part 17 "យើងលេងបឺតមាត់ទៅ"

830 56 0
                                    


  ភូមិគ្រឹះ kangyaki
  Jungkook បានចូលមកភូមិគ្រឹះនេះដោយមិនស្តាយពេលវេលាអ្វីទាំងអស់ ព្រោះម៉ាក់និងយាយរបស់ jimin បានទទួលស្វាមគន៍យ៉ាងល្អ ។
  អាហារប្រពៃណីរបស់ទីក្រុងរ៉ូម និងបែបជប៉ុន បានលាយចូលគ្នា ដែលធ្វើឲ្យរាងក្រាស់ស្ទាក់ស្ទើក្នុងការញ៉ាំដោយជំនួស ផឹកទឹកផ្លែទទឹមក្រឡុកជំនួសវិញ ព្រោះនំប្រពៃណីគឺធ្វើឲ្យគេត្រលាន់ខ្លាំងណាស់ ។
  " លោកញាំុមិនបានមែនទេ " ម៉ាក់របស់ jimin សួរភ្លាមព្រោះទឹកមុខភ្ងៀវម្នាក់នេះ ជូរខ្លាំងណាស់ ។
  " បាទ មកពីខ្ញុំមិនសូវចូលចិត្តញាំនំប្រពៃណីទេ សុំទោសផង "
  " មែនហើយមនុស្សនេះណាមានចំណង់ចំណូលមិនដូចគ្នាទេ លោកដឹងទេ ហើយបើរសជាតិមនុស្សវិញណាខ្ញុំស្អប់បំផុតគឺប្រុសថោកទាប ដែលគ្មានច្បាប់ទម្លាប់ជាមួយនិងចៅប្រុសខ្ញុំ " លោកយាយរបស់ jimin និយាយភាសាជប៉ុនទៅវីញ តាមទឹកមុខធម្មតា ព្រោះគាត់គឺមិនទុកមុខឲ្យអ្នកណាទេដែលមករឿងចៅប្រុសគាត់មិនឈប់នោះ ។
  " បាទ " jungkook មុខក្រហមភ្លាម ដោយការលឺប្រយោគពាក្យថាប្រុសថោកទាបនេះចេញពីមាត់របស់គាត់ ។
  " លោកមានស្តាប់យល់ពាក្យនេះទេ ខ្ញុំចង់បានន័យថាលោកបានរំលោភចៅប្រុសខ្ញុំរហូតដល់ចេញពត៍មានអាស្រូវ ថាចៅខ្ញុំជាgay ថែមទៀតផងដោយសារតែមានវីឌីអូបែកធ្លាយមិនដឹងខ្លួន ព្រោះគេមិនបានឃើញប្រុសម្នាក់នោះពេញមុខ តែលោកមកទីនេះហ៊ានមកបំផ្លាញក្តីសុខចៅប្រុសខ្ញុំ សមហើយចៅប្រុសរបស់ខ្ញុំចូលចិត្តដេញលោកចេញឲ្យផុតពីរមុខមាត់ ។
  " អឺ vdo អីគេបាទ " jungkook លេបទឹកមាត់ភ្លាម គេមិនបានដឹងទេថាមានរឿងអ្វីកើតឡើង ព្រោះគេជាប់រវល់រហូតមិនបានដឹងលឺអ្វីទាំងអស់ ។
  ' jimin ឆ្នាស់តាមលោកយាយសោះ ខ្ញុំរើសឯងមិនខុសទេ ' jungkook តបតក្នុងចិត្តព្រោះមាត់របស់ jimin គឺហ៊ានសុីសងជាមួយនិងលោកយាយមិនខុស ។
" លោកមកដើម្បីយកចៅខ្ញុំទៅពិនិត្យ dna មែនទេ តើបានស្តាប់ទេថាកូនប្រុសខ្ញុំមិនឲ្យយកទៅពិនិត្យទេ " ម៉ាក់របស់ jimin និយាយប្រងើយកន្តើយដាក់ព្រោះតែមុខរបស់ jungkook សឹងតែគាត់មិនមើលផង ។
