part 18 " កុំមកចេះដឹង"

823 59 0
                                    

  " ខ្ញុំត្រូវការជួប jungkook vakirito ឥឡូវនេះ" jimin  ស្រែកប្រាប់ភ្លាមទៅបុគ្គលិកសណ្ឋាគារ ព្រោះតែអារម្មណ៍ខឹងនិង Jung kook ដែលតា មមករំខានមិនឈប់ ទើបធ្វើឲ្យគេសម្រុកចូលមកសណ្ឋាគារភ្លាម បើមិនចាត់ការរឿងនេះឲ្យហើយទេ ប្រុសម្នាក់នោះនិងឈ្នះគេមិនខាន ។
  " សុំប្រាប់ឈ្មោះលោកផងបានទេ "
  " Jimin kangyaki លឺទេប្អូនប្រុសបង taehyng" jimin និយាយភ្លាមធ្វើឲ្យអ្នកដែលសួរទាំងញញឹម បិទមាត់វិញទើបរហ័សរកឲ្យ ។
  " សូមចាំបន្តិចណាចាស  " jimin ងក់ក្បាលហើយទុកពេលឲ្យបុគ្គលឹកស្រី ចាត់ការរកឈ្មោះនិងលេខទូរស័ព្ទឲ្យភ្លាម ។
  " លោកប្រុសjimin លោក jungkook ចង់និយាយជាមួយចាស "
  " បាទ អគុណ" jimin យកទូរស័ព្ទមកនិយាយភ្លាម មិនឲ្យខាតពេលយូរទាំងដែលបេះដូងរបស់គេកំពុងតែលោតញាប់ ។
  ( សួស្តី jimin )
   " លោកចុះមកក្រោមភ្លាមឲ្យលឿនជាទីបំផុត ខ្ញុំចង់និយាយជាមួយលោកតែ២អ្នក ខ្ញុំចាំនៅភោជនីយដ្ឋានរបស់សណ្ឋាគារ "
  ( ខ្ញុំសម្រាកមិនមានកម្លាំងទៅទេណាjimin អាចឡើងមកនិយាយគ្នាក្នុងបន្ទប់បានទេ ) jungkook និយាយធ្វើជាមិនមានកម្លាំង តែ jimin បានត្រឹមតែក្តាប់ដៃ ដោយសង្ឃឹមថាខ្លួននិងមិនចិត្តទន់ដោយសារប្រុសម្នាក់នេះទៀត ។
  " ខ្ញុំមិនឡើងខ្ញុំចង់និយាយពីរឿងកូនប្រុសឲ្យដាច់ស្រេចហើយលឿនជាទីបំផុត " jimin ខាំបបូរមាត់ជាប់ ព្រោះខ្លាចចម្លើយចេញពីរមាត់ប្រុសម្នាក់នេះអាចធ្វើឲ្យគេខូចចិត្តបាន ។
   ( មានអ្វីទាក់ទងមែនទេ jimin យល់ព្រមហើយមែនទេ )
  " បើលោកចង់ដឹងឆាប់ចុះមក បើលោកនៅតែមិនមកទៀតខ្ញុំនិងទៅវិញហើយ " jimin គំរាមហើយក៏យកទូរសព្ទ័ឲ្យបុគ្គលឹកទៅភ្លាម មុននិងចាត់ការនិយាយជាមួយបុគ្គលឹកឲ្យចប់ហើយដើរចេញភ្លាម ។
  " ខ្ញុំចាំខាងនោះប្រាប់គេផងដឹងទេ "
  " ចាស លោកjimin " បុគ្គលិកសណ្ឋាគារ មើលទឹកមុខរាងតូចដោយភាពតឹងតែងនិងតប់ប្រមល់ ព្រោះនាងមិនដំបូងស្មានតែជាអ្នករកស៊ីអី តែគោលបំណងមករបស់ប្អូនប្រុស taehyng មានការច្បាស់លាស់ជាមួយនិងមហាសេដ្ឋី ។
  ( Jimin ឡើងមកបន្ទប់មកណា )
   " សុំទោសផងណាចាស គាត់ផ្តាំថាគាត់នៅចាំបន្ទប់អាហារដ្ឋានចាស "
  ទីតៗ....!!
  សម្លេងទូរស័ព្ទបានបិទចុះភ្លាម ទើបបុគ្គលិកស្រីងាកមើលមុខគ្នាឯងដោយមុខក្រមូវ ។
  " យើងថារឿងប្តីប្រពន្ធច្បាស់ណាស់ឯង "
  " ពិតមែនហើយគួរឲ្យស្តាយខ្លាំងណាស់មហាសេដ្ឋី ជប៉ុន មានភរិយាហើយ តែយើងថាអតីតភរិយាច្រើនជាង ព្រោះម្សិលមិញមានអ្នកមកកក់បន្ទប់ជិត លោក jungkook យើងថាស្នេហាត្រីកោណមិនខានទេណា " បុគ្គលិកសណ្ឋាគារនិយាយរៀបរាប់យ៉ាងក្បោះក្បាយ ។
  " ឯងពិនដឹងម្ល៉េះ "
  " យើងភ្នែកត្រចៀករហ័សណាស់ ឯងមិនលឺទេអីមិញនិងគឺនិយាយរឿងកូនណា បានហើយបើមិនចង់ឲ្យគេទះមាត់ទេនៅឲ្យស្ងៀមទៅ "
  " អើមានហើយ នោះមានភ្ញៀវមកមួយទៀតហើយ " ទេតែការចង់ដឹងពីប្អូនប្រុសប្រធានាធិបតីមកទីនេះធ្វើអី ក៏មិនហ៊ានទៅដែរ ព្រោះតែមិនចង់អត់ការងារ ។
  " អ៎េ..! " Yurisa បើកទ្វារបន្ទប់ប្រុងនិងចេញតែក៏ក្រឡេកឃើញគូរដណ្តឹងរបស់ខ្លួនដើរចេញយ៉ាងរហ័ស ។ សម្លៀកបំពាក់របស់ jungkook មើលទៅដូចមិនសមរម្យទេ ព្រោះនៅស្លៀកខោខ្លីនិងអាវយឺតធម្មតា មើលទៅដូចមិនទៅណាឆ្ងាយទេ ។
  " គាត់ទៅញ៉ាំអាហារមែនទេ "
  " ប្រហែលជាទៅណាត់ជាមួយនិងពួកលក់ខ្លួនមិនខានទេ  ត្រូវតែទៅតាមទើបបាន " yurisa និយាយចប់ក៏រត់ទោយកកាបូបរត់តាមទៅភ្លាម ។

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now