ត្រកូលមហាសេដ្ឋីលំដាប់របស់ជប៉ុនលេខមួយ គឺត្រកូល វ៉ាគីរិតូ ដោយទ្រព្យសម្បត្តិដែលជាអចលនទ្រព្យរបស់ជុងហ្គុក វ៉ាគិរិតូ បានកើត15% ដោយក្នុងនោះជាជំនួញផ្ទាល់ខ្លួនរបស់គេ និងក្រុមហ៊ុនធំៗរបស់លោកប៉ាគេ ដែលជាមរតកដែលគាត់បានផ្តល់ឲ្យ ព្រោះគេជាកូនទោលម្នាក់ក្នុងគ្រួសារ ។
( ចឹងឯងបានវាចរឹកយ៉ាប់ណាស់)
យន្តហោះចាប់ផ្តើមឡើងនៅពេលរាត្រី ដោយលោកមហាសេដ្ឋីរបស់ប្រទេសជប៉ុនមិនទាន់បានសម្រាកនោះទេ អារម្មណ៍របស់គេគឺនៅនឹកក្លិនខ្លួនក្មេងប្រុសតូចម្នាក់ដែលគេចូលចិត្តហៅជាសោភិនី ហើយមាននាមជាអាបប៉ាវ័យក្មេងរបស់ត្រកូល វ៉ាគីរិតូ ផងដែរ ។
" ឯងត្រូវតែឲ្យកូនមកយើង ហើយឯងជាអ្នករត់គេចរករឿងដាក់ខ្លួនឯងទេ "
" កូននិងត្រូវបើត្រកូលរបស់ វ៉ាគីរិតូ ហើយឯងយើងនិងដឹងគ្នាមិនខានទេ " ជុងហ្គុក និយាយទាំងកំហឹង ព្រោះរូបភាពមួយសន្លឹកគឺធ្វើឲ្យគេគេងមិនលក់ បែរជាទៅនឹកក្លិនខ្លួនជាប់ និងភាពក្តៅគគុកជាមួយគ្នាយើងពីរយប់រហូតដល់ភ្លឺ ទើបជីមីន រត់ចេញទាំងមិនបន្សល់អ្វីសោះ សូម្បីតែលុយក៏ជីមីន មិនទទួលយកមួយកាក់មួយសេន ដោយបានយកឈាមមួយដុំរបស់ទាយាទត្រកូល វ៉ាគីរិតូ តែមួយគត់ បែរជាធ្វើឲ្យគេគេងអោបខ្នើយអោបម្នាក់ឯង គ្មានអ្នកមកអង្អែលគេ ។
ទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថ្ពាល់ពណ៌ផ្កាឈូកស្រាលៗ បានអោនមកជិតក្មេង១ខួបដើម្បីមកថើប ដែលមានសម្លេងសើច ដោយសុខភាពល្អ ទើបធ្វើឲ្យអ្នកជាម្តាយមានការសប្បាយចិត្តនិងអ្នកដែលឈរមើលផងដែរ ។
" កូនប៉ាឆ្លាតមែនទែនណា មើលចុះគួរឲ្យស្អប់ កូនប្រុសប៉ា ហ្ហិក..." អាប់ប៉ាតូចស្រស់ ដើរបីកូនប្រុសមកឲ្យដេកនៅនិងរទេះជិតសាឡុង ទើបធ្វើឲ្យអ្នកជាលោកយាយ ដើរមកជិតភ្លាម ។
" ចៅយាយនេះ គួរឲ្យស្អប់ណាស់ មីនកូសាគិ របស់យាយទួត មើលសុំថើបបន្តិចមើលចៅយាយ " លោកយាយរបស់ជីមីន ក៏អោបទៅថើបថ្ពាល់ភ្លាម ទើបអ្នកជាម៉ាក់របស់ជីមីន ទុកឲ្យយាយថើបសិនបានគាត់ទៅថើបតាមក្រោយ ។