" មែនហើយ តែខ្ញុំសុំយកទៅពិនិត្យនៅកន្លែងពេទ្យសម្ងាត់ ដើម្បីងាយស្រួលក្នុងការកែសំបុត្រកំណើត ហើយនិងនៅ  jimin និងកូនទៅជប៉ុនវិញ " jungkook និយាយទាំងសើចតិចៗ តែសម្តីរបស់គេគឺសឹងតែឲ្យយាយរបស់ jimin លើកថូផ្កាសំពងក្បាលទេ ។
" ក្នុងឋានៈជាអ្វីដែរ " យាយរបស់ jimin ទប់កំហឹង ព្រោះគាត់មិនចង់ប្រដៅអ្នកណាទៀតទេ គឺសុខចិត្ត និយាយស្រួលបួលជាមួយ ។
" បាទ " jungkook លើកចិញ្ចើមសួរ ដោយឆ្ងល់ ។
" តើលោកនិងនាំចៅប្រុសនិងចៅទួតក្នុងឋានៈជាអ្វីដែរ "
" ជាអ្វីមិនសំខាន់ទេបាទ "
  " ល្អណាស់បានចម្លើយហើយ លោកឆាប់ចេញទៅ កូនកុំភ្លេចយកនំទៅទុកវិញទៅ ព្រោះjimin ចូលចិត្ត ញាំុ ហើយលោកជាភ្ញៀវមិនបានអញ្ជើញសុំចេញទៅ " និយាយចប់យាយរបស់ jimin ក៏ដើរទៅបាត់ មិនទុកមុខឲ្យភ្ញៀវអីបន្តិច ។
  " ចាសអ្នកម៉ាក់កូនយល់ហើយ " ម៉ាក់ jimin និយាយដោយសម្លេងស្រទន់ ទើបងាកមកមើលប្រុសខាងនេះម្តង ។
" ខ្ញុំស្តាយនិងការសិក្សាលោកខ្លាំងណាស់ នំប្រពៃណីគឺខ្ញុំមិនថាទេ តែលោកនិយាយពីរការទទួលយកកូនប្រុសខ្ញុំនិងចៅប្រុស គឺពិបាកណាស់មែនទេ សុំអញ្ជើញលោកគ្មានផ្លូវមកវិញបានទេ ចេញទៅ  "
" អត់ទេខ្ញុំមិនទៅ "
" ចឹងខ្ញុំសួរម្តងទៀតទុកកូនប្រុសខ្ញុំជាអ្វី " គាត់សួរឡើងទាំងទឹកមុខមាំលេងខ្វល់ពីអ្វីហើយ ។
  " ជាអ្នកចិញ្ចឹមក្មេង និងប្រុសកំណាន់...... "
  ផាច់ ...!!. សម្លេងទះថ្ពាល់របស់រាងក្រាស់ក៏បានលឺភ្លាម ។
" បើអ៊ីចឹងចេញទៅ កូនប្រុសខ្ញុំមិនមែនពួកលក់ខ្លួនទេ ឆាប់ចេញទៅ " និយាយចប់ម៉ាក់របស់ jimin ក៏ដើរចេញទៅបាត់ លេងខ្វល់ពីរភ្ងៀវ ហើយដែលធ្វើឲ្យ jungkookធ្វើមុខឆ្ងល់ភ្លាម ទើបគេដើរចេញទៅបាត់ ។នៅសល់តែអ្នកបម្រើដែលឈរមើលមុខរាងក្រាស់ បែបលីលើៗ ។
" ខ្ញុំមកទីនេះគឺមកជួបកូន ហើយឯងគ្មានស្អីសំខាន់ទេ " jungkook ញញឹមចុងមាត់ហើយដើរទៅឡានភ្លាម តែគេក៏ក្រឡេកឃើញឡានរាងតូចភ្លាម ទើបគេឈរចាំភ្លាម ។
