part 26" ខ្ញុំមិនងាយចាញ់ទេ "

780 54 0
                                    

រយះពេល2អាទិត្យ ក៏បានកន្លងផុតទៅ ពន្លឺត្រជាក់ៗបានធ្វើឲ្យ jimin មានអាការៈធូរស្បើយបន្តិច ព្រោះគេ បានចុះពីរលើឡាន ។ ម្រាមដៃខ្លីៗបានលើកវែនតាពាក់ឡើងបិទបាំងភ្នែក តែជួយមិនបានឡើយអ្នក កាសែតសម្លឹងមើលជាប់ រហូតដល់រត់មកភ្លាមធ្វើឲ្យ jimin ទប់ខ្លួនសឹងមិនបានតែ jungkook រហ័សមកអោបចង្កេះជាប់ភ្លាម មិនឲ្យអ្នកកាសែតថតរូបបានដោយងាយ ។
  " តើគេដឹងរឿងនឹងមកពីណា jungkook " jimin និយាយតិចៗ ។
  " Jimin កុំងាកមើលអីណាដើរចូលផ្ទះទៅកុំខ្លាចអី " jungkook ទប់ក្បាលរាងតូចជាប់ ហើយដៃស្រវាអោបចង្កេះរាងតូចឲ្យមានភាពកក់ក្តៅ រហូតទាល់តែមានសម្លេងរបស់ Taehyung មកនិយាយកាត់មុខភ្លាម ។
  " សុំទោសផងអ្នកទាំងអស់គ្នា ប្អូនប្រុសខ្ញុំគេមិនអាច ប្រាប់បានទេ បើមានដំណឹងនិងការយល់ព្រមឆ្លើយតបពួកយើងនិងយល់ព្រមភ្លាម ណាបាទ សុំទោសផង " Taehyung តបតរហូតដល់អ្នកកា សែតយល់ព្រមត្រឡប់ទៅវិញ ។
" Jungkook គេដឹងថាយើងមកនេះអ្នកណាប្រាប់ " jimin ប្រើពាក្យដដែលៗសួរទៅរាងក្រាស់ ។
" ដើរតទៅកុំឈប់ណា " jungkook មិនឆ្លើយតប ហើយអោបក្រសោប រុញឲ្យទៅលឿនជាងមុន តែរាងតូចគឺដូចមិនចង់ទៅមុខសោះ ។
" កូន min កូនយ៉ាងមិចហើយ "
" ម៉ាក់ កូនសុំទោសណា កូនទុកឲ្យយាយនិងម៉ាក់លំបាក "
  " មិនអីទេកូន តោះទៅក្នុងទៅចៅម៉ាក់គេហើយ ហើយលោកយាយគាត់ចាំនៅខាងក្នុងណា "
  " បាទម៉ាក់ " jimin និយាយចប់ក៏បណ្តើរ jungkook ឲ្យចូលទៅក្នុងផ្ទះភ្លាមព្រោះគេហាមមិនបាននោះទេ ។
" លោកយាយ ចៅមកវិញហើយ នឹកយាយណាស់ " Jimin រត់មកអោបលោកយាយទាំងញញឹមភ្លាម ។
  " ចៅmin មើលចុះស្រកសាច់ហើយ នោះកូនប្រុសចៅគេដេកនៅខាងលើនិងហើយ " យាយរបស់ jimin គាត់ដឹងស្ថានការណ៍ក៏ឲ្យឡើងទៅលើភ្លាម ។
  " បាទ លោកយាយ " jimin ហើយក៏រត់ទៅលើភ្លាម ដោយមាន jungkook ដើរតាមទៅពីរក្រោយ ។

ក្រាក..!!!
  " កូនប្រុសប៉ា សឺុតនឹកខ្លាំងណាស់ " jimin ដើរតិចៗមកថើបថ្ពាល់ កូនប្រុសភ្លាម ។
" មើលចុះ minkosaki មិនងាយភ្ងាក់ទេ "
  " កូនជាក្មេងស្រួលចិញ្ចឹមមិនងាយរញ៉េរញ៉ៃនោះទេ " jimin ងាកមើលមុខរបស់ jungkook ភ្លាមតែថ្ពាល់ក៏ចាប់ផ្តើមក្រហមទាំងមិនដឹងមូលហេតុ នេះប្រហែលជារាងក្រាស់នៅជិតកៀកពេកហើយ ។
" បើចង់ដឹងថាកូនស្រួលចញ្ចឹម យើងមកលេងល្បែងស្រែកខ្លាំងៗទៅ " jungkook ញាក់ចិញ្ចើមទៅភ្លាម។
" ខ្ញុំមិនចូលចិត្តលេងទេ បើលោកឆ្កួតចឹងលេងម្នាក់ឯងទៅ " jimin ប្រកែកមុខក្រហម ព្រោះតែចង់បំភ្លេចតែរាងក្រាស់ ញ៉ោះជាប់រហូត ។
  " កុំភ័យណា jimin យើងលេងស្ងាត់ៗទៅ កុំឲ្យម៉ាក់ក្មេកនិងយាយ គាត់ដឹងទៅបានហើយ " jungkook យល់គ្រប់យ៉ាងជនជាតិអាស៊ីមួយណាក៏គេប្រកាន់ដែរ រឿងទុំមុនស្រគាលនោះ ។
  " ហើយលោកមិនចេះមើលកូនទេ ខ្ញុំខ្លាចគេធ្លាក់ពីលើពូក "
" កុំបារម្ភមើល មិនអីទេកុំខឹងច្រើន តែបើខុសតែតិច jimin និងស្អប់ខ្ញុំតែបើជួយធ្វើបាន Jimin និងទៅជប៉ុនវិញណា ហាមប្រកែក"
" លោកពូកែគម្រាមណាស់ ខ្ញុំស្អប់លោក "