" មើលយាយទួតថើបរួចហើយ យាយចូលទៅថើបម្តងបានទេ ចៅប្រុសយាយ សឺត.." អ្នកស្រី ដេសុី ចូលមកម្តងដោយលើកមកបីទាំងថ្នមៗមិនធ្ងន់ដៃ ។
" ង៉ា..ង៉ា..." កម្លោះតូច មីនកូសាគិ បានបញ្ចេញសម្លេងទាក់ទាញភ្លាមដើម្បីឲ្យលោកយាយទាំងពីរ សើចទើបជីមីន រត់ចុះមកក្រោមភ្លាម ព្រោះគេដល់ម៉ោងទៅធ្វើការហើយ ។
ជីមីន ត្រូវយកកូនទៅក្រុមហ៊ុនតាំងពីកម្លោះតូចមានអាយុ៥ សប្ដាហ៍មកម្ល៉េះ ព្រោះគេក្រែងចិត្តចាស់ៗណា ខ្លាចរំខានខ្លាំងទើបគេមិនហ៊ានទុក ហើយណាមួយខ្លាចជំងឺបែបចាស់ៗគាត់រើរឡើងទៀត ។
" កូនសុំទៅសិនហើយណាម៉ាក់ លោកយាយ អ្នកម៉ាក់ កូនសន្យាថាមិនមកយប់ជ្រៅទៀតទេ " ជីមីន និយាយប្រាប់ទាំងទឹកមុខកំហូច ទើបមានមុខកាចៗដាក់ភ្លាម ។
" មកយប់ជ្រៅពេកក៏ម៉ាក់មិនថាអីដែរ តែចៅម៉ាក់និងណាមិនបានបៅទឹកដោះគោទៀតទេ ហើយម៉ាក់និងមិនឲ្យចៅទៅជាមួយទេ " សម្លេងកាចរបស់អ្នកស្រី ដេសុី និយាយឡើងភ្លាមតែទឹកមុខគាត់គឺបង្ហាញពីភាពកក់ក្តៅ ដល់ចៅនិងកូនស្រីជានិច្ច ព្រោះគាត់និងម៉ាក់ក្មេកគាត់គឺបារម្ភពីចៅមួយគ្រាប់របស់គាត់ដែលអាចឃ្លានគ្រប់ពេល ។
" កូនដឹងហើយម៉ាក់ ថាកូនប្រុសម្នាក់នេះនិងដាក់ឲ្យកូនបៅទឹកដោះគោគ្រប់ចំនួន បាទ "
" ចៅកុំខំពេក ព្រោះចៅគឺមានកូនហើយកូនត្រូវមើលថែគេបន្តិច មើលធំហើយកូនបណ្តោយបានហើយណា " យាយរបស់ជីមីន និយាយភ្លាម ព្រោះគាត់ជាស្រីដែលមានសិទ្ធិក្នុងគ្រួសារ និងមានការសិក្សាខ្ពស់បំផុតប្រចាំទីក្រុងនេះ ទើបគាត់ខំបង្រៀន ជីមីន ដែលជាពោះម៉ាយកូនមួយហើយ សូម្បីតែទម្លាប់ និងការរស់នៅក្នុងសង្គមគឺយាយរបស់គេជាអ្នកបង្ហាត់ទេ ។
" បាទ លោកយាយចៅទៅហើយណា សឺត ខ្លាចស្ទះផ្លូវ " ជីមីន ដើរមកជិតហើយថើបថ្ពាល់លោកយាយភ្លាម ទាំងទឹកមុខញញឹមស្រស់ ហើយលើកកាបូបមកស្ពាយ មុននិងបីកូនទៅតាមក្រោយ ។
" ចៅនេះយ៉ាប់ពិតមែន ចូលចិត្តតែពេលខ្លួនខុសហើយមកលួងបែបនេះ " ក្លិនម្សៅនិងទឹកអប់តិចបានដក់ជាប់ថ្ពាល់ជ្រួញៗ ធ្វើឲ្យគាត់ញញឹមភ្លាម និងចៅប្រុសកំសត់របស់គាត់ ។