  ងឺុត...!! សម្លេងឡានចាប់ហ្វ្រាំងបានឈប់ ។
  ក្លិនក្រអូបបានសាយចេញពីខ្លូនរាងតូចភ្លាម ធ្វើឲ្យ jungkook ដើរទៅកន្ត្រាក់ដៃ jimin មកជិតហើយក្រសោបចង្កេះភ្លាម ។
  " ក្លិនខ្លួនឯងក្រអូមណាស់ សឺុត..." Jungkook អោនទៅថើបក្លិនសក់ទាំងបិទភ្នែកភ្លាម ។
" លោកហិតក្លិនឆ្អែតហើយមែនទេ លេងបានហើយ " jimin ស្រែកសួរទាំងច្រានទ្រូង jungkook ចេញភ្លាម ។
" ខ្ញុំមកទីនេះគឺចង់បានកូនយកទៅពិនិត្យ តើjimin ឲ្យទេ "
" ខ្ញុំចង់ប្រាប់លោកប៉ុន្មានដងទៀត ថាលោកនិងខ្ញុំគឺ គ្មានទេ ខ្ញុំឆ្ងល់លោកគឺមុខនិងវាចង់ក្រាស់ជាងស្បែកជ្រូកទៀត " jimin ក្រឡាប់ភ្នែកមួយជាដោយអារម្មណ៍ធុញទ្រាន់ ។
" តែខ្ញុំចង់បាន លឺទេ jimin សឺត...ប្រុសកំណាន់របស់ខ្ញុំ ហឹម..." Jungkook និយាយហើយក៏អោនទៅថើបថ្ពាល់រាងតូចភ្លាម ។
" ខ្ញុំជាប្រុសលក់ខ្លួនជាមួយលោកពីរកាល ហឹម លោក jungkook បើខ្ញុំលក់ខ្លួនមែនគឺមិនមែនលោកតែម្នាក់ទេត្រូវទេ គឺភ្លេចប្រាប់យប់មិញខ្ញុំទាក់បានប្រុស២អ្នកទៀត មិនមែនលោកនិងប្តីខ្ញុំតែម្នាក់ទេ ដឹងទេ " jimin និយាយឡកឡើយភ្លាម ធ្វើឲ្យ jungkook វិលដុំខ្ងាល់ភ្លាម និងពាក្យថាទាក់ប្រុសភ្លាម ។
" ទាកប្រុសមែនទេ ល្អណាស់ទាក់ខ្ញុំឲ្យដូចដើមបានទេ " jungkook ចាប់ទាញស្មារបស់ jimin ឲ្យមកជិតគេ ។
" របស់ខ្ញុំចូលហើយគឺមិនយកទៀតទេ "
" យើងលេងជាមួយគ្នាតិចទៅ "
" លោកចង់លេងអី " jimin ជ្រួញចញ្ចើមភ្លាម ពេលលឺល្បែងចេញពីរមាត់របស់រាងក្រាស់ភ្លាម ។
" គឺយើងលេងបឺតមាត់ទៅ ...."
" អឹម...." Jungkook អោនទៅថើបមាត់ភ្លាម ធ្វើឲ្យ jimin បើកភ្នែកធំៗ ព្រោះតែ jungkook បង្រៀនម្តងទៀត ទើបគេសុខចិត្តបិទភ្នែកស្របតាមរាងក្រាស់  តែក៏មានមនុស្សចាស់កំពុងតែសម្លឹងមើលពីលើដូចគ្នា ។
  មិនត្រឹមតែប៉ុណ្ណោះ រូបភាពត្រជាក់ភ្នែកគឺបានប្រើជាខ្សែភាគយន្តដល់អ្នកបម្រើទាំងអស់ផងដែរ ។
  អគុណសម្រាប់ការអាន❤️❤️
  #អែនឌី🍁♒🍁
 
 

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now