.....
ប្រទេសជប៉ុន
  មុននិងមកដល់ប្រទេសជប៉ុន yurisa នាងបានមក និយាយចាក់ចុចភ្លាមដល់ប៉ាម៉ាក់របស់ jungkook តែមើលទៅដូចមិនបានផលសោះ ក្រៅពីគាត់និយាយតិចៗហើយងក់ក្បាល យល់ព្រមប៉ុណ្ណឹង រហូតធ្វើឲ្យនាងមក ក្តៅចិត្តត្រូវត្រឡប់ទៅ condo នាងទាំងក្តៅក្រហាយ ។
បន្ទាប់ពីនាងបានចេញពីផ្ទះរបស់ jungkook ផុត ប៉ារបស់jungkook ក្លាយជាជនជាប់ចោទរបស់អ្នកជាប្រពន្ធភ្លាម ។
" កូននៅកន្លែងណា "
" បងមិនដឹងទេ កូនមិនបានប្រាប់បងតិចផង ធ្វើមិចបងដឹង "
" អាប្តីឆ្កួត បើកូនមិនប្រាប់ស្មានបងដឹងថាកូនទៅនៅទីណា "
" Ok បងប្រាប់ចុះគេនៅជាមួយប្រពន្ធនិងកូនគេ ហើយបងទៅនៅជាមួយ៉ាងមិច មិនឲ្យកូនមានលក្ខណៈផ្ទាល់ខ្លួនទេមែនទេ អូនសម្លាញ់ " គាត់បានប្រើពាក្យប្រពន្ធកូនភ្លាម ទើបធ្វើឲ្យអ្នកជាម្តាយរបស់ jungkook ស្ងាត់មាត់ភ្លាម ។
" លើកលែងឲ្យបងម្តងក៏បានដែរ ចុះពេលដែលបងហៅអូនសម្លាញ់និងមានពេលប៉ុន្មានឆ្នាំហើយ "
" មានរយៈពេលជាង35 ឆ្នាំហើយបងទើបតែហៅអូនទេ បើសរុបហៅតែ2 ដងទេ ហើយបងក៏ប្រចណ្ឌ័ពេលអូនមើលប្រុសផ្សេង ហើយបងក៏ដឹងថាអូនខ្លាចកូន រើសយកប្រពន្ធខុសមែនទេ " អ្នកជាភរិយា ងាកមកមើលមុខរបស់ស្វាមីភ្លាម ។
  " មែនហើយអូនខ្លាច អូនខ្លាចថាក្មេងប្រុសម្នាក់នោះមានអាកប្បកិរិយាមិនល្អ "
" អូនចទេថាកូនប្រុសអូនជាអ្នកបំផ្លិចបំផ្លាញអនាគតកូនប្រុសគេ គ្នារៀនជិតចប់បណ្ឌិតហើយ កូនប្រុសអូនឆក់ព្រហ្មចារីគេហើយរហូតដល់មានកូន បើកូនរើសប្រពន្ធខុស គេចេះដោះស្រាយហើយ យើងជាប៉ាម៉ាក់គេ មិនមែនជាប្រពន្ធគេនោះទេអូនមិចនិងដឹង " អ្នកជាប្តី និយាយបញ្ចុះបញ្ចូលភ្លាម ព្រោះគាត់ប្រើពេលយូរណាស់ ដើម្បីជួយអនាគតកូនប្រសារ ព្រោះអត្តចរិតរបស់ jimin គឺធ្វើឲ្យគាត់ទឹកចិត្តខ្លាំងជាងប្រពន្ធគាត់ទៀយ ។

  .....
  Yurisa ចុចបិទទូរស័ព្ទភ្លាមដោយទឹកមុខញញឹម ញញែមមិនឈប់ ពេលខ្លួនបានធ្វើបាបអ្នកដែលវាយខ្លួន ។
  " ឯងនឹងនៅមិនបានសុខទេ ចាំឲ្យច្បាស់បើបង jungkook មិនបានមកយើង "
  " បងត្រូវតែជារបស់ខ្ញុំ អ្នកណាក៏គ្មានសិទ្ធិយកពិសេសអាប្រុសលក់ខ្លួនម្នាក់នោះ "
" ហើយឯងនៅតែជំពាក់គុណយើង misak ទៅឯងត្រូវ k សុីចោលក៏ដោយ "
  នាងនិយាយដោយការច្រណែនភ្លាម នៅពេលដែលមានគេនិយាយថា misak និង k ស្រលាញ់គ្នាធ្វើឲ្យនាងខឹងខ្លាំងណាស់ តែនាងក៏មិនឲ្យឪកាស ចាប់យក Jungkook ឲ្យរបូតពីដៃដែរ ។
   អគុណសម្រាប់ការអាន💜💜
  អេននី🍁♒🍁
 

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now