ជីមីន ត្រូវបានងើបឈរឡើងម្តងទៀតពេលដែលមានពត៌មានចុះជារៀងរាល់ថ្ងៃគឺមានកូនគ្មានស្វាមីពិតប្រាកដ ក្រៅពីបងប្រុសរបស់គេមកបន្លំខ្លួនថាជា ឱពុកក្នុងប្តីទើបសារព័ត៌មានបានស្ងាត់ ។
ពេលដែលខ្លួនបានដឹងថាមានកូន ជីមីន ប្រុងទៅរំលូតកូនចោលរហូតតែមិនអាចធ្វើអ្វីបាន ព្រោះយាយនិងម៉ាក់ បងប្រុសនៅឃុំក្នុងបន្ទប់ជាប់ ទើបជីមីន ចាប់ផ្តើមបែរចិត្តមកស្រលាញ់កូនប្រុសតូចម្នាក់នេះម្តងបន្តិចៗ ទោះកូនគេជាមួយប្រុសម្នាក់នោះ ធ្វើឲ្យខ្លួនគេត្រូវបានអាប់ឱនកត្តិយសយ៉ាងណាក៏ដោយ ក៏គេសុខចិត្តទុកឈាមមួយដុំនេះជាស្រេច ជាអ្នកស្នងដំណែងត្រកូលរបស់ខ្លួនតែម្នាក់គត់ ។
" យាយចង់ដឹងណាស់ថាប៉ាកូនជាអាម្នាក់ណា វាចេះនឹកឃើញកូនប្រុសតូចរបស់វាទេ ព្រោះលុយមិនអាចទិញការទុកចិត្តបានទេ " លោកយាយរបស់ជីមីន និយាយទាំងសម្លេងខ្លាំងៗ ព្រោះគាត់ក៏ធ្លាប់ខុសខ្លួនដែរហើយខ្លាំងទៀតផងជាមួយនិងប៉ារបស់ជីមីន ដែរត្រូវស្លាប់ថ្មីៗ ទើបគាត់លេងស្អប់និងហាមចិត្តអ្នកណាទៀត ។
" មែនហើយអ្នកម៉ាក់ កូនក៏សង្ឃឹមបែបនិងដែរ " អ្នកស្រី ដេសុី និយាយទាំងទឹកមុខស្រពោន ដោយភ្នែកសម្លឹងមើលឡានកូនប្រុសដែរទើបតែបើកចេញទៅអម្បាញ់មិញនេះ ។
" ម៉ាក់ធ្លាប់ធ្វើខុសច្រើនមកហើយ ភាពអាម៉ាស់ម៉ាក់ទ្រាំបាន តែបើចៅម៉ាក់និងចៅទួតម៉ាក់ មិនបានសុខ ម៉ាក់មិនព្រមជាដាច់ខាត "
ស្នាមញញឹមរលុបភ្លាម ទើបគាត់ដើរចូលទៅបន្ទប់ភ្លាម ព្រោះគាត់គឺមិនស្លូតនោះទេ បើមនុស្សអាក្រក់ ដែលធ្វើឲ្យចៅគាត់មានផ្ទៃពោះនោះមិនបង្ហាញមុខទេ គាត់និងមិនអាចស្លាប់បិទភ្នែកជិតទេ ។អគុណសម្រាប់ការអាន💗💗
#អែនឌី🍁🍁
YOU ARE READING
ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)
Aksiគេត្រឡប់មកទាមទារវិញហើយ គេមកកូននិងខ្ងុំដើម្បីទៅធ្វើជាទាសករលើគ្រែរបស់គេម្តងទៀត ។ តួអង្គ Top jungkook vakirito និង Bottom jimin kangyaki និពន្ធដោយអែនឌី