ្ហាច្រើន ប៉ាសន្យាណាកូនសម្លាញ់ សឺុត..."
 
  អគុណសម្រាប់ការអាន❤️❤️
  # អែនឌី 🍁🍁

